» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8629 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698800 នាក់

ចាប់ពី​ដើមឆ្នាំ​២០២៤​ជប៉ុន​គ្រោង​បាញ់​ផ្កាយរណប​រា​ដា​ចំន​នួន​៥០​គ្រឿងក្នុង​ពេលដែល​នាយក​រដ្ឋ​ប្រកាស​បង្កើត​កញ្ចប់​ថវិកា​រ​យោធា

​ប្រទេស​ជប៉ុន​៖ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី​អុ គី​ស៊ី​ដា (Fumio Kishida) បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​របស់​លោក​ពី​ការ បង្កើន​កញ្ចប់​ថវិកា​យោធា​ឱ្យដល់ ២​ភាគរយ នៃ​ផលិតផល​នៅក្នុង​ស្រុក​សរុប ឬ GDP នៅ​ឆ្នាំ​២០២៧ ចំពោះមុខ​ការកើនឡើង​ឥទ្ធិពល​ចិន និង​ការរីកចម្រើន​ទៅមុខ​នៃ​សមត្ថភាព យោធា​កូរ៉េខាងជើង​។a japon missil2

ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​លោក គី​ស៊ី​ដា បានប្រកាស​ពី​ផែនការ​ខាងលើ​ប្រាប់​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់លោក កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក្នុង​គ្រា​ដែល ជប៉ុន កំពុង​ត្រួត​ពិនិត្យឡើងវិញ​នូវ​យុទ្ធសាស្ត្រ​ការពារជាតិ និង​សន្តិសុខ​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុងនោះ​រួមមាន​ការកើនឡើង ឥទ្ធិពល​ចិន ការគំរាមកំហែង​ពី​កូរ៉េខាងជើង និង​ការផ្លាស់ប្ដូរ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ ក្រោយ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ​ន​។​

​កាលពី​ខែសីហា​កន្លងទៅ ក្រសួងការពារជាតិ​ជប៉ុន បានដាក់​សំណើ​ស្នើសុំ​កញ្ចប់​ថវិកា​យោធា ៤០​ពាន់​លាន​ដុល្លារ ប៉ុន្តែ ទំហំ​ទឹកប្រាក់​នេះ​មិនទាន់ សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ រហូតដល់​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ ធ្វើ​បច្ចុប្បន្នភាព​លើ​គោលនយោបាយ​ការពារជាតិ​ជាច្រើន​ជាមុនសិន​។ ជុំវិញ​កញ្ចប់ ថវិកា​យោធា​នេះដែរ ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ ក្រោយ​ជំនួប​ជាមួយ​លោក គី​ស៊ី​ដា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក យ៉ា​ស៊ុ​កា​ហ្សូ ហា​ម៉ា​ដា (Yasukazu Hamada) បាន​បញ្ជាក់ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​បង្កើន​កញ្ចប់​ថវិកា​យោធា និង​ការចំណាយ​ផ្សេងៗ​ទៀត ឱ្យដល់ ២​ភាគរយ នៃ GDP នៅ​ឆ្នាំ​២០២៧​។​

​ប្រភព​Sputnik​បាន​ឲ្យ​ដឹងថា​ជប៉ុន​គ្រោង​នឹង​ចាប់ផ្តើម​បង្កើត​អង្គភាព​មួយ​ដែល​បាញ់​បង្ហោះ​ផ្កាយរណប​ចំនួន​៥០​គ្រឿង​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០២៥​ក្នុង​គោលបំណង​ដើម្បី​ត្រួតពិនិត្យ​គោលដៅ​យោធា​និង​ចលនា​របស់​ពួកគេ​ពី​រយៈកម្ពស់​ទាប​ក្នុង​រយៈពេល ២ ឆ្នាំ ។​សារ​ពត៍​មាន​ជប៉ុន​បាន​ឲ្យ​ដឹងថា​៖​ផ្កាយរណប​ទាំងនោះ មាន​ផ្កាយរណប​អុ​ប​ទិ​ក និង​រ៉ា​ដា​ខ្នាតតូច ដែលមាន​សមត្ថភាព​ថ​ត​រូប និង​វីដេអូ​គុណភាព​ខ្ពស់​នៃ​ផ្ទៃផែនដី​ក្នុង​អាកាសធាតុ​ល្អ​នៅពេល​ថ្ងៃ​ខណៈដែល​ផ្កាយរណប​រ៉ា​ដា មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ចាប់យក​រូបភាព ទីតាំង​វីដេអូ ដោយ​មិន​ខ្វល់​ជាមួយ​អាកាសធាតុ ឬ​ពេលវេលា​ឡើយ ។​

​បន្ថែម​ពីនេះ ក្រសួងការពារជាតិ​ជប៉ុន គ្រោង​នឹង​បង្កើត​បណ្តាញ​មួយទៀត សម្រាប់​ការរកឃើញ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ផលិត​ដោយ​រុស្ស៊ី និង​ចិន ប៉ុន្តែ​នឹងដាក់​សាកល្បង​ក្នុងអំឡុង​ឆ្នាំ ២០២៧ ខាងមុខ ដោយសារតែ​ការផលិត​ឧបករណ៍​ចាប់​សញ្ញា​អ៊ី​ន​ហ្វ្រា ត្រូវ​ចំណាយពេល​យូរ ។​​កាលពីដើម​ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​ថា ជប៉ុន​គ្រោង​នឹង​បញ្ចេញ​នាវា​ពិឃាត ២ គ្រឿង​ទៀត ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល​ផ្លោង Aegis ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក ដើម្បី​បង្កើន​ប្រតិបត្តិ​ការការពារ ។​

​គួរ​បញ្ជាក់ថា កញ្ចប់​ថវិកា​យោធា​របស់​ជប៉ុន ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មកនេះ មាន​កម្រិត​ត្រឹម ១​ភាគរយ ឬ​តិចជាង​នេះ​នៃ GDP តែប៉ុណ្ណោះ​។ ប៉ុន្តែ ការកើនឡើង​ឥទ្ធិពល​ចិន ការគំរាមកំហែង​ពី​កូរ៉េខាងជើង រួមទាំង​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ​ន បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​រប​ស់លោក គី​ស៊ី​ដា ដាក់ចេញ​ផែនការ​បង្កើន​កញ្ចប់​ថ​វិកា​យោធា ហើយ​តួលេខ ២​ភាគរយ​គឺជា​កម្រិត​នៃ​កញ្ចប់​ថវិកា​យោធា​ស្ដង់ដារ​ដែល​បក្សសម្ព័ន្ធ​យោធា NATO តម្រូវ​លើ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ខ្លួន​៕a japon missil a japon missil1 

 

​