» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3882 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982573 នាក់

ក្មេង​ៗមួយចំនួនត្រូវបាន​សង្គ្រោះ​ចេញពី​ក្នុង​រូងភ្នំ​ថៃ​ដោយ​ជោគជ័យ ខណៈ​នៅ​ប៉ុន្មាន​នាក់​ទៀត​នឹង​ចេញ​មកបន្ត


​ថៃ​៖ ក្មេងប្រុស​០៦​នាក់​ក្នុងចំណោម​១២​នាក់​(​ព​តិ​មាន​តាម​ហ្វេ​ស​ប៊ុ​កថា​តែ​៤​នាក់​ព្រោះ​អស់ខ្យល់​អុកស៊ីសែន​ប្រតិបត្តការបានផ្អាកព្រោះយប់និងបន្តស្អែកទៀត) ដែល​ជាប់​ក្នុង​រូងភ្នំ​លិច​ទឹក (​ថាំ​ហ្លួង​)​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ជាមួយ​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ អស់​រយៈពេល​ប្រមាណ​១៥​យប់​កន្លងមកនេះ ត្រូវបាន​ជួយសង្គ្រោះ​ចេញមក​ខាងក្រៅ​វិញ ដោយ​សុវត្ថិ​ភាពជា​បណ្តើរៗ​ហើយ​។a boy out7

យោងតាម​ប្រភពព័ត៌មាន​ដដែល ក្មេង​ជំទង់​ពីរ​ដែល​ចេញ​មកដល់​ក្រៅ​មុន ក្នុងចំណោម​០៦​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​តាមរ​ថ​យន្ត​សង្គ្រោះបន្ទាន់ ទៅកាន់​ឧទ្ធម្ភាគចក្រ​ដើម្បី​ដឹក​បន្ត​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ៃ​មាន ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​តំបន់​រូងភ្នំ​ថាំ​ហ្លួង​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន The Guardia នៅ​យប់​ថ្ងៃអាទិត្យ ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨​។​

សូម​បញ្ជាក់ដែរថា​៖​ប្រតិ​ប​ត្ត​ការជួយ​សង្គ្រោះ​និង​នាំ ក្មេង​ជំទង់​ទាំង​១២​នាក់ ជា​កីឡាករ​បាល់ទាត់​និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ ពី​ក្នុង​ល្អាង​ភ្នំ​ថាំ​ហ្លួង​បានចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៨​កក្កដា​។​នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨​។​លោក​ណា​រ៉ុង​សាក់​អូ​សុ​តា​ណា​កន​( Narongsak Osottanakorn) ប្រធាន​ដឹកនាំ​ប្រតិបត្តិការ​ជួយសង្គ្រោះ បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្មេងប្រុស​នីមួយៗ នឹងត្រូវ​អមដំណើរ​ដោយ​អ្នកជំនាញ​ផ្នែក​មុជទឹក​ពីរ​នាក់ ។​

អ្នក​ដំបូង​គេ ត្រូវ​រំពឹងថា​នឹង​អាច​ចេញផុត​មកដល់​ខាងក្រៅ​នៅ​ម៉ោង​០៩​យប់​នេះ (​ពេលវេលា​ក្នុង​តំបន់​)​។ អ្នក​ដែល​ជាប់​ខ្លួន​ទាំងនោះ នឹង​បន្ត​ចេញមក​ខាងក្រៅ​ម្តងម្នាក់ៗ ការប្រតិបត្តិ​ជម្លៀស​មនុស្ស​នេះ អាច​នឹង​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃស្អែក ហើយ​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង​បេសកកម្ម​នេះ​នឹងត្រូវ​ធ្វើឡើង​នៅក្រោយ​ម៉ោង​០៩​យប់​នេះ​។​អ្នក​មុជទឹក​ក្នុង​ប្រ​ត្តិ​ប​ត្ត​ការ​នេះ​មាន​ជនបរទេស​១៣​នាក់ គឺ​សុទ្ធតែជា​អ្នកជំនាញ​មុជទឹក​នៅក្នុង​ល្អាង​ភ្នំ​យ៉ាង​ស្ទាត់ជំនាញ មកពី​ជុំវិញ​ពិភពលោក ខណៈ​កងទ័ពជើងទឹក​ថៃ​ទាំង​០៥​នាក់​វិញ ត្រូវបាន​ជ្រើសរើស​ជាពិសេស​យ៉ាង​ហ្មត់ចត់​។​a boy out a boy out1 a boy out2 a boy out4 a boy out5 a boy out6