» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10348 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700519 នាក់

ករណី​យ៍ម​ន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​គុប​ឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

​ខេត្តស្ទឹងត្រែង​:​នៅក្នុង​កិច្ចប្រជុំ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ដើម្បី​ប្រជុំ​ដោះស្រាយ​ករណី​មន្ត្រី​សាលាខេត្ត​ដែល​បម្រើការ​នៅ​ការិយាល័យ​ទីចាត់ការ​ផែនការ​និង​វិនិយោគ ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ផ្លូវ​សុ​ធិ​រាជ្យ​ខន់​ស្ត្រា​ក់សិន​ស៊ី​ត្រល​លុយ​រដ្ឋ​អស់​ជាង​៦​រយ​លាន​រៀល ក្នុងការ​សាងសង់​ផ្លូវ​លំនៅ​ឃុំ​ស្រែ​សំបូរ និង​ឃុំ​សេកុង កន្លងទៅ​ថ្មីៗ​ក្នុង​ឆ្នាំ​២០២៣​នេះ​ត្រូវបាន អភិបាលខេត្ត​ស្ទឹងត្រែង​លោក​ស្វាយ​សំ​អ៊ាង​គ្រប​ទុក​ហើយ​! ។​a gover traeng2 

​លោក ម៉ែន គុង​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ប្រចាំខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៣​ថា ៖ «​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា ដោយ​សម្រេច​ក្នុង​អង្គប្រជុំ​ត្រូវ​ឈប់​ដេញដោល​រក​ឫសគល់​ក្នុង​រឿង​កន្លងទៅ​។ បើ​ដេញដោល​រក​ឫសគល់ គឺ​ជាប់​ពាក់​ពន្ធ​ទាំងអស់គ្នា ដូច្នេះ​អង្គប្រជុំ​សម្រេច​ថា ទាំង​មន្ត្រី ទាំង​ក្រុមហ៊ុន​ត្រូវ​បានឱ្យ​រួចខ្លួន​ឈប់​ដេញដោល ប៉ុន្តែ​សម្រាប់​ការអនុវត្ត​គំរោង​ថវិការ​មូលនិធិ​ឃុំ​ឆ្នាំ​២០២៤​ខាង​នេះ ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​សៀវភៅ​Team»?​។​គេ​មិនដឹងថា​តើ​ហេតុអ្វី​បានជា​លោក​អភិបាលខេត្ត​ស្ទឹងត្រែង​ហ៊ាន​បំពាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដែល​មិនបាន​អនុគ្រោះ​ចំពោះ​បទល្មើស​ពុករលួយ​នោះឡើយ​?​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ផ្លូវ​ចំនួន​៤​នៅ​ខេត្តស្ទឹងត្រែង បាន​ឯកភាពគ្នា​ដាក់​លិខិត​ប្តឹងទៅ​អភិបាលខេត្ត​ស្ទឹងត្រែង​លោក ស្វាយ សំ​អ៊ាង ស្នើសុំ​ចុះ​ធ្វើ​អធិការកិច្ច​ចំពោះ​ករណី​មិន​ប្រក្រតី​ប​ឃុបឃិត​គ្នា​ធ្វើឱ្យ​បាត់​លុយ​រដ្ឋ​ជាង​៦០០​លាន​រៀល ក្នុង​គ្រា​ដែល​ជួសជុល​ផ្លូវលំ​ឃុំ​ស្រែ​សំបូរ និង​ធ្វើ​ផ្លូវលំ​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ។​ក្នុង​លិខិត​ខាងលើ​បាន​បង្ហាញថា ការដែល​បាត់​លុយ​រដ្ឋ​ជាង​៦​រយ​លាន​រៀល​នេះ គឺ​ដោយសារតែ​មេឃុំ​សេកុង ឈ្មោះ ចាន់ សយ និង​មេឃុំ​ស្រែ​សំបូរ​ឈ្មោះ សុ​ឹ​ង ម៉ាន់ និង​ឈ្មោះ កាន់ សាវុធ នាយករង​ទីចាត់ការ​ផែនការ​និង​វិនិយោគ និង​ជា​អ្នកសម្របសម្រួល​បច្ចេក​ទេស បានរួម​គំនិត​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ផ្លូវ​ឈ្មោះ សុ​ធិ​រាជ្យ​ខន់​ស្ត្រា​ក់សិន របស់លោក​ម៉ៅ អេង​ជឺ បាន​លួច​បន្ត​ចុះកិច្ចសន្យា​ធ្វើ​ផ្លូវ​បន្ថែមទៀត ក្នុងតម្លៃ​ខ្ពស់កប់ពពក គឺ​១​គ​.​ម ជួសជុល​អស់​៤០​លាន​រៀល ។​

​សូមបញ្ជាក់​បន្ថែមថា កាលពី​ខែមីនា ឆ្នាំ​២០២៣ ឃុំ​សេកុង បានប្រកាស​ដាក់​ដេញថ្លៃ​ជា​សាធារណៈ ដើម្បី​ធ្វើ​ផ្លូវ​ដីស​ប្រវែង​៤​គ​.​ម អស់​ទឹកប្រាក់​៣៤​លាន​រៀល​(​គ្មាន​លូ ស្ពាន ស្លាក​សញ្ញា​)​ដោយ​ក្រុមហ៊ុន​សុ​ធិ​រាជ្យ​ខន់​ស្ត្រា​ក់សិន​ជា​អ្នកទទួល​សាងសង់ (​គិត​ជា​មធ្យម​១​គម​=៨,៥០០,០០០៛ )​ក្រោយមក​លោក​មេឃុំ ចាន់ សយ និង​លោក កាន់ សាវុធ បានរួម​គំនិត​ជាមួយ​ក្រុមហ៊ុន​សុ​ធិ​រាជ្យ​ខន់​ស្ត្រា​ក់សិន​ដដែល លួច​ធ្វើ​ផ្លូវ​ប្រវែង​១១​គម ផ្សេងទៀត​ដែល​មិនបាន​ប្រកាស​ដាក់​ដេញថ្លៃ​ជា​សាធារណៈ​នោះទេ មានតម្លៃ​រហូត​៤០៧​លាន​រៀល ជាង​តម្លៃ​ខ្ពស់ជាង​តម្លៃ​ចាស់​កប់​ពពក​(​គិត​ជា​មធ្យម​១​គម​=៣៧,០០០,០០០៛) ។​

​ចំណែក​ឃុំ​ស្រែ​សំបូរ​វិញ ដែលមាន​លោក ស៊ឹង ម៉ាន់ ជា​មេឃុំ ក្នុង​កំឡុង​ខែ ឆ្នាំ ដដែល បានដាក់​ប្រកាស​ដេញថ្លៃ​ជា​សាធារណៈ ជួសជុល​ផ្លូវលំ​ប្រវែង​២,៥​គម និង​លូ​កាត់​ផ្លូវ​១​កន្លែង អស់​លុយ​៣៧,៥១០,០០០៛ (​គិត​ធា​មធ្យម​១​គម​=១៥,០០០,០០០៛) ។​ក្រោយមក​លោក សុ​ឹ​ង ម៉ាន់ និង​លោក កាន់ សាវុធ បានរួម​គំនិត​ជាមួយ​ក្រុមហ៊ុន​សុ​ធិ​រាជ្យ​ខន់​ស្ត្រា​ក់សិន របស់លោក​ម៉ៅ​អេង​ជឺ លួច​ធ្វើ​ផ្លូវ​ប្រែង​៧,៥​គម ផ្សេងទៀត ដោយ​មិន​ប្រកាស​ដាក់ឱ្យ​ដេញថ្លៃ​ជា​សាធារណៈ​ដដែល ក្នុងតម្លៃ​ទឹកប្រាក់​៤០៧,០០០,០០០៛ ជា​តម្លៃ​ខ្ពស់ជាង​តម្លៃ​ដាក់ឱ្យ​ដេញថ្លៃ​ជា​សាធារណៈ​កប់​ពពក (​គិត​ជា​មធ្យម​១​គម​=៤១,០០០,០០០៛) ។​

​ដោយសារ​ការឃុបឃិត​ជា​ប្រពន្ធ​កិបកេង​សុ​ី​លុយ​រដ្ឋ​អស់​សន្ធឹកសន្ធាប់​បែបនេះហើយ ទើប​ក្រុមហ៊ុន​ក្នុង​ខេត្តស្ទឹងត្រែង​ចំនួន​៤ មាន​ក្រុមហ៊ុន​ផន​ប៊ុន​ថុង ក្រុមហ៊ុន​ទ្រី​វ​ន្ថា ក្រុមហ៊ុន​ទូច​សុខា និង​ក្រុមហ៊ុន​ម៉ាត់ ហាសាន់ បាន​ឯកភាព​ល្អ​ដាក់ពាក្យ​ប្តឹងទៅ​អភិបាលខេត្ត​លោក ស្វាយ សំ​អ៊ាង ជួយ​ស្វែងរក​ភាពត្រឹមត្រូវ​និង​យុត្ត​ធម៌ ជូន​ប្រជាជន​និង​សង្គមជាតិ ។​ចំពោះ​វិធានការណ៍​នៅពេល​ខាងមុខ លើ​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​កឹ​ប​កេង​ថវិការដ្ឋ​ជាង​៦០០​លាន​រៀល​យ៉ាងណា​នោះទេ ដោយ​លោក ម៉ែន គុង បញ្ជាក់ថា «​នេះ​ជា​សិទ្ធិ​សម្រេច​របស់លោក​(​អភិបាលខេត្ត​)»​។​ប្រភព​កាសែត​មេគង្គ​a gover traeng a gover traeng3 a gover traeng4 
​