» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9085 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699256 នាក់

គ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប​ប្រើ​ហិង្សា ដាក់វិន័យ​កូន​នេន​ដឹង ដល់​គណៈសង្ឃចូលដោះស្រាយ​


សៀមរាប​៖ ​ករណី​ ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ដ៏ល្បី ក្រុង​ខេត្តសៀមរាប​ដែល​ប្រើ​ហឹ​ង្សា ដាក់វិន័យ​កូនសិស្ស​ជា​សង្ឃ​ត្រូវបាន​ដោះស្រាយ​រួចរាល់​ដោយ​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌​បាន​សន្យាថា​ឈប់​ធើ​ចឹ​ង​ទៀតហើយ​។a monk bo3 

សេចក្តីជូនដំណឹង យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈសង្ឃ​នាយក​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បញ្ជាក់ថាលេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​នៃ​កម្ពុជា​បាន​សំណូមពរ ដល់​ព្រះ​មន្ត្រី​សង្ឃ ព្រះ​ថេ​រា​នុ​ថេរៈ និង​សាធារណជន ព្រះមេត្តា និង​មេត្តា​ទទួលយក និង​រក្សា​ភាព​ស្ងៀមស្ងាត់ បញ្ចប់​ការលើកឡើង​ពី​បញ្ហា​នេះ​បន្តទៀត​។​

​សូមជម្រាបថា ប៉ុន្មាន​ថ្ងៃនេះ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ចាបអារម្មណ៍​ចំពោះ​សកម្មភាព​របស់​ព្រះ​តេជគុណ ពិន សែម ដែល​បានដាក់​វិន័យ ក្នុងការ​ប្រៀនប្រដៅ ដោយ​ប្រើ​រំពាត់​វាយ​ធ្ងន់ៗ​ទៅលើ​កូនសិស្ស​ជា​ព្រះសង្ឃ ចំនួន​៩​អង្គ ដែល​ធ្វើ​ខុស និង​ខ្ជិល​រៀន​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​រិះគន់​យ៉ាងខ្លាំង​។ ក្នុង​កំណត់ហេតុ​ដោះស្រាយ បានបញ្ជាក់ យ៉ាង​ដូច្នេះ​ថា​៖ «​ដោយបាន​ពិនិត្យមើល​សេចក្តីបំភ្លឺ និង​ចម្លើយ របស់​ភិក្ខុ និង​សាមណេរ ០៩ ព្រះអង្គ និង​ចម្លើយ​របស់ ព្រះ​តេជគុណ ពិន សែម ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌​រួចមក យើង​សន្និដ្ឋានបានថា ករណីនេះ​មិនមែនជា​អំពើហិង្សា​ធ្វើ​ទារុណកម្ម ទណ្ឌកម្ម​ឃោរឃៅ​នោះទេ តែ​គឺជា​អំពើ​ទូន្មាន​ប្រៀនប្រដៅ និង​ការដាក់វិន័យ​របស់​ព្រះគ្រូ​ចៅអធិការ​ដល់ ភិក្ខុ និង​សាមណេរ ដែល​ប្រព្រឹត្ត​ខុស​និង​វិន័យ ដែល​បានចែង​ក្នុង​បទ​កំណត់​ផ្ទៃក្នុង​របស់​វត្ត​រាជ​បូ​ណ៌​តែប៉ុណ្ណោះ ហើយ​ព្រះសង្ឃ​ដែល​ធ្លាប់​ទទួល​វិន័យ​ទាំង​០៩​អង្គ​សុទ្ធ​តែមាន​សង្ឃដីកា​ថា ពួកខ្លួន​ពិតជា​យល់ព្រម​ទទួល​នូវ​វិន័យ​ទាំងនេះ​។ ហើយ​ព្រះគ្រូ​ចៅអធិការ​ក៏បាន​យល់​ពី​កំហុស​ថា​បានដាក់​វិន័យ​ទៅដល់ ភិក្ខុសង្ឃ និង​សាមណេរ​ក្នុង​រូបភាព​នេះ គឺជា​ការផ្ទុយ​នឹង​ច្បាប់​កម្ពុជា ព្រមទាំង​បានធ្វើ​កិច្ចសន្យា បញ្ឈប់​នូវ​ការធ្វើ​អំពើ​របៀបនេះ​ទៀត​»​។​

​បន្ថែម​លើ​នេះ​ព្រះ​តេជគុណ ពិន សែម ដែលមាន​ព្រះ​ជុន្មាយុ ៨០​ព្រះវស្សា បាន​ធ្វើកិច្ចសន្យាថា​៖
១៖ ស្វែងយល់​ពី​ច្បាប់​នៃ​ព្រះរាជណាចក្រ​កម្ពុជា ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ ច្បាប់​ស្តីពី​សិទ្ធិមនុស្ស ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​។​២៖ អាត្មាភាព​ឈប់​អប់រំ​ភិក្ខុ និង​សាមណេរ តាមបែប​ប្រើ​អំពើហិង្សា​វាយដំ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

៣៖ អាត្មាភាព​សូម​កែប្រែ​នូវ​ការអប់រំ ទូន្មាន​ប្រដៅ​ដល់​ភិក្ខុ និង​សាមណេរ​តាមបែប​វិន័យ​ព្រះពុទ្ធសាសនា និង​អហិង្សា​វិញ​។​៤៖ ចាប់ពី​ថ្ងៃនេះ​តទៅ​អាត្មា​ភាពមិន​មានការ​គុំ​គួ​ន ស្អប់ខ្ពើម​រើសអើង​ដល់​ភិក្ខុ និង​សាមណេរ ដែល​បាន​ប្រព្រឹត្ត​ខុស​ក្នុង​វត្ត​រាជ​បូ​ណ៌ ឬ​បោះបង់​គ្រប់​សង្ឃ​​ដែល​ប្រព្រឹត្ត​កំហុស​នោះឡើយ គឺ​ប្រៀនប្រដៅ​ដោយ​យុត្តិធម៌ និង​មិន​លំអៀង​។​៥៖ អាត្មាភាព​បន្ត​ការដឹកនាំ​ភិក្ខុ និង​សាមណេរ នៅក្នុង​វត្ត​រាជ​បូ​ណ៌ ដើម្បី​ឲ្យ​មាន​ភាព​រីកចំរើន​ប្រកបដោយ​កិត្តិយស​ក្នុង​ព្រះពុទ្ធសាសនា​៕a monk bo2 a monk bo1 a monk bo 

​