» មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព រៀបចំ​ទីកន្លែង ដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ​កូ​វីដ​-១៩​ទៀតហើយ​! » ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​សម្រាប់​ប្រកួត​ស៊ី​ហ្កេ​ម​លើក​ទី​៣៣​ជម្រុះ​កីឡា​ឈ្នះ​មេ​ដា​មាស​១០​នាក់​ចោល​ » ប្រទេស​ដា​ណឺ​ម៉ាក ប្រកាស​ផ្តល់ជំនួយ​យោធា​ជិត ៦០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន » នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​ » អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស » មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ » រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ » សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​! » តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? » បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2166 នាក់

ម្សិលមិញ 14970 នាក់

សរុប 16696101 នាក់

ប្រាក់​ឈ្នួល​កាត់ដេរ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ឡើង​៤​ដុល្លារ​ប្រៀប​អតិផរណា​២​កន្លះ​ភាគរយ​តែ​បាន ខ្ពស់ជាង​ប្រទេស​ចំនួន​៥ នៅក្នុង​តំបន់

ភ្នំពេញ​៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន សាទរ​ជាមួយ​បងប្អូន​កម្មករនិយោជិត​វិស័យ​គម​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល ធ្វើដំណើរ​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ​២០២៤ គឺ​២០៤​ដុល្លារ​អាមេរិក ក្នុង​១​ខែ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ដែល​ជួយ​អន្តរា​គម​ថែម​២​ដុល្លារ​និយាយថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​ជាមួយ​បងប្អូន​កម្មករនិយោជិត​វិស័យ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់ ឆ្នាំ​២០២៤ គឺ​២០៤​ដុល្លារ​អាមេរិក ក្នុង ១​ខែ​។ ទន្ទឹមនឹង​ការអបអរសាទរ​ដល់​បងប្អូន​កម្មករនិយោជិត ខ្ញុំ​សូម​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់ សូម​រក្សា​ថ្លៃ​ជួល​ដើម្បី​រក្សា​នូវ​ប្រភព​ចំណូល​របស់​ខ្លួនឯង​ផង ជួយ​ដល់​បងប្អូន​កម្មករនិយោជិត​ផង និង​ជួយ​រួមចំណែក​ដល់​ការអនុវត្ត​ច្បាប់​ស្តីពី​ភិ​តិ​សន្យា​ពិសេស​ដែល​នៅ​ជា​ធរមាន​ផង​»​។​a salary worker3 

​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ទើបនឹង​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ និយោជិត​ក្នុង​វិស័យ​កាត់ដេរ​៤​ដុល្លារ​ថែមទៀត ធ្វើឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត​នៅ​ឆ្នាំ​២០២៤​ឡើងដល់ ២០៤​ដុល្លារ​។ ៤​ដុល្លារ​ដែល​ដំឡើង​នេះ ២​ដុល្លារ ជាការ​ព្រមព្រៀង​រវាង​ភាគី​ថៅ និង​កម្មករ និយោជិត ហើយ ២​ដុល្លារ​ទៀត ជាការ​បន្ថែម​របស់​ស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​។​​ប្រាក់​ឈ្នួល​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០២៤ ត្រូវបាន​ដំឡើង​ចំនួន​៤​ដុល្លារ​អាម៉េរិក ក្នុងនោះ​២​ដុល្លារ​បាន​ពី​ការពិភាក្សា​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា (​តាមរយៈ​ការបោះឆ្នោត​) និង​ត្រូវបាន​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្រេច​ផ្ដល់ជូន​ចំនួន​២​ដុល្លារ​ថែមទៀត​។ បានន័យថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​សម្រាប់​ឆ្នាំ​២០២៤ នឹង​កើន​ដល់​២០៤​ដុល្លារ​ក្នុង​មួយខែ ហើយនឹង​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤​តទៅ​។​

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​ជា​តំណាង​ភាគី​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា ចំនួន​២០៤​ដុល្លារ​អាម៉េរិក​នេះ ប្រសិនបើ​បូក​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ កម្មករនិយោជិត​នឹង​ទទួល​បានជា​មធ្យម​ចាប់ពី ២២១​ដុល្លារ​ឡើងទៅ​។​​លោក គឹម ចាន់​សំណាង តំណាង​ភាគី​កម្មករ និយោជិត បាន​ថ្លែងថា ភាគី​កម្មករនិយោជិត​មានការ​ពេញចិត្ត​ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៤​ដុល្លារ​នេះ​។ លោក​ថា «​ការដំឡើង​ប្រាក់​ឈ្នួល​នេះ គឺ​ចង់តែ​បាន​ច្រើន​ជូន​កម្មករនិយោជិត​នោះទេ ប៉ុន្តែ​យើង​ក៏ត្រូវ​ពិនិត្យ​លើ​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ដៃគូ​នាំចេញ​ដូចគ្នា ព្រោះ​បើ​យើង​នាំគ្នា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ពេក អាច​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​កម្ពុជា​»​។​

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​វិញ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​សម្រាប់​ឆ្នាំ​២០២៤ គឺ​២០៤​ដុល្លារ ខណៈ​អតិផរណា​កើនឡើង​២.៥​ភាគរយ ដែល​មិនអាច​ឆ្លើយតប​ទៅនឹង​ការចំណាយ​សម្រាប់​កា​ររ​ស់​នៅ​របស់​កម្ម​ករបា​ន​ទេ​។​​ភាគី​កម្មករ និយោជិត​ក៏បាន​លើកឡើង​សំណូមពរ​ចំនួន​១៥​ចំណុច ក្នុងនោះ​ពាក់ព័ន្ធ​នឹង​កា​រត​បណ្ដាញ​ទឹកស្អាត និង​អគ្គិសនី គឺ​នៅ​មិនទាន់​គ្រប់​ទីតាំង​ស្នាក់នៅ​របស់​កម្មករនិយោជិត​នៅឡើយ ព្រមទាំង​ស្នើឱ្យ​មានការ​កំណត់​តម្លៃ​សមរម្យ ដែល​អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​កម្មក​រ​និយោជិត​។​

​លោក ណា​ង សុធី តំណាង​ភាគី​និយោជក (​ថៅកែ​) បានឱ្យដឹងថា ការដំឡើង​ប្រាក់​ឈ្នួល​នេះ ក៏មាន​ការប៉ះពាល់​ខ្លះៗ​ដែរ ដូចជា​ការ​កើន​ថ្លៃដើម​របស់​ផលិតផល​នីមួយៗ ប៉ុន្តែ​ក៏​ទទួលបាន​ការសម្របសម្រួល​លើ​ការ​បន្ថយថ្លៃ​ភស្ដុភា​កម្ម​ពី​សំណាក់​រាជរដ្ឋាភិបាល​រួចហើយ​។​​លោក ណា​ង សុធី បាន​បន្តថា «​ការបញ្ជាទិញ​ពី​កម្ពុជា​នៅ​ឆ្នាំ​២០២៣ គឺមាន​ការថយចុះ​ក្នុង​អត្រា ១៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២២ ខណៈ​ទីផ្សារ​ធំៗ​សម្រាប់​កម្ពុជា មានដូចជា​ទីផ្សារ​អឺរ៉ុប សហរដ្ឋ​អាម៉េរិក និង​ជប៉ុន​»​។​

​លោក​រដ្ឋមន្ត្រី ហេង សួរ បាន​បញ្ជាក់ដែរថា «​ក្រសួង​នឹងធ្វើ​ការ​ជាមួយ​តួអង្គ​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​កម្មក​រ​និយោជិត និង​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ផ្ទះជួល​ថ្លៃ​ហួសពេក ដើម្បី​ធានា​ប្រាក់​ឈ្នួល​ដែល​ត្រូវបាន​ដំឡើង​នេះ​គឺ​នឹង​នៅសល់ កុំឱ្យ​ឡើង​ហើយ​តែ​ត្រូវ​យកទៅ​ចំណាយ​អស់​»​។​ទោះបីយ៉ាងណា​បើ​យោងតាម​របាយការណ៍​ពី​អង្គការ​អន្តរជាតិ​ផ្នែក​ខាង​ការងារ បាន​រកឃើញថា កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ​ខ្ពស់ជាង​ប្រទេស​ចំនួន​៥​ផ្សេងទៀត​នៅក្នុង​តំបន់​។​

​ក្នុង​ឆ្នាំ​២០២៣ នៅ​កម្ពុជា កម្មករ និយោជិត​ទទួលបាន​ប្រាក់​ឈ្នួល​មធ្យម​ពី ២១៧​ដុល្លារ ទៅ​២៥៩​ដុល្លារ​ក្នុង​មួយខែ ដោយ​មិនទាន់​គិតពី​ប្រាក់​ថែម​ម៉ោង និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ រួមទាំង​អត្ថប្រយោជន៍​ពី​បេ​ឡេ​ជាតិ​របប​សន្តិសុខ​សង្គម​។ ប្រាក់​ឈ្នួល​នេះ គឺ​ខ្ពស់ជាង​ប្រទេស​វៀតណាម​, ស្រីលង្ការ​, បង់​ក្លា​ដែ​ស​, ឡាវ និង​មី​យ៉ាន់​ម៉ា​។​​របាយការណ៍​ពី​អង្គការ​ផ្នែក​ការងារ បាន​បង្ហាញថា ឆ្នាំ​២០២៣​ប្រទេស​វៀតណាម មាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី ១៣៨​ដុល្លារ ទៅ​១៩៨​ដុល្លារ​, ប្រទេស​ស្រីលង្ការ ៣៩​ដុល្លារ​, ប្រទេស​បង់​ក្លា​ដែ​ស ៧៤​ដុល្លារ​, ប្រទេស​ឡាវ ៧៥​ដុល្លារ និង​ប្រទេស​មី​យ៉ាន់​ម៉ា ៦៩​ដុល្លារ​។​​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មាន​រោងចក្រ សហគ្រាស​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប​មាន​ចំនួន​១,៣៣២ និង​មាន​កម្មករ និយោជិត​ប្រមាណ ៨៤​ម៉ឺន​នាក់ ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ជិត ៣​ពាន់​លាន​ដុល្លារ​៕​a salary worker a salary worker2