» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6152 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032049 នាក់

កូរ៉េខាងត្បូង​ប្រកាស​ផ្អាក​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារជាតិ​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុងពេល​ការតវ៉ា​កើនឡើង​

 

​ភូមា​៖​ប្រទេស​កូរ៉េខាងត្បូង​បានប្រកាសថា ខ្លួន​នឹង​ផ្អាក​កិច្ចសហការ​ផ្នែក​ការពារជាតិ ព្រមទាំង​ពិចារណា​ឡើងវិញ​នូវ​កម្មវិធី​ផ្ដល់ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដោយសារតែ​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​របស់​យោធា​ទៅលើ​ការតវ៉ា​។​ប្រទេសកូរ៉េជាប្រទេសឹទី២បន្ទាប់ពីប្រទេសអុស្ត្រាលីដែលប្រកាសបញ្ឈប់កិច្ចសហកាយោធាជាមួយក្រុមយោធាភូមាផងដែរ។a burma korea 

​សូម​បញ្ជាក់ដែរថា​ក្រុមអ្នកតវ៉ា​ជួរមុខ​មួយក្រុម​ដែលមាន​ពាក់​ឈុត​ការពារ​ខ្លួន និង​ខែល​ដែល​ច្នៃ​ធ្វើឡើង​ដោយ​ខ្លួនឯងបាន​ស្មិងស្មាធិ៍​មួយ​នាទី មុនពេល​ពួកគេ​ចាប់ផ្ដើម​គោះ​ខែល និង​ច្រៀង​នៅក្នុង​ការធ្វើ​បាតុកម្ម​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​យ៉ាង​ហ្គ​ន (Yangon)​ប្រឆាំង​ពួកយោធា​។

​ការប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ទី​១២​មីនា​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ដែល​ធ្វើ​រដ្ឋប្រហារ​បាន​ចោទប្រកាន់​មេដឹកនាំ​ដែល​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) ពីបទ​ទទួល​សំណូក​ខុសច្បាប់​ចំនួន ៦០​ម៉ឺន​ដុល្លារ និង​មាស ១១​គីឡូក្រាម ក្នុងអំឡុង​ពេលដែល​លោកស្រី​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។​កា​មុន​បទ​ចោទ​ចំពោះ​លោកស្រី​ត្រឹម​តែមាន​វិទ្យុទាក់ទង​ប៉ុន្មាន​គ្រឿង​តែប៉ុណ្ណោះ​។​

​ទាក់ទង​ការបង្ក្រាប​លើ​ក្រុមបាតុករ​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយថា កងកម្លាំង​សន្តិសុខ​ពួកយោធា​បានសម្លាប់​ក្រុមបាតុករ​ចំនួន ១២​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មីនា​ដែល​នេះ​នាំឱ្យ​ចំនួន​អ្នកស្លាប់​សរុប​ឡើងដល់​ទៅ​ជាង ៧០​នាក់​នៅក្នុង​ការតវ៉ា​នាពេល​កន្លងមក​ប្រឆាំងនឹង​រដ្ឋប្រហារ​ចាប់ពី​ថ្ងៃទី​១​កុម្ភៈ​មក​។​​សាក្សី​បាន​និយាយថា ក្រុមបាតុករ​មួយចំនួន​ត្រូវបាន​គេ​បាញ់​ចំក្បាល​៕a burma korea1 a burma ma