» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5829 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696000 នាក់

បើ​ចង់​នាំ​ចេក​ចេញទៅ​ចិន​ត្រូវ​មក​ចុះបញ្ជី​នៅ​ក្រសួង​កសិក​កម្ម​

 

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​តម្រូវ​ឲ្យ​កសិដ្ឋាន ដាំ​ដំណាំ​ទាំងអស់ មក​ចុះបញ្ជី​នៅ​ក្រសួង​ដើម្បី​ទទួលបាន​សិទ្ធ​នាំចេញ​នោះទេ​គឺ​តម្រូវ​ឲ្យ​តែ​អ្នក​ចង់​នាំចកចេញទៅ​ស្រុកចិន​តែប៉ុណ្ណោះ​។​a banana1 

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងកសិកម្ម​ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ បាន​បកស្រាយ​ថា ដើម្បី​ឲ្យ​ចេក​នៅ​កម្ពុជា អាចធ្វើ​ការនាំចេញ ទៅកាន់​ចិន​ជា​ផ្លូវការ ក្រសួង​និង​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​តំណាង​ឲ្យ​រដ្ឋបាល​គយ​ចិន បាន​ចុះហត្ថលេខា​លើ ពិធីសារ​ស្តីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំ​ចេក​កម្ពុជា ទៅកាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨​។​

​ក្នុង​ពិធីសារ​នោះ មិនមាន​តម្រូវ​ឲ្យ​ម្ចាស់​កសិដ្ឋាន ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​នោះទេ គឺ​តម្រូវ​ឲ្យ​តែ​ក្រុមហ៊ុន ឬ​ម្ចាស់​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែលមាន​បំណង​នាំចេញ ទៅកាន់​ចិន​តែប៉ុណ្ណោះ មក​ចុះបញ្ជីរ​ជា​ផ្លូវការ​នៅ​ក្រសួង ដើម្បី​សមត្ថកិច្ច​ជំនាញ ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ នៃ​ប្រទេស​ទាំងពីរ​ពិនិត្យ និង​វាយតម្លៃ លើ​លក្ខណៈ​បច្ចេកទេស ការគ្រប់គ្រង​ការដាំដុះ ការ​វេច​ខ្ចប់ ឲ្យ​ស្របតាម​លក្ខខណ្ឌ តម្រូវ​ភូតគាម​អនាម័យ ដូច​មានចែង​ក្នុងការ​ពិធីសារ​មុន នឹងធ្វើ​ការនាំចេញ​”​។​

នៅ​ថ្ងៃ​ចុះ​ពិធីសារ​នោះដែរ កម្ពុជា​បាននិងកំពុង​បន្ត​ស្នើសុំ​ទៅ​ភាគី​ចិន ឲ្យ​ពិនិត្យ​លទ្ធភាព និង​ព​ន្លឿ​ន​ការងារ​បន្ថែម ក្នុងការ​នាំចូល ផលិតផល​កសិកម្ម ចាំបាច់​មួយចំនួនទៀត ទៅកាន់​ទីផ្សារ​ចិន ដូចជា​៖ ផ្លែស្វាយ ផ្លែ​មៀន (​តា​ង៉ែ​ន​) ផ្លែ​ស្រកានាគ ម្រេច ផ្លែ​ដូង និង​សំបុក​ទឹកមាត់ ត្រចៀកកាំ សម្រាប់ធ្វើ​ការនាំចេញ ទៅ​ចិន​ជា​បន្តទៀត​។​កា​បកស្រាយ​របស់​ក្រសួងកសិកម្ម​នេះ បន្ទាប់ពី​មាន​សារព័ត៌មាន ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ក្រសួង​ប្រកាស​ឲ្យ​កសិដ្ឋាន ដាំ​ដំណាំ ឈើ​ហូប​ផ្លែ​ទាំងអស់ ត្រូវ​មក​ចុះបញ្ជី​នៅ​ក្រសួង ដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ ពី​សាធារណជន​។​

​សូមបញ្ជាក់ថា ផលិតផល​កសិកម្ម​ក​ម្ពុ​ជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៧ មាន​អង្ករ​ជិត ២០០​ពាន់​តោន ផលិតផល​ដំឡូង​មី​ក្រៀម និង​ម្សៅ​សរុប​ចំនួន ជាង​៥៨​ពាន់​តោន កៅស៊ូ​មាន​ចំនួន ៣.៣៤០​តោន ស្ករអំពៅ​មាន​ចំនួន ១៤.៩៤០​តោន និង​ផលិតផល​កសិកម្ម មួយចំនួនទៀត​។​មានការ​កត់សម្គាល់​ដែរ​ថា​ការបើក​ទីផ្សារ​កសិផល​របស់​ចិន​ឲ្យ​កម្ពុជា​គឺ​ក្រោយពី​ចិន​មាន​សង្គ្រាម​ពា​ណិ​ជ្ចក​ម្ម​ជាមួយ​អាមេរិក​ក៏ដូចជា​ពេលដែល​កម្ពុជា​ប្រ​ឈ​មុខ​និង​ការដាក់ទណ្ឌកម្ម​ពី​សហគមន៍​អឺរ៉ុប​ផងដែរ​៕a banana2 a banana 
​