» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7692 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697863 នាក់

ធនាគារជាតិ បញ្ចេញ​ទឹកប្រាក់ ១៤០​លាន​ដុល្លា ដើម្បី​អន្តរាគមន៍​ធានា​ស្ថិរភាព​ប្រាក់រៀល​

 

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ចេញ​ទឹកប្រាក់​ចំនួន ១៤០​លាន​ដុល្លារ​អាមេរិក​រួចមកហើយ ដើម្បី​ប្រមូល​ទិញ​ប្រាក់រៀល​ចូល និង​រក្សា​ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់ ខណៈ​អត្រា​ប្តូរប្រាក់​ជា​រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក កើន​គួរឱ្យកត់សម្គាល់​។a money

ធនាគារជាតិ​នៃ​កម្ពុជា ធ្លាប់បាន​ឲ្យ​ដឹងថា ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ ខ្លួន​បាន​ត្រៀម​វិធានការ​មួយចំនួន រួមមាន ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ និង​ការប្រើប្រាស់​ឧបករណ៍ នយោបាយ​រូបិយវត្ថុ​ដទៃទៀត ដើម្បី​រក្សា​តម្លៃ​ប្រាក់រៀល សំដៅ​រក្សា​អំណាច​ទិញ​នៃ​ចំណូល​ប្រជាជន​កម្ពុជា​ឱ្យមាន​ស្ថិរភាព​។​​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជូនដំណឹង​ពី​ការចាប់ផ្តើម​ដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ លើក​ទី​១ កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​ពេលនោះ​អត្រា​ប្តូរប្រាក់ ប្រាក់រៀល​ធៀប​នឹង​ដុល្លារ គឺ ១​ដុល្លារ ស្មើនឹង ៤ ១៥៩​រៀល ប៉ុន្តែ​គិត​មក​ត្រឹម​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​បញ្ចេញ​ការអន្តរាគមន៍​ធ្វើឱ្យ​តម្លៃ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ គឺ​១​ដុល្លារ ស្មើនឹង ៤១២៦​រៀល​។ នេះ​បើតាម​ធនាគារជាតិ​នៃ​កម្ពុជា​។​

សូមបញ្ជាក់ថា​កន្លងមក​លោកស្រី​ជា​សេរី​អគ្គទេសាភិបាល​ធនាគារ​ជាតិ​ថ្មី​ដែលជា​កូនស្រី​អគ្គទេសាភិបាល​ចាស់​ធ្លាប់បាន​និយាយ​ឲ្យ​នាំគ្នា​ចាយលុយ​រៀល​ដើម្បី​បង្ការ​ទុក​ក្រែង​ប្រាក់​ដុល្លារ​ដែល​ពេញនិយម​ចាយ​ក្រុង​ស្រុក​ខ្មែរ​មាន​បញ្ហា​?​។​បើតាម​សម្តី​លោកស្រី​ជា​សេរី​មានន័យថា​ខ្លាច​អាមេរិក​បង្ក​កលុយ​និង​ទប់ស្កាត់​មិន​ឲ្យ​ប្រើ​ដុល្លារ​ដូច​ការបិត​លើ​ប្រទេស​រុស្ស៊ី​។​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​ធនាគារ ហត្ថា បាន​ពន្យល់ថា ការបញ្ចេញ​ប្រាក់​ដុល្លារ​ទិញ​ប្រាក់រៀល​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ស្ថិរភាព​នៃ​អត្រា​ប្ដូរប្រាក់ ព្រោះ​កាលណា​អាត្រា​ប្ដូរប្រាក់​មាន​ស្ថេរភាព និង​ជួយ​សេដ្ឋកិច្ច​បាន​យ៉ាងច្រើន​។​

​ឧកញ៉ា​បាន​លើក​ជា​ឧទាហរណ៍​មក​ពន្យល់​ពី​ផលវិបាក​នែ​ការធ្លាក់ចុះ​តម្លៃ​ប្រាក់រៀល​ធៀ​និង​ដុល្លារ​ថា «​ដូច​យើង​បានដឹងហើយថា ប្រាក់​ដុល្លារ​ចំនួន ១​ដុល្លារ ស្មើនឹង​៤០០០​រៀល ដូច្នេះ​ប្រសិនជា​បណ្ដោយ​ឲ្យ​ប្រាក់​ដុល្លារ​ឡើង ៥០០០​រៀល​ក្នុង​១​ដុល្លារ​នោះ ការទិញ​ទំនិញ​នឹងមាន​តម្លៃ​ខ្ពស់ជាង​នេះ ព្រោះ​ទំនិញ​ដែល​គេ​លក់​លើ​ទីផ្សារ គឺ​យោងតាម​អត្រា​ប្ដូរប្រាក់​។ ដូច្នេះ​អ្វីដែល​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវធ្វើ គឺ​ធ្វើយ៉ាងណា​ទប់ស្កាត់ មិន​ឲ្យ​មាន​អត្រា​ប្ដូរប្រាក់​កើនឡើង​នោះទេ សម្រាប់​ការធ្វើ​ឲ្យ​អត្រា​ការប្រាក់​មាន​ស្ថិរភាព ពិត​ជាមាន​សារៈសំខាន់​មែនទែន​»​។​លោក​ឧកញ៉ា​បានបញ្ជាក់​បន្ថែមថា ជាក់ស្ដែង​ធនាគារ ហេ​ត្ថា តែងតែ​ចូលរួម​ជំរុញ​យ៉ាងខ្លាំង លើ​ការប្រើប្រាស់​ប្រាក់រៀល ឲ្យ​កាន់តែ​ទូលំទូលាយ ដោយ​ក្នុងនោះ​បានផ្ដល់​កម្ចី​ជា​ប្រាក់រៀល ជូន​អតិថិជន​ប្រមាណ​ជា ១៣​ភាគរយ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២៣​នេះ​៕a chea serey2 a money1 
​