» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1558 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469060 នាក់

ចាប់​ស្ទាវ​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប Saim Paragon ថៃ ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង​រងរបួស

​ថៃ​៖ នៅ​ថ្ងៃ​អង្គារ ទី​៣ ខែតុលា​នេះ​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​មាន​អាយុ​១៤​ឆ្នាំ ពាក់​ព​ន្ធ័​ហេតុការណ៍​បាញ់ប្រហារ​មួយ នៅឯ​ផ្សារ​ទំនើប Siam Paragon ក្នុង​រដ្ឋធានី​បាងកក ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស ៣​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​។a thai shoot2 

ទីភ្នាក់ងារសារព័ត៌មាន​បា​រាង AFP​បាន​ឲ្យ​ដឹងថា​៖​សារព័ត៌មាន Thai PBS News ដោយ​ផ្អែកលើ​ប្រភពពី​មន្ទីរពេទ្យ Erawan Emergency Medical Center បាន​រាយការណ៍​ថា មនុស្ស​យ៉ាងហោច ៧​នាក់ បាន​រងរបួស​។ មនុស្ស​រាប់រយ​នាក់​បាន​រត់​ចេញពី​ផ្សារ​ទំនើប Siam Paragon ក្រោយ​លឺស្នូរ​គ្រាប់កាំភ្លើង​នៅ​ខាងក្នុង​ផ្សារ​ទំនើប នេះ ដែល​ត្រូវបាន​គេ​បិទ​ច្រកចេញចូល​ជា​បណ្ដោះអាសន្ន​។​​នាយករដ្ឋមន្ត្រី​ថៃ លោក​ស្រេ​ថា​ថា​វី​ស៊ីន​( Srettha Thavisin )​ក៏បាន​ទទួលស្គាល់ថា​មាន​ហេតុការណ៍​បាញ់ប្រហារ​នេះដែរ ដោយ​បញ្ជាក់ថា​ប៉ូលិស​គ្រប់គ្រង​ស្ថានការណ៍ បាន​ទាំងស្រុង ខណៈ​មាន​សេចក្ដីរាយការណ៍​ថា​ជនសង្ស័យ​មាន​អាយុ ១៤​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​។ ប៉ុន្តែ មូលហេតុ​នៅ​ពីក្រោយ​ការបាញ់ប្រហារ​នេះ មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ​។​

​ការបាញ់ប្រហារ​ខាងលើនេះ​ត្រូវបាន​កេ​កត់សម្គាល់ថា កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុននឹង​ដល់​ខួប​មួយឆ្នាំ​នៃ​ការវាយប្រហារ​យ៉ាង​បង្ហូរឈាម​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ របស់​ថៃ នៅពេលដែល​អតីតមន្ត្រី​ប៉ូលិស​ម្នាក់​ប្រដាប់​ដោយ​អាវុធ និង​កាំភ្លើង បាន​វាយប្រហារ​លើ​កន្លែង​មើលថែ​ក្មេង​មួយកន្លែង ដោយ​សម្លាប់​មនុស្ស​ពេញ វ័យ​១២​នាក់ និង​កុមារ ២៤​នាក់​។ កាលពី​ឆ្នាំ​២០២០ ការបាញ់ប្រហារ​បានកើត​ឡើង​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ខេត្ត Korat ផងដែរ ដោយ​សម្លាប់​មនុស្ស ២៩​នាក់ និង​ជាច្រើន​នាក់​រងរបួស​៕a thai shoot a thai shoot1