» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 13004 នាក់

ម្សិលមិញ 9639 នាក់

សរុប 20703175 នាក់

ក្រុមហ៊ុន​រក​ប្រេងកាត​ស្រុក​ខ្មែរ​មួយ​ប្រកាស​ក្ស័យធន​ដោយសារ​ផលិតកម្ម​មិន​ដូច​ការរំពឹងទុក​!

 


​ភ្នំពេញ​៖ ក្រុមហ៊ុន​ប្រេងកាត​របស់​ប្រទេស​សិង្ហ​បុរី KrisEnergy បានដាក់​ពាក្យ​ទៅ​តុលាការ​ប្រកាស​ពី​ការ​ក្ស័យធន បន្ទាប់ពី​ជួប​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ កំពុង​បង្ក​ផលប៉ះពាល់​ដល់​អាជីវកម្ម​ប្រេងកាត​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ប្លុក A ដែល​ស្ថិតក្រោម​គម្រោង​វិនិយោគ​នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​។a oil khmer2

លោក ម៉េង ស័ក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៩​មិថុនា​ថា​ក្រុមហ៊ុន KrisEnergy នៅ​សឹង្ហ​បុរី ជា​ក្រុមហ៊ុន​ប្រេងកាត​របស់​ប្រទេស​សឹង្ហ​បុរី ដែល​ប្រកប​ធុរកិច្ច​ក្នុង​វិស័យ​ប្រេងកាត នៅក្នុង​តំបន់​។ ក្រុមហ៊ុន​នេះ​មាន​ធុរកិច្ច​ខាង​អាជីវកម្ម​ប្រេងកាត​នៅ​ប្រទេស​មួយចំនួន ដូចជា បង់​ក្លា​ដេ​ស ឥណ្ឌូនេស៊ី ថៃ វៀតណាម និង​ថ្មីៗ​នេះ នៅ​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​ឈ្មោះ KrisEnergy Cambodia​។ ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើម​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ចាប់តាំងពី​ឆ្នាំ ២០១៨​មក ហើយ​បានចាប់ផ្តើម​លក់​សិទ្ធ​សម្បទាន​ប្លុក​ប្រេងកាត​ដែល​មាននៅ​ប្រទេស​ផ្សេងៗ​មួយចំនួន ដើម្បី​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់ខ្លួន ប៉ុន្តែ​វិបត្តិ​កាន់តែ​ធ្ងន់​ឡើង រហូតដល់​អំឡុង​ឆ្នាំ ២០១៩ ដោយ​ប្រឈម និង​ការ​តឹង​ទា​បំណុល​ពី​ម្ចាស់បំណុល ក្រុមហ៊ុន​ក៏បាន​ដាក់​បណ្តឹងសុំ​ការការពារ​ពី​តុលាការ​នៅ​សិង្ហ​បុរី ដើម្បី​បញ្ជៀ​ស​ការប្រកាស​ក្ស័យធន និង​រំលាយ​ក្រុមហ៊ុន លើកដំបូង​នៅ​ដើមឆ្នាំ ២០១៩​។​

​លោក ម៉េង ស័ក្តិ​ធារ៉ា ឲ្យ​ដឹងថា ក្រោយ​ទទួល បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការបន្ត​ដំណើរការ​អភិវឌ្ឍ​ន៍​សាងសង់​អណ្តូងប្រេង និង​សំណើរ​កែប្រែ​ផែនការ​អណ្តូងប្រេង​មក​កម្រិត​ខ្នាតតូច​វិញ (​បន្ថយ​ពី​២០​អណ្តូង​មក​ធ្វើ​តែ ៥​អណ្តូង​វិញ​) ដើម្បី​សាកល្បង​ជាបឋម​មួយ​ជំហាន​សិន ហើយ​ស្របតាម​ស្ថានភាព​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ផង និង​ស្ថានភាព​នៃ​កូ​វី​ឌ​១៩​ផង ក្រុមហ៊ុន​ក៏បាន​យក​ការរំពឹងទុក​របស់ខ្លួន​លើ​ផល​របស់​គម្រោង​ផលិតកម្ម​ប្រេង​នៅ​ប្លុក A របស់​កម្ពុជា ទៅធ្វើជា​អំណៈ​អំ​ណា​ង​ពី​លទ្ធភាព​អាច​កែ​វិបត្តិ​ហិរញ្ញវត្ថុ​របស់ខ្លួន​ឡើងវិញ និង​បង្កើត​ជំនឿ​ចិត្ត​ដល់​ម្ចាស់បំណុល​ធំៗ ដើម្បី​ឲ្យ​ផ្តល់ឱកាស​បន្ថែម​ក្នុងការ​ពិនិត្យ​លទ្ធភាព​ប្រែក្លាយ​បំណុល​ឲ្យ​ទៅជា​ការដាក់ទុន​ចូលក្នុង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​វិញ​។

ផ្អែកលើ​អំណៈ​អំ​ណា​ង​ខាងលើ ក្រុមហ៊ុន KrisEnergy ត្រូវបាន​តុលា ការសម្រេច​ផ្តល់​ការការពារ​ពី​ការប្រកាស​ក្ស័យធន​ភ្លាមៗ ហើយ​មានលទ្ធភាព​រក​ហិរញ្ញប្បទាន​បន្ថែម​ខ្លះៗ មក​អភិវឌ្ឍន៍​អណ្តូងប្រេង​សាកល្បង​ដំបូង​របស់​កម្ពុជា ដើម្បី​បញ្ជាក់​ដល់​ម្ចាស់បំណុល​ពី​លទ្ធភាព​ស្តារឡើងវិញ​នូវ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​លទ្ធភាព​ដែល​ម្ចាស់បំណុល​អាច​នឹង​បង្វែរ​ប្រាក់​បំណុល​ទាំងឡាយ ឲ្យ​មកជា​ការដាក់ទុន​ចូល​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​វិញ​។​

សូមបញ្ជាក់ថា៖​ក្រោយ​ការផលិត​ចេញ​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ដោយ​ជោគជ័យ នៅ​ចុងឆ្នាំ ២០២០ លទ្ធផល​នៃ​កម្រិត​បរិមាណ​ផលិតកម្ម​ប្រេង​ពី​អណ្តូងប្រេង​សាកល្បង​នេះ មិនមាន​កម្រិត​ដូច​អ្វីដែល​ក្រុមហ៊ុន KrisEnergy បាន​រំពឹងទុក​ថា អាច​យក​ជា​មូលដ្ឋាន​ស្តារឡើងវិញ​នូវ​ស្ថានភាព​ហិរញ្ញវត្ថុ​ដែល​ខាត​ពីមុនមក និង​ផ្តល់​ជំនឿ​ដល់​ម្ចាស់បំណុល​ថា អាច​ប្រែក្លាយ​បំណុល​ឲ្យ​ទៅជា​ការចូល​ភាគហ៊ុន​បាន​។​ក្រោយ​ការដាក់​ពាក្យស្នើសុំ​តុលា​ការរំលាយ​ក្រុមហ៊ុន និង​ចាត់ចែង​លក់​ទ្រព្យសម្បត្តិ​ដើម្បី​សងបំណុល ប្រសិនបើ​គ្មាន​ការប្រែប្រួល​ណាមួយ​ទេនោះ តុលាការ​នឹង​សម្រេច​តែងតាំង​ភ្នាក់ងារ​វាយតម្លៃ ព្រមទាំង​ចាត់ចែង​ការលក់​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​នេះ សង​ម្ចាស់បំណុល​នានា ដែល​ក្រុមហ៊ុន​មាន​កន្លងមក ដើម្បី​ជំ​រៈ​បិទ​បំណុល​ទាំងអស់នោះ​។​

​ក្រោយ​ការអនុវត្ត​និតិ​វិធី​តុលាការ​នេះ​រួចហើយ ក្រុមហ៊ុន KrisEnergy នឹងត្រូវ​រំលាយ ហើយ​ម្ចាស់បំណុល​នឹង​ទទួលបាន​សិទ្ធ​ចាត់ចែង​លើ​ទ្រព្យ​របស់​ក្រុមហ៊ុន KrisEnergy ដែលមាន​ទាំងអស់ រួមទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ KrisEnergy Cambodia និង​សិទ្ធ​សម្បទាន​ប្រេងកាត​នៅ​ប្លុក A នៅ​កម្ពុជា​។ នៅពេលនោះ ម្ចាស់បំណុល​អាច​ចាត់ចែង​បន្ត ឬ រក​ដៃគូរ​មក​ចាត់ចែង​បន្ត​លើ​ទ្រព្យ​ទាំងនោះ ផ្អែកលើ​កិច្ចព្រមព្រៀង​ប្រេងកាត​និង​ច្បាប់​របស់​កម្ពុជា ចំពោះ​ករណី​ប្លុក​ប្រេងកាត​នៅ​កម្ពុជា​។​

ម្ចាស់បំណុល​ដែល​ទទួលបាន​សិទ្ធ​ចាត់ចែង​លើ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ KrisEnergy Cambodia នឹងត្រូវ​មក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រក​ការ​ឯកភាពគ្នា​មួយ​ក្នុង​ការបន្ត​អនុវត្ត​គម្រោង​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក A នេះ យ៉ាងណា​ទៅមុខទៀត​។​​នៅក្នុង​ដំណាក់កាល​រង​ចាំ​ការចាត់ចែង​របស់​តុលាការ និង​ការចរចារ​រវាង​ភាគី​ម្ចាស់បំណុល​ដែល​ទទួលបាន​សិទ្ធ​បន្ត ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា ប្រតិបត្តិការ​ប្រេងកាត​នៅ​ប្លុក A នៅ​កម្ពុជា នឹងត្រូវ​ជួប​បញ្ហា​ប្រឈម ដោយសារ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ KrisEnergy Cambodia បាន​បាត់បង់​ការ​ផ្តល់ទុន​ហិរញ្ញវត្ថុ​សម្រាប់​ប្រតិបត្តិការ​របស់ខ្លួន​។ ប្រតិបត្តិការ​ប្រេងកាត​ធំៗ និង​គម្រោង​អភិវឌ្ឍ​ជា​ជំហាន​បន្ត ដែល​បាន​គ្រោងទុក នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន រងចាំ​ដំណោះស្រាយ​ឯកភាពគ្នា​ណាមួយ​រវាង​រដ្ឋាភិបាល​និង​ម្ចាស់បំណុល​ដែល​ទទួលបាន​សិទ្ធ​បន្ត​ពី​តុលាការ​។​

​សូមបញ្ជាក់ថា​៖​ផលិតកម្មប្រេង​ដែលមាន​សព្វថ្ងៃ ជា​ផលិតកម្ម​ដែល​ផលិត​ចេញពី​អណ្តូង​សាកល្បង​ចំនួន ៥​អណ្តូង នៅ​តំបន់​ផលិតកម្ម​តូច​មួយ​នៃ​ប្លុក A ទាំងមូល​ប៉ុណ្ណោះ មិនមែន​ប្លុក A ទាំងមូល​ទេ​។ តំបន់​នេះ​មាន​ផ្ទៃក្រឡា​សរុប​ចំនួន​ប្រហែល ១១០​គម​២ ចំណែក​ប្លុក A ទាំងមូល មាន​ផ្ទៃក្រឡា​សរុប​ប្រមាណ ៣.០០០​គម​២​។ ដោយសារ​ការចាប់ផ្តើម​ផលិតកម្ម​សាកល្បង​ដំបូង​នេះ ប្លុក A ត្រូវបាន​ប្រែក្លាយជា​ប្លុក​ប្រេងកាត​ដែលមាន​ការបញ្ជាក់​ច្បាស់លាស់​ពី​លទ្ធភាព​ផលិត​ប្រេង​របស់ខ្លួន ដូចគ្នា​និង​ប្លុក​ប្រេងកាត​មួយចំនួនទៀត​នៅក្នុង​តំបន់​នេះ ផ្ទុយគ្នា​និង​ស្ថានភាព​ពីមុន ដែល​ក​ម្ពូ​ជា ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ថ្មីស្រឡាង ដែលមាន​កម្រិត​ហានិភ័យ​ខ្ពស់​។​a oil khmera a oil khmer1 
​