» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5428 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695599 នាក់

ប្រធានាធិបតី​អាមេរិក​និយាយថា​នឹង​បិទ​កម្មវិធី TikTok ឱ្យបាន​ឆាប់​បំផុត​បន្ទាប់មក​ឭ​ថា​ទុក​៤៥​ថ្ងៃ​វិញ !


​អាមេរិក​៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នា​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ចុះផ្សាយ​ថា ដូ​ណា​ល់ ត្រាំ បាន​ទុកពេល ៤៥​ថ្ងៃ​ឱ្យ​ក្រុមហ៊ុន​ចិន ByteDance ពិចារណា ក៏ដូចជា​ចរចា​លក់​បណ្ដាញ​ទំនាក់ទំនង​សង្គម TikTok ឱ្យ​ក្រុមហ៊ុន Microsoft ដើម្បី​ជៀសវាង​ការបិទ​មិនឱ្យ​ធ្វើ​ប្រតិបត្តិការ នៅក្នុង​សហរដ្ឋអាមេរិក​។​a americ tiktok 

​ការចេញ​សេចក្ដីរាយការណ៍​បែបនេះ បានធ្វើ​ឡើង បន្ទាប់ពី​ក្រុមមន្ត្រី​អាមេរិក​ជាច្រើន​នាក់ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​នៅ​ផ្ទាល់​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​គម្រោង​បិទ​មិនឱ្យ TikTok ធ្វើ​ប្រតិបត្តិការ​នៅក្នុង​សហរដ្ឋអាមេរិក ហើយក៏​បាន​ហាម​ក្រុមហ៊ុន​អាមេរិក ទិញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ​ពី​ក្រុមហ៊ុន ByteDance ផងដែរ​។​

​ក្រោយ​មាន​កិច្ចពិភាក្សា​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​នាយក​ប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft លោក សត្យា ណា​ឌែ​ល​ឡា (Satya Nadella) ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​បាន​អះអាងថា ខ្លួន​នឹង​បន្ត​ចរចា​ទិញ TikTok ពី​ក្រុមហ៊ុន ByteDance ហើយ​អាច​នឹង​ឈានដល់​កិច្ចព្រមព្រៀង នៅត្រឹម​ថ្ងៃទី​១៥ ខែកញ្ញា​ខាងមុខនេះ​។​

​យ៉ាងណាក៏ដោយ សេត​វិមាន និង​ក្រុមហ៊ុន ByteDance មិនទាន់​ធ្វើការ​អត្ថាធិប្បាយ​អ្វី​នៅឡើយ ទៅនឹង​សេចក្ដីរាយការណ៍​របស់ Reuters នៅឡើយ​ទេ ហើយក៏​មិនទាន់ មានការ​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​ហេតុអ្វី​បានជា​លោក ដូ​ណា​ល់ ត្រាំ ផ្លាស់ប្ដូរ​ចិត្ត​នោះដែរ​។ សូមបញ្ជាក់ថា​
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី​៣១​កក្កដា​២០២០ បានប្រកាសថា លោក​គ្រោង​នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ដើម្បី​បិទ​កម្មវិធី TikTok របស់​ចិន ចេញពី​ទឹកដី​អាមេរិក ឱ្យបាន​លឿន​បំផុត​នៅត្រឹម​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​។​


​លោក ដូ​ណា​ល់ ត្រាំ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖
​ដោយសារតែ​កម្មវិធី TikTok គឺជា​បញ្ហា​ដ៏​គួរឱ្យ​ព្រួយបារម្ភ ដូច្នេះ​យើង​កំពុង​ត្រៀម​រៀបចំ​បិទ​កម្មវិធី​កម្សាន្ត​របស់​ចិន​មួយ​នេះ ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​…​ហើយ​ខ្ញុំ​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​នៅ​ថ្ងៃស្អែក​។​

​សូម​បញ្ជាក់ដែរថា​ក្រៅពី​អាមេរិក​នៅ​ឥណ្ឌា​ក៏បាន​បិទ​កម្ម​វី​ធី TikTok និង​កម្មវិធី​មួយចំនួនទៀត របស់​ចិន​ដែរ​។​
​ចំណាត់ការ​បន្ទាន់​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ចិន ចេះតែ​បន្ត​កើតមាន​ឡើងជា​លំដាប់​។ ម្យ៉ាងទៀត សមាជិកសភា​សហរដ្ឋ​អាមេរិក ក៏​កំពុងមាន​ការព្រួយបារម្ភ​ដែរ​ថា ការប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម TikTok ដែលមាន​ប្រភពពី​ប្រទេស​ចិន​បង្ក​អសន្តិសុខ​ផងដែរ​៕a americ tiktok1 

​