» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8313 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698484 នាក់

កម្លាំងចំរុះ​ខេត្ត​រតនៈគីរី​រកឃើញ​និង​ចាប់បាន​ឈើប្រណិត​ជាច្រើន​ដុំ​នៅ​ស្រុក​អណ្តូង​មាស​!

 

​រតនគិរី​៖​ឈើប្រណិត​ជ្រុង​ជាច្រើន​កំណាត់​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចាយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​ត្រុ​វ​បាន​សម​ត្ត​កិច្ច​ខេត្តរតនៈគិរី​រកឃើញ​និង​បង្ក្រាប នៅ​សៀ​ល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​a andong meas1 

នៅ​ថ្ងៃទី​១៧​មិថុនា​លោក​អនុសេនីយ៍ឯក សោម សុផល​មន្ត្រី​អាវុធហត្ថ បានឱ្យ​កាសែត ដឹង ថា ក្រុមការងារ​ចំរុះ​បាន​បើក​ប្រតិបត្តិការ​តាំងពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញ រហូតមកដល់​ព្រឹក​នេះ បាន​រុករក​ប្រទះឃើញ​ទីតាំង​ស្តុក​ឈើ​ចំនួន​៣​កន្លែង ដែល​ឈ្មួញ​ដឹក​មក​គរ​លាក់ទុក​ក្នុង​ចំការ​ចន្ទី នាទី​តាំង​ខាងលើ​។​

​ក្រុមការងារ​ក៏បាន​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ ឲ្យ​ប្រមូល​ឈើ​លេខ​១​ទាំងនោះ មក​រក្សាទុក​នៅ​ស្នាក់ការ​អាវុធហត្ថ​លេខ ៧៨៧ ប៉ុន្តែ​ដោយមាន​ភ្លៀ​ធ្លាក់​ខ្លាំង ស្ថានភាព​ផ្លូវ​មានការ​លំបាក ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន រហូតមកដល់​ពេលនេះ​ក្រុមការងារ​ទើបតែ​ដឹក​បាន​ប្រមាណ ៣០​កំណាត់​ប៉ុណ្ណោះ នៅ​ប៉ុន្មាន​ទៀត​នឹង​ដឹក​មក​រក្សា​ទុកជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​

​សូម​បញ្ជាក់ដែរថា​ប្រតិបត្តិការ​ខាង​នេះ​ពុំ​ឃើញ​វត្តមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចូលរួម​នោះទេ​។ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ សំណូមពរ​ឲ្យ​វែកមុខ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ មក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​ក្រុម​ឈ្មួញ​ផ្សេងៗ​ទៀត នៅតែ​លួច​បន្តធ្វើ​សកម្មភាព​តទៅទៀត​។​

សូមបញ្ជាក់ថា​ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​អំពី​បទល្មើស​ព្រៃឈើ​បានកើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ចេញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ដែល​មេ​ឈ្មួញ​ត្រូវបាន​គេ​រា​យា​ការណ​យ៍​ថា​មានឈ្មោះ​ហូ​ជី​វ៉ៃ​ឈ្មោះ​ណាក់​ក្បាល​ធំ​ដែលជា​មន្ត្រី​ប៉េអឹម​ខេត្តរតនៈគិរី​និង​ឈ្មោះ​នី​កា​ចាញ​ផងដែរ​ដែល​ធ្វើ​ឲ្យ​មា​នាក​រស​ង្ស​យ័​ថា​ចៅហ្វាយខេត្ត​ដែលជា​មេបញ្ជាការ​ឯកភាព​ខេត្តរតនៈគិរី​ជា​បាន​លាភសក្ការៈ​បានជា​មិន​ប​ង្ល្រា​ប​?​។​a andong meas 

​