» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11360 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701531 នាក់

ចាំមើល​មើ​តើ​កាសែត​ខូច​ឬ​ថៅកែ​កាស៊ីណូ​ថប​ដាយ​មិន​ភ្នំ​ដិ​ន​ខូច​បង្ខូច​កេរ​ត្តិ៍​

​តាកែវ​៖​តុលាការ​និង​នគរបាល​ខេត្តតាកែវ​ចុះ​ស្រា​ជ្រាវ​នៅ​កាស៊ីណូ​ថប​ដាយ​មិន​ភ្នំ​ដិ​ន​ករណី បង្ហោះ​រឿង​ឧ​ត្ថ​ម្ភ​ថវិកា​ដល់​អ្នកសារព័ត៌មាន​រាប់រយ​ស្ថាប័ន​។​​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៣​សម​ត្ត​កិច្ច​ខេត្តតាកែវ​ដឹកនាំ​ដោយ លោក ស្រ៊ី​វ គឹម​ស្រស់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ​បាន​ចុះទៅ​កាស៊ីណូ​ថប​ដាយ​មិន​ភ្នំ​ដិ​ន ដែលមាន​ទីតាំងនៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ ដើម្បី​សុំ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សុំ​បញ្ជី​ឈ្មោះ​ស្ថាប័ន​សារព័ត៌មាន ដែល​ទៅសុំ​ថវិកា​ពី​ក្រុមហ៊ុន​។​a casino din2 

​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត ដែល​ចូលរួម​ពិភាក្សា​មាន​លោកស្នងការ​រង​នគ​បាល អនុប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តតាកែវ លោក​អភិបាលរង​ស្រុក​គិរីវង់ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​​ភាគី​ក្រុមហ៊ុន​កាស៊ីណូ​ថប​ដាយ​មិន​ភ្នំ​ដិ​ន បន​បានធ្វើ​លិខិត​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ជូនដំណឹង​ដល់​ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់​ជ្រាបថា កន្លងមក​ក្រោយពី​រដូវ​កូ​វីដ​១៩ ក្រុមហ៊ុន​បានផ្ដល់​ប្រាក់ឧបត្ថម្ភ ជា​លក្ខណៈ​មនោសញ្ចេតនា​សម្រាប់​បាយទឹក និង​សាំង​ដល់​បងប្អូន​អ្នកសារព័ត៌មាន​យើង​ទាំងអស់ ដែល​បាន​ឆ្លងកាត់​ទីនេះ ទៅ​តិចតួច​ក្ដី​មិនដែល​អាក់ខាន​ឡើយ​។​

​ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ បងប្អូន​អ្នកសារព័ត៌មាន បាន​ចូល​មកសុំ​ប្រាក់ឧបត្ថម្ភ​មាន​ចំនួន​ច្រើន​ហួសហេតុ​ពេក​។ ក្នុង​មួយខែ​មួយខែ​ចន្លោះ​ចាប់ពី​៧០០ ទៅ ៩០០​អង្គភាព​ធ្វើឱ្យ​ក្រុមហ៊ុន​មិនអាច​មានលទ្ធភាព​ដោះស្រាយ​ជូន​បាន​។​​នៅក្នុង​កិច្ចពិភាក្សា​នោះ​តំណាង​អាជ្ញាធ​ខេត្តតាកែវ បាន​លើកឡើងថា គោលបំណង​នៃ​ការ​ចុះមក​ពិភាក្សា​នេះ គឺ​ដើម្បី​ចង់ដឹង​ពី​បញ្ជី​ឈ្មោះ​ស្ថាប័ន​សារព័ត៌មាន​នានា ដែល​ចុះ​មកសុំ​ថវិកា​ក្រុមហ៊ុន​កាស៊ីណូ ដើម្បីឱ្យ​មន្ត្រី​ពាក់ព័ន្ធ​រាយការណ៍​ក្រសួង​ព័ត៌មាន ដើម្បី​ផ្ទៀងផ្ទាត់​ថា ស្ថាប័ន​សារព័ត៌មាន​ទាំងអស់នោះ មាន​អាជ្ញា​បណ្ណ​ដែល​ចេញពី​ក្រសួង​ព័ត៌មាន ឬ​អាជ្ញា​បណ្ណ​ខ្លះ​អស់​សុពលភាព ដែល​ងាយស្រួល​ក្រសួង​ព័ត៌មាន​លុបឈ្មោះ​ចេញ និង​មាន​វិធានការណ៍ ចំពោះ​ស្ថាប័ន​សារព័ត៌មាន​ណា ដែល​ចុះ​ទៅសុំ​ថវិកា​ក្រុមហ៊ុន​កាស៊ីណូ ដែល​ខុស​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​។​a casino din a casino din1 a casino din3 

​