» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5394 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695565 នាក់

ពង្រីក​ផ្លូវជាតិ​លេខ​៤៨​ខេត្តកោះកុង ក្នុងតម្លៃ​ជាង ៧៨ លាន​ដុល្លារ​

 

​ភ្នំពេញ​៖ ផ្លូវជាតិ​លេខ​៤៨ ពី​ស្រុកស្រែ​អ​បិ​ល​ទៅ​ក្រុង​ខេ​រៈ​ភូមិន្ទ​ខេត្ត​ខេត្ត​កោះ​​កុង ត្រូវបាន​ពង្រីក​ក្រោម​កិច្ចសហការ​ជាមួយ​ប្រទេស​កូរ៉េ​ក្នុង​រង្វង់ ទឹកប្រាក់​ជាង ៧៨ លាន​ដុល្លារ​។​a korea sun 

ថ្លែង ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវ ជាតិ​លេខ​៤៨ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី ២៣ ខែសីហា​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងអំណរគុណ ដល់ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដែល​បានផ្តល់​ប្រាក់កម្ចី​ដើម្បី​ស្តារ និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​(EDCF) និង​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​សាងសង់​អនុវត្ត គម្រោង​សាងសង់​ផ្លូវ​នេះ​ប្រកបដោយ​គុណភាព​ខ្ពស់ ស្របតាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​សាងសង់ និង​តាម​បទ​ដ្ឋា​បច្ចេកទេស​ជាពិសេស​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់ ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ធានាថា​ផ្លូវ​នេះ​មានគុណ​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។

​ផ្លូវជាតិ​លេខ​៤៨​នេះ​មាន​ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ​ចាប់ពី​ចំការ​ហ្លួង ក្នុងស្រុក​ស្រែអំបិល ទៅដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ​ប្រវែង​១២២,៩ គីឡូម៉ែត្រ​មាន​ចំនួន​ពីរ​គន្លង ប្រវែង​២៥,១​គីឡូម៉ែត្រ​មាន ចំនួន ០៤ គន្លង​លើ​ទីតាំង​ចំនួន​៤ ។ ហើយ​ផ្លូវ​នេះ​នឹងមាន​ការកែសម្រួល​ចំណុច​ផ្លូវ​ប្រសព្វ​ចំនួន​០៥​កន្លែង ដែល​ប្រើ​រយៈពេល​សាងសង់​ចំនួន​៣២​ខែ​គិត​ចាពីថ្ងៃប់ផ្តើម​សាងសង់​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​។​


​ គម្រោង​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ ៧៨.៣៩៨.៧៤១ ដុល្លារ​អាមេរិក។ ក្នុងនោះ​តម្លៃ​គម្រោង​សាងសង់​ចំនួន ៥៩.១៤៦.៧៤១ ដុល្លារ​អាមេរិក តម្លៃ​សិក្សា និង​ត្រួតពិនិត្យ​គម្រោង​ចំនួន​៦.០០០.០០០​ដុល្លារ​អាមេរិក ក្រោម​មូលនិធិ​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ចំនួន ១៣.២៥២.០០០ ដុល្លារ​អាមេរិក​សម្រាប់​ការងារ​ដោះស្រាយ​ផលប៉ះពាល់ ដោះមីន និង​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការគ្រប់គ្រង​គម្រោង និង​ពន្ធអាករ ហើយ​ចំពោះ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាងសង់​កូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួតពិនិត្យ​បច្ចេកទេស​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture​។ ផ្លូវ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​ហាយវ៉េ​អាស៊ាន​
១២៣ ដែល​ភ្ជាប់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ និង​ភ្ជាប់​ពី​ភាគ​ខាងកើត​នៃ​ឧបទ្វីប​ឥណ្ឌូចិន ទៅ​ភាគ​ខាងលិច​នៃ​ឧបទ្វីប ឥណ្ឌូចិន ត្រង់​ក្រុង​ដា​វ៉េ​(Dawai) ប្រទេស​មី​យ៉ាន់​ម៉ា​(​ភូមា​)៕a korea sun1 a korea sun2 

​