» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7940 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698111 នាក់

សមាជិកសភា​អាមេរិក​សួររឿងកាត់ទោសកឹមសុខា​!


​ភ្នំពេញ​៖​លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហ ប្រតិបត្តិការ​អន្តរជាតិ​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​បានទទួល ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភាតំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក​៣​រូប​ដឹកនាំ​ដោយ​លោក ម័​រ តុ​ន សមាជិកសភា​មកពី​គណ​ប្រជាធិបតេយ្យ​(​សមាជិកសភា​មកពី​គណបក្ស​សាធារណ រដ្ឋ​២​នាក់​) នៅ​ទីស្តីការក្រសួង​។​a brak us1 

​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា​-​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ការស្វាគមន៍​នៅ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភាតំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក​មក​កម្ពុជា ស្រប​ពេលដែល​កម្ពុជា និង​សហរដ្ឋអាមេរិក​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​

លោក​កុយ គួ​ង បាន​បន្តថា ភាគី​ទាំង ពីរ បាន​ពិភាក្សា​ថា តើ​ត្រូវ​ធ្វើយ៉ាងណា​ទៀត​ដើម្បី​ឲ្យ​ប្រទេស​ទាំងពីរ កាន់​តែមាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​។ ភាគី​ខាង​សហរដ្ឋអាមេរិក​បានបញ្ជាក់​ថា​- ការខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អប្រសើរ​នេះ ដោយ​សហរដ្ឋអាមេរិក​នឹង​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។
​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បន្តទៀតថា -​ទាក់ទង​បញ្ហា​មួយចំនួន គឺ​សហ រដ្ឋ​អាមេរិក​បានលើកឡើង​អំពី​ពាក្យ​ច​ចាម​អារាម​ដែល​និយាយថា នឹងមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​នោះ គឺ​លោក​​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​បញ្ជាក់ថា នេះ​គ្រាន់តែ​ពាក្យ​ច​ចាម​អារាម​ទេ ហើយ​កម្ពុជា​ទោះបី​ជាមាន​សិទ្ធិ​អធិប តេ​យ្យ​ក្នុងការ​ការពារ​អធិបតេយ្យភាព បូរណភាព​របស់ខ្លួន​ក៏​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ណា​នៅលើ​ទឹកដី​កម្ពុជា​ទេ គឺ​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​។​

អំពី​ដំណើរការ​កាត់ក្តី​របស់​លោក​កឹម សុខា លោក ឧ​ប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ប្រាប់​ទៅ​ភាគី​សមាជិកសភា​សហរ​ដ្ឋ​អាមេរិក​ថា ការប្រព្រឹត្តទៅ​នៃ​សវនាការ​កាត់ក្តី​លោក​កឹម សុខា ដោយមាន​តម្លាភាព​ច្បាស់ ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថានទូត អង្គការ​មិនមែន​រដ្ឋាភិបាល សារ​ព័​ត៍​មាន និង​គណបក្សនយោបាយ ចូលរួម​ស្តាប់​សវនាការ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ប្រាប់​ទៅ​គណៈប្រតិភូ​សភា​អាមេរិក​ថា​- កម្ពុជា​មិនមាន​ចេតនា​ចាត់ ទុក​ប្រទេស​ណាមួយ​ធ្វើជា​សត្រូវ​ទេ គឺ​កម្ពុជា​ពង្រីក​មិត្ត និង​រក្សា​មិត្ត ហើយ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​សកល លោក​។ ចំណែក​សភា​អាមេរិក​បានកត់សម្គាល់​ឃើញថា រយៈពេល​ដ៏​ខ្លី​មកដល់​បច្ចុប្បន្ននេះ កម្ពុជា​បាន​ដើរ​លើផ្លូវ​អភិវឌ្ឍ​ប្រទេស ជាតិ​បាន​យ៉ាង​លឿន និង​ធ្វើ​ឲ្យ​ប្រទេស ជាតិ​រីកចំរើន​សុខ សាន្ត​៕a brak us 

​