» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6402 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696573 នាក់

ចាប់បាន​ទូក​ដឹកឈើ​ប្រណិត​របស់​ឈ្មួញ​ជា​ទា​ហ៊ាន​ស្រី​នៅ​វរៈ​ការពារ​ព្រំដែន​លេខ​១០១!

​ខេត្តស្ទឹងត្រែងៈ ទូក​ឈើ​ថៅកែ​ស្រី​ល្បីឈ្មោះ ដែល​គេ​ស្គាល់​ថា​ជា​ទា​ហ៊ាន​ស្រី​វី​វរៈ​គា​រពារ​ព្រំដែន​លេខ​១០១​តែមាន​ជំនាញ​រកស៊ី​ឈើ​ជា​យូ​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​ចាប់​នៅ​យប់​ថ្ងៃ​ច័ន្ទ​១០​រោច ទុតិយាសាឍ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​៣៥​នាទី​យប់ នៅ​ចំណុច​កំពង់ផែរ​ម្មណី​ដ្ឋា​ន​កោះ​ខ្យា​ច់ ស្ថិតនៅ ក្នុងភូមិ​តា​ដុង​តា​ដាំ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង ខេត្តស្ទឹងត្រែង​។​a boat tim 

​លោក វ៉ា សុផាន់​នាយ​កា​រិ​យាយ​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង បាន​ឲ្យ​កាសែត​ដឹងថា​" នេះ​ជា​ឈើ​របស់​អ្នកស្រី​ឈ្មោះ​សា វ៉ែ​ង​ជី (​ហៅថា​យាយ​រី​) ដែលជា​មន្ត្រី​យោធា​សឹក​រង​ខេត្ត​ស្ទឹ​ឹ​ង​ត្រែង​។​​ដែល​ឈរជើង​នៅ​អង្គភាព​វរៈ​១០១​ការពារ​ព្រំដែន គោក កម្ពុជា ឡាវ ជា​មេ​ឈ្មួញ​ដុះ​ស្លែ​យូរ​មកហើយ ដែល​សមត្ថកិច្ច តាម​ប្រមាញ់​មកជា​យូរហើយ​ដែរ ។​
​លោក វ៉ា សុផាន់​បាន​បញ្ជាក់ថា​"​បើតាម​ព័ត៌មាន​បានផ្តល់​មក​ឲ្យ​នោះ​ថា​" មេ​ឈ្មួញ​រូបនេះ ដឹកឈើ​ចុះមក​តាម​ទូក​ចេញ​មកពី​គោលដៅ ខាងលើ​មាន​ចំនួន​២​ទូក តែ​សមត្ថកិច្ច​យើង​បាន​ចុះ បង្ក្រាប​បានតែ​ចំនួន​១​ទូក​នោះទេ​។​

​ដោយសារតែ​បែកការណ៍ នៅពេលដែល​ក្រុមការងារ​ចុះទៅ​បង្ក្រាប ហាក់ដូច​ទូក​ដឹកឈើ​១​គ្រឿង​ទៀត​បាន​ដឹក​ខ្លួន​ជាមុន​ត្រូវបាន​រត់​ពួន​ចូលទៅ​សម្ងំ​ក្នុងព្រៃ​បាត់ ព្រោះ​ទឹក​ឡើង​ធំ​ព្រៀប​ពេញ​ព្រៃ ធ្វើឱ្យ ពិបាក​ដល់​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​។ បច្ចុប្បន្ន​ទូក​ដឹកឈើ​១​គ្រឿង​ដែល​បង្ក្រាបបាន​នោះ ត្រូវបាន​ប្រគល់​ទៅឱ្យ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រួចរាល់​ហើយ​។​

 

​ករណី​ចុះបង្ក្រាប​ទូក​ដឹកឈើ​ប្រណិត​នេះ ក្នុងចំណោម​កម្មក​ទាំង​នោះ​មិន​បញ្ចេញ​ប្រាប់​ឈ្មោះ​ថៅកែ​គេ​ឡើយ ។​គេ​ថា​"​ថៅកែ​ហាម​បើ​ន​ណា​ម្នាក់​ហ៊ាន​ប្រាប់​ឈ្មោះ​ដល់​កាសែត​ប្រឈម​និង​គ្មាន​ការងារ​ធ្វើ​ដាច់បាយ​កូន​ប្រពន្ធ​។​​រឿង​ទូក​ដឹកឈើ​ល្មើសច្បាប់​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​" មុននេះ​បន្តិច មាន​ខាង​មន្ត្រី​បរិស្ថាន​ពីរ​នាក់ បាន​ជិះទូក​តាម​ប្រដេញ​មកដល់​កំពង់​ចុះចត បាន​ទារ​យកលុយ​២០​ម៉ី​ន​រៀល​ក្នុង​ទូក​១​គ្រឿង តែ ថៅកែ​ស្រី​ល្បីឈ្មោះ​រី​នេះ​ឲ្យ​ត្រឹមតែ​១៥​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​

​ប្រភព​បន្តថា​""​ពួក​បរិស្ថាន​គេ​ក៏​មិន​ព្រម​) ថៅកែ​ឈើ​នោះ​ក៏​ព្រម​២០​ម៉ឺន​ន​រៀល រួចហើយ​ក៏​បា​ម​បើកកាណូត​ចេញទៅ​វិញ​បាត់ ទៅ​។​​ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​បរិស្ថាន​ដែលមាន​គ្នា​២​នាក់​ខាងលើ​នោះ គេ​មិន​ស្គាល់មុខ​និង​ឈ្មោះ​នោះទេ តែ​គ្រាន់តែ​ដឹងថា​"​គេ​ជាម​ន្ត្រី​បរិស្ថាន​នៅ​ត្រើយម្ខាង​។​​តែ​មិនយូរប៉ុន្មាន​មួយសន្ទុះ​ក្រោយមក ពួកគេ​បានលើកឡើង​គោក រួច​ទើបតែ​បាន​ដឹក​ត្រឹមតែ​២​រឹម​ម៉ក ក៏​ស្រាប់តែ​សមត្ថកិច្ច​បាន​ដល់​ធ្វើការ​ចាប់​ឃាត់​ទូក​និង​ឈើ​តែម្តង ។​


​លោក​ហ៊ុន សំអឿន នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​បានឱ្យដឹង​ថា ក្រោយពី​មានការ​បង្ក្រាប​ភ្លាមៗ​នោះ សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានធ្វើការ​រឹបអូស​បាន​ទូក​ដឹកឈើ​ប្រណិត​ធ្នង់​១​គ្រឿង មាន​ម៉ាស៊ីន​ចំនួន​២​គ្រឿង​ចំណុះ​ប្រហែល​២​ទៅ​៣​តោន យកមក​ទុក​នៅ​កំពង់​សាឡាង​ចាស់ ដើម្បី​ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ខណ្ឌ​ដ្ឋ​បាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​នៅពេល​ព្រឹក​ឡើង​។​សូម​បញ្ជាក់ដែរថា​ឈ្មួញ​ឈើ​ជា​ហ៊ាន​ស្រី​នៅ​វរៈ​១០១​មួយ​យោធា​ការពារ​ព្រំ​ដេ​ន​នេះ​តាម​ប្រជាពលរដ្ឋ​ប្រាប់ថា​ជា​ឈ្មួញ​ឈើ​រាប់​ឆ្នាំ​មកហើយ​តាំងពី​សម័យ​រកស៊ី​ក្រញូង​មក​ម្លេះ​មិនដែល​មាន​សម​ត្ត​កិច្ច​ណា​ចាប់​ទេ​តែ​មិនដឹង​លើក​នេះ​ម៉េច​បាន​ចាប់បាន​នោះ​?៕a boat siam pang a boat tim1 


​