» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5597 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695768 នាក់

ធនាគា​ជាតិ​ជម្រុញ​ការប្រើ​ប្រាក់​យន់​កាត់បន្ថយ​ការប្រើ​លុយ​ដុល្លារ​!

 

​ភ្នំពេញ​៖​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រកាស​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​ចរាចរណ៍​ប្រាក់​យន់​ចិន​ក្នុង​ការទូទាត់​ពាណិជ្ជក​ម្ម​នៅ​កម្ពុជា​ដែលជា​គោលដៅ​គឺ​កាត់បន្ថយ​ការប្រើ​ប្រាក់​ដុល្លារ ក្នុងស្រុក​ខ្មែរ​ផងដែរ​។a chea serey1

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃទី​៣០ តុលា លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បញ្ជាក់ថា ៖« រាល់​ការទូទាត់​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​ចិន យើង​ទទួល និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​កម្ពុជា​ទូទាត់​ឱ្យ​ចិន​ជា​លុយ​យន់ ហើយ​យើង​ក៏​ចង់ឱ្យ​ខាង​ចិន​ទូទាត់​ឱ្យ​ពាណិជ្ជករ​ខ្មែរ​ជា​លុយ​រៀល​ដែរ » ។​
​បើតាម​លោកជំទាវ​អគ្គនាយក ៖« នេះ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​ធន​គារ​ជាតិ​នៃ​កម្ពុជា​ដែល​បាន​ដើរ​តាម​គន្លង​និន្នាការ​អន្តរជាតិ ហើយ​យើង​កំពុងតែ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ដោយ​ប្រយោល​»​។​

​លោកជំទាវ​ជា សិរីដែលជាបុត្រីទេសាភិបាលធនាគាជាតិ និយាយ​ការពារ​ថា ៖« ការជំរុញ​ការទូទាត់​រូបិយប័ណ្ណ​ចិន​ក្នុង​ផ្នែក​ពាណិជ្ជ​កម្មនេះ​មិនមែន​មានន័យថា យើង​ជំរុញ​ឱ្យគេ​[​ចិន​] ដឹក​ក្រដាស​លុយ​យន់​មក​ប្រើ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ។ កិច្ចសហការ​នេះ ខាង​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​មិនមែន​ធ្វើជា​មួយ​ភាគ​ចិន​ដែរ ដោយ​បច្ចុប្បន្ននេះ នៅក្នុង​តំបន់​អាស៊ាន​គេច​ង់​ជំរុញ​ការទូទាត់​លុយ​រូបិយវត្ថុ​ជាតិ​រៀងៗ​ខ្លួន​ជាមួយ​ប្រទេស​នៅក្នុង​តំបន់ ដោយសារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន មិន​ចង់​ពឹង​ផ្នែក​ខ្លាំង​តែ​ទៅលើ​លុយ​ដុល្លារ អឺរ៉ូ ឬ​លុយ​ផោន​នោះទេ »​។

លោកជំទាវ​ថា ៖« ការធ្វើ​ទូទាត់​ពាណិជ្ជកម្ម​ជា​រូបិយវត្ថុ​ជាតិ​រៀងខ្លួនៗ​នេះ គឺជា​ការឱ្យ​តម្លៃ​ទៅលើ​រូបិយវត្ថុ​ជាតិ​របស់ខ្លួន និង​មិន​រំពឹង​ទៅលើ​លុយ​ប្រទេស​ផ្សេង​ច្រើនពេក​ខ្លាច​នៅពេល​លុយ​ប្រទេស​ទាំងនោះ​មាន​បញ្ហា​វា​អាចធ្វើឱ្យ​ប៉ះពាល់​។ ដូចនេះ​ត្រូវតែ​កាត់បន្ថយ​ការប្រើប្រាស់​លុយ​ដុល្លារ ហើយ​ជំរុញ​ការទូទាត់​លុយ​ដែលជា​រូបិយវត្ថុ​ជាតិ​រៀងខ្លួនៗ »​។​

​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា លោក ស៊ុំ សន្និសីទ បាន​មានប្រសាសន៍​ក្នុង​វេទិកា​មួយ​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រាក់​យន់​កាលពីពេល​ថ្មីៗ​នេះ​ថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​ធនាគារ​ចំនួន​២ ធ្វើជា​ធនាគារ​ផាត់ទាត់​ប្រាក់​យន់ គឺ​ធនាគារ​BOC និង​ធនាគារ​ICBC និង​ធនាគារពាណិជ្ជ ចំនួន​១៣​ផ្សេងទៀត ធ្វើ​ប្រតិបត្តិ​ការប្រាក់​យន់ ។​
​លោក ស៊ុំ សន្និសីទ បាន​គាំទ្រ​ការប្រើប្រាស់​ប្រាក់​យន់​នៅ​កម្ពុជា តាមរយៈ​ប្រ​ព័​ន្ឋ​ធនាគារ ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​ជាដើម ។​

​លោក អ៊ិន ចាន់នី​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​គាំទ្រ​ការប្រើប្រាស់​ប្រាក់​យន់​នៅ​កម្ពុជា​។​លោក​បាន​ថ្លែងថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា មិនដែល​បាន​ហាមឃាត់​ការ​ចរាចរ ឬ​ការទូទាត់​ប្រាក់​យន់​នៅ​កម្ពុជា​នោះទេ ហេតុនេះ ការ​ចរាចរ​ប្រាក់​យន់ មិនមែនជា​រឿង​ថ្មី​នោះឡើយ ។ ផ្ទុយទៅវិញ​ការដាក់​ឲ្យ​ចរាចរ​ប្រាក់​យន់​កាន់តែ​ទូលំទូលាយ វា​ផ្តល់នូវ​ផលចំណេញ និង​ជម្រើស​កាន់តែ​សម្បូរបែប​ក្នុងការ​ទូទាត់​ពាណិជ្ជក​ម្ម​នានា ។ ៖« ពីមុន​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ប្រើប្រាស់​ជា​ប្រាក់​ដុល្លារ តែ​ពេលនេះ​អាច​ប្រើប្រាស់​ប្រាក់​យន់​បាន​ហើយ​»​។ លោក​ថា ៖« ការចាយ​ប្រាក់​យន់​ដើម្បី​ទិញ​ទំនិញប្រើប្រាស់ ក៏​មិនមាន​ការហាមឃាត់​ដែរ មានន័យថា អ្នក​កាន់​ប្រាក់​យន់​អាច​ទិញ​កាហ្វេ និង​បង់ប្រាក់​សណ្ឋាគារ​ជាដើម »​។​មានការកត់សម្គាល់ថាក្រៅពីភ្ញៀវទេសចរណ៍ចិនរាប់សែននាក់បានចូលលេងស្រុកខ្មែរវាក៏មានវិនិយោគិនចិនរាប់ពាន់នាក់មករកស៊ីស្រុកខ្មែរចាយលុយរាប់ពាន់លានយន័វាក៏មានកម្មករចិនជាច្រើនផងដែរ។

សូម​បញ្ជាក់ដែរថា​ដោយសារ​ការធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បានធ្វើ​ឲ្យ​ប្រាក់​យន់​ចិន​មានការ​ធ្លាក់ចុះ​តម្លៃ​ប្រៀប​ទាប​ជាមួយ​ប្រាក​ដុល្លារ​អាមេរិក​ចាប់ពី​ខែឧសភា​កន្លងមក​គឺ​រហូតដល់​៦,៩៦​ក្នុង​១​ដុល្លារ​អាមេរិក​។​នេះ​បើតាម​សារ​ព​តិ​មានបារាំង​អា​អែ​ហ្វ​ប៉េ​(AFP)​បាន​ឲ្យ​ដឹង​។​ប៉ុន្តែ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​នឹង​ទប់​ស្គា​ត់​ការ​ចុះថ្លៃ​បន្តទៀត​។​ចិន​បាននិងកំពុង​រក​វិធី​ទប់​ថ្វើ​ឲ្យ​ទីផ្សារ​មាន​ស្ថិរភាព​៕a chea serey a chea serey2 


​