» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11652 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701823 នាក់

ចៅហ្វាយខេត្ត​មាន​ស្រី​ត្រូវ​អស់តំណែង​លោកសង្ឃ​មាន​ស្រីក្មេង​ត្រូវគេ​ទុកអោយ​រាស្ត្រ​គោរពបូជា​?​ចម្លែក​មែន ខេត្តបន្ទាយមានជ័យ ?


​បន្ទាយមានជ័យ​៖​ថ្មីៗ​នេះ​នៅ​បន្ទាយមានជ័យ​មានរឿង​ចម្លែក​មួយ​ប្លែក​ជាង​ខេត្ត​ណា​ទាំងអស់ គឺមាន​ទាំង​លោកសង្ឃ ស្រលាញ់​ស្រី​មិន​ដូច​បំណង ប៉ង​សម្លាប់ ត្រូវ​សមត្ថកិច្ច​ចាប់​ញាត់​គុក​។ កន្លងទៅ​អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាក់​ត្រូវ​ខាង​ស្រី​ប្តឹង​ចោទ​ករណី​ដេកស៊ី​ពោត ល្បី​ដល់​ឋាន​ព្រះឥន្ទ​ត្រូវបាន​មន្ត្រី​សង្ឃ បង្ខំ​អោយ​ចាក​សិក្ខាបទ ។a monk nak 

លុះ​ក្រោយមកទៀត​លេច​រឿង ព្រះចៅអធិការ​វត្ត​ទួល​ពង្រ ក្រុង​ប៉ោយប៉ែត លួចលាក់​ទៅលេង​ល្បែង​ស្នេហា​ឆ្លងខេត្ត​ជាមួយ​ស្រីក្មេង នៅ​ទឹកដី​បុរី​អង្គរ​ខេត្តសៀមរាប រហូត​មានកូន​ង៉ែត​អាយុ​ជិត​មួយ​ខួប​ទើប​បែក​ក្រឡ​ពាង​ប្រហុក​ត្រូវបាន​មន្ត្រី​សង្ឃ​បណ្តេញចេញ​និង​បង្ខំ​អោយ​ចាក​សិក្ខ​បទ​ជាបន្ទាន់​នៅឯ​ខេត្តពោធិសាត់ ។

​លុះ​ចំណេរ​ក្រោយមកទៀត ស្រាប់តែ​លេច​មានរឿង​បែកធ្លាយ លើ​ព្រះចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​(​វត្ត​អណ្តូង​ថ្ម​មាស​)​ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ពាក់​ព​ន្ធ័​និង​រូបថត ចូល​ផឹកស៊ី​ស្រី​ញី​អូន​បង​ក្នុង​ហាង​ខារ៉ាអូខេ និង​ដើរលេង​សប្បាយ​ជាមួយ​ហ្វូង​ស្រី​ស្អាត​នៅតាម​បណ្តា​ខេត្ត ធ្វើអោយ​មជ្ឈដ្ឋាន​ពលរ​ដ្ឋ​បាត់​ជំនឿ​លើ​ព្រះពុទ្ធសាសនា ដែល​ចាត់ទុកជា​សា​នា​របស់​រដ្ឋ​។

អធិករណ៍​អនាចារ​មួយ​នេះ​បានធ្វើ​ក្រុមមន្ត្រី​សង្ឃ​ក្នុង​ខេត្តបន្ទាយមានជ័យ កោះប្រជុំ​ហើយ​បានសម្រេច​ចេញ​សង្ឃប្រកាស់​ជា​ផ្លូវការ មិន​អនុញាតអោយ ព្រះចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម អណ្តូង​ថ្ម​មាស​ឈ្មោះ​តឿ​ប៊ុន ធឿន មាន​សិទ្ធិ​បាន​នៅ​ជា​សង្ឃ​វិញ​នោះឡើយ​ហើយ ថែម​ពីនេះ​សង្ឃប្រកាស់​នោះ​ក៏​មិន​អនុញាតអោយ បុគ្គល​សង្ឃ​តឿ​ប៊ុនធឿន មាន​សិទ្ធិ​រស់នៅ​ក្នង​ទឹកដី​ខេត្តបន្ទាយមានជ័យ បាន​ទៀត​ដែរ ។ ក្នុងករណី​ណា​ឈ្មោះ​តឿ ប៊ុនធឿន ចូលមក​ទឹកដី​ខេត្ត​ខាងលើ​មន្ត្រី​សង្ឃ​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ជាក់​ជាមិនខាន ។​

តែ ​ផ្ទុយទៅវិញ​ស្រាប់តែ​ថ្មីៗ​នេះ បុគ្គល​ឈ្មោះ តឿ ប៊ុនធឿន បែរជា​ផ្គើន​និង​សង្ឃប្រកាស​នោះ ហើយ​លួចលាក់​ខ្លួន​គង់នៅ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម នេះ​អា​ដែល​?! ចំណែក​មន្ត្រី​គ្រប់​ឋានានុក្រម​បែរជា​នាំគ្នា​សម្ងំ​ធ្វើ​មិនដឹង​ដូច​អត់​មានរឿង​អី​កើតឡើង​ទៅវិញ ។ ​ជាក់ស្តែង​កាលពី​ម្សិល​ថ្ងៃទី​១៥​ព្រះ​មេគុណ​ខេត្ត​ខេត្តបន្ទាយមានជ័យ ព្រះអង្គ​បាន​មាន​ព្រះសង្ឃ​ថេរ​ដីកា​រថា បញ្ហា​គឺ​ព្រះអង្គ​មិនទាន់​ដឹង​នៅឡើយ​ទេ ?​។​ព្រះអង្គ​ថែមទាំង​បង្ហើប​បន្តថា បើ​បុគ្គល​តឿ​ប៊ុនធឿន មក​គង់នៅ​វត្ត​ដើម​វិញ​គួរ​ណាស់​តែមាន ព្រះ​អនុគុណ​ក្រុង​ប៉ោយប៉ែត​ផ្តល់ដំណឹង​ថ្វាយ​ព្រះអង្គ​អោយដឹង​ដែរ បញ្ហា​ស្ងាត់ៗ​បែបនេះ​គឺ​មិនសូវ​ស្រួល​ទេ​។ ព្រះអង្គ​ថា​ព្រះអង្គ​នឹង​ចាត់​មន្ត្រី​សង្ឃ​អោយធ្វើ​រឿងនេះ​នៅ​ថ្ងៃស្អែក ។

​ពាក់​ព​ន្ធ័​និង​រូបថត​បែកធ្លាយ​ខាងលើ ថ្មីៗ​នេះ​បរិ​ស​ទ្ធ័​នៅ​ខេត្តសៀមរាប ជាពិសេស​អ្នកធ្វើការ ក្នុង​ហាង​ផឹកស៊ី​ដែល​តែងតែ​បានឃើញ​វ​ត្តិ​មាន បុគ្គល​តឿ ប៊ុនធឿន និង​ញ៉ែម​សឿន ជិះ​រថយន្ត ម្តង​ម៉ាក​ហៃ​ឡិន​ឌ័​រ​ពណ៌​ស និង​ម្តង​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស ៣៣០ និង​ម្តង​ជិះ​រថ​ន្ត ឡិច​ស៊ិ​សស​៤៧០ ទៅ​ចូល​ផឹកស៊ី​ញឹក​ញ៉ាប់ រហូត​បរិ​ស​ទ្ធិ​ទាំងនោះ ស្មានថា ក្រុម​សង្ឃ​ក្លែងក្លាយ​នោះ ជា​ពាណិជ្ជករ រកស៊ី​ជួញ​ឈើ​ទៀតផង ។

​ប្រភព​ថា​៖ ក្រុម​សង្ឃ​ដោះ​ស្បង់​ស្លៀកខោ​ទាំងនោះ​បាន​ទិញ​ដីធ្លី​នៅ​ខេត្តសៀមរាប​ម្នាក់ៗ​១​ឡូ​តិ​ឬ​២​ឡូ​តិ​ថែមទៀត​។ ប្រភព​ដដែល​បាន​បង្ហើប​ថា ក្រុម​សង្ឃ​ខាងលើ​តែង​ចូលដល់​ហាង​ពេល​ជិត​ព្រលប់ៗ​ហើយ​ពួកគេ​ស្លៀកពាក់​ហឺ​ហារ និង​ពាក់មួក​មិនដែល​ដោះ​នោះទេ​។ អ្នកខ្លះ​ស្មានថា ពួកគេ​ជា​ជន​មកពី​ក្រៅប្រទេស​ទៀតផង ?​។

​ចំណែក​ប្រជា​ពុទ្ធ​បរិ​ស​ទ្ធ័​នៅ​ក្រុង​ប៉ោយប៉ែត​បានលើកឡើង​ថា​៖​បើ​សង្ឃ​បួស​ហើយ​មាន​ស្រីក្មេង​បែបនេះ ពួកគាត់​មិនអាច​គោរព​វន្ទា​បានទេ ព្រោះ​ចិត្ត​សទ្ធា​របស់​ពួកគាត់​មិន​ជ្រះថ្លា​ឡើយ​។ ពួកគាត់​លើកឡើង​ទៀតថា​៖​សូម្បីតែ​ឧបាសក់ ដែលមាន​ងារ​ជា​អភិបាលខេត្ត​លួច មាន​ស្រី​ក្រៅ​ផ្ទះ​លាក់​និង​ប្រពន្ធ​កូន​ហើយ​បាន​បែកធ្លាយ​រឿង​អា​សោច​កេរ្តិ៍ ត្រូវបាន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដកហូត​ទួ​នាទី​បញ្ចប់​តំណែង​រហូតមកទល់​ស​ព្វ​ថ្ងៃ​ចុះ​ហេតុអ្វី​បានជា អ្នកបួស​ជាស​ង្ឃ​មាន​ស្រី​ក្រៅ​ក្នុង​ខុស​វិន័យ​ស​ង្ស​ឃ​ហើយ​នោះ មន្ត្រី​សង្ឃ​ខេត្ត​មិន​ព្រមអោយ​ចាគ​សិក្ខាបទ​បែបនេះ​ដូច្នេះ ? ៕a nak mon5 a nak monk a nak monk1 a nak monk2 a nak monk3 a nak monk4 
​