» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5131 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695302 នាក់

ទា​ហ៊ាន​វិស្វកម្ម​អង្គភាព​៧១៥​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​ឈូស​ផ្លូវ​ដឹកឈើ​ចេញទៅ​យួន​តាម​ច្រករបៀង​ខេត្ត​រតនៈ​គី​រី​!?

 

​ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ បា​ឲ្យ​ដឹងថា ក្រុមមន្ត្រី​យោធា​កង​វិ​ស្វ័ក​ម្ម​ដែល​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​លេខ​៧១៥ តាម​ក្រវាត់​ព្រំដែន (​កម្ពុជា​-​វៀតណាម​) បាន​ឆ្លៀតឱកាស​ឈូស​ផ្លូវ​បើក​ច្រករបៀង​ជាច្រើន​កន្លែង ស្ថិតក្នុង​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ២៦/១(១) កម្ពុជា​-​វៀតណាម​រហូតដល់​ការដ្ឋាន​កង​ស្ថាបនា​ផ្លូវ​ស្ពាន​លេខ​៧១៥​តែម្តង​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការa road roit


​ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀត​យ៉ាង​អនាធិបតេយ្យ ។ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទែ​លើកឡើង​ក្នុង​កិច្ចប្រជុំ ណែនាំ​ស្តីពី​ការពង្រឹង​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​បណ្តោយ​ព្រំដែន កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​បញ្ជាក់ថា «​ការលុបបំបាត់​ច្រករបៀង​គឺ​ដើម្បី​ទប់ស្កាត់​ការចេញចូល​ខុសច្បាប់ ក៏ដូចជា​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ទៀត​នៅតាម​ព្រំដែន​» ដែល​មា​ន័យ​ថា​៖​គ្រប់​ច្រករបៀង​ទាំងអស់​ត្រូវបាន​បិទ​។​a road roit2 

តែ​ផ្ទុយទៅវិញ​តាម​ប្រភពព័ត៌មាន​ខាងលើ​បញ្ជាក់ «​ក្រុម មន្ត្រី​យោធា​ដែល​កំពុង​បំពេញភារកិច្ច​ស្ថាបនា​ផ្លូវ នៅតាម​ក្រវាត់​ព្រំដែន (​កម្ពុជា​-​វៀតណាម​) ខេត្តរតនគិរី ក្ប​ត់ជាតិ​ក៏ថាបានព្រោះ​ឆ្កៀ​ត​ឱកាស​ឈូសឆាយ​ធ្វើ​ផ្លូវ​លួច​បើក​ច្រករបៀង ផ្ទុយ​ពី​ច្បាប់​ដែល​បានដាក់​ឲ្យ​អនុវត្ត ប្រយោជន៍​អនុញ្ញាត​ឲ្យ​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ និង​ម៉ូតូ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម ។​a road roit4 

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ក្រុមមន្ត្រី​យោធា​កង ស្ថាបនា​ផ្លូវ​ស្ពាន​លេខ​៧១៥​មាន​ភារកិច្ច​កសាង​ផ្លូវ តាម​ក្រវាត់​ព្រំដែន ឬ​ហៅថា​ផ្លូវ​យុទ្ធសាស្ត្រ ប៉ុន្តែ​បែ​ជា​ឃុបឃិត​ជា មួយក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់​យក​គ្រឿងចក្រ​ឈូស​ធ្វើ​ផ្លូវ​បើក ច្រករបៀង​ខុសច្បាប់​ដើម្បី​នាំ​ឈើ​ចេញពី​កម្ពុជា​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ទៅវិញ​។ តាម​ប្រជាពលរដ្ឋ​និយាយថា​សកម្មភាព នៃ​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ តាម​គោយន្ត​ច្នៃ រថយន្ត​បង្កុង និង​ម៉ូតូ​រាប់រយ​គ្រឿង ក្នុង មួយថ្ងៃៗ ១០០​គ្រឿង​ដឹក​ចេញពី​ព្រៃ​រួច​ចូល​ទឹកដី​វៀតណាម តាមផ្លូវ​ដែល​ក្រុម​ការដ្ឋាន​កង ស្ថាបនា​ផ្លូវ និង​ស្ពាន​ឈូសឆាយ​រួចជាស្រេច ។​a road roit3 

​គោយន្ត​ច្នៃ និង​ម៉ូតូ​ដឹកឈើ​ឆ្លងដែន​ទៅ​វៀតណាម​បាន​និង កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងគំហុក​តាម​ចំណុច​ភូមិ​ចង ឃុំ​ញ៉ា​ង ត្រង់​បង្គោល​ព្រំដែន លេខ​១៩ ប៉ុស្តិ៍​ភូមិ​តា​ង៉ា និង​ប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​លេខ ៥០៧ (​អូរ​សា​ថី​) ចំណុះ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។​a road roit1 

​ពាក់ព័ន្ធ​ករណី​ក្រុម​ការដ្ឋាន​កង​ស្ថាបនា​ផ្លូវ​លេខ​៧១៥ ឈូសឆាយ​ផ្លូវ​បើក​ច្រករបៀង​ខុសច្បាប់​ជាច្រើន​កន្លែង​សម្រាប់​សម្រួល​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់​ខាងលើនេះ មិនអាច​ទំនាក់ទំនង​សុំ​បំភ្លឺ​ពី​មេបញ្ជាការ​កង​ស្ថាន​ផ្លូវ​បានឡើយ​តែ​សង្ឃឹមថា​អាជ្ញាធរ​ខេ​ត​រតនៈគិរី​ក្រោម​បញ្ជារ​របស់លោក​ថង​សាវុន​ដែល​ទើប​តែងតាំង​ជា​ចៅហ្វាយខេត្ត​សាជាថ្មី នឹង​បកស្រាយ​ពន្យល់​ពី​សេចក្តីរាយការណ៍​ខាងលើនេះ​ព្រោះ​លោក​សៅ​សូត្រ​មេ​ប៉ុស្តិ​ភូមិ​តា​ង៉ា​ខ័​ណ្ណៈ​និង​ប៉ុស្តិ​នគ​បាល​ការពារ​ព្រំដែន​លេខ​៥០៧​អូរ​សា​ថី​ចំណុះអោយ​វរ​សេនា​តូ​ចនគ​បាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣​បានដឹង​ច្បាស់​អំពី​ករណីនេះ​៕

​