» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7996 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698167 នាក់

គណបក្ស​ប្រជាជន​នឹងធ្វើ​សន្និបាត​គណ​ម​ជ្ឈឹ​ម​បក្ស​បន្ទាប់ពី​ភ្លឿ​ង​ទៀន​ស៊ី​បាន​២​ពាន់​កៅអី​ក្រុមប្រឹក្សាឃុំ​សង្កាត់​!

 

​ភ្នំពេញ​៖ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា កោះប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​វិសាមញ្ញ​របស់​គណបក្ស​នៅ​ថ្ងៃទី​៩- ១០ ខែកក្កដា ឆ្នាំ​២០២២ នៅ​វិមាន​៧​មករា​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​។​a cpp meeting1 

សេចក្តីជូនដំណឹង​មិនបាន​ប្រាប់​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះទេ​តែ​គេ​ជឿថា​នឹង​ពិភាក្សា​ចំពោះ​លទ្ធផល​បោះឆ្នោត​ក្រុម​ប្រ​ក្សា​ឃុំ​សង្កាត់​ដែល​គណបក្ស​ភ្លើងទៀន​អត់់​ចាយលុយ​ម៉ា​រៀល​សោះ​ទទួលបាន​ប្រមាណ​២​ពាន់​កៅអី​ក្រុមប្រឹក្សា​ក៏ដូចជា​បញ្ហា​ប្រឈម​សម្រាប់​ការបោះឆ្នោត​សកល​ឆ្នាំ​២០២៣​ខាងមុខនេះ ។​ក្រៅពីនេះ​គេ​ជឿថា​អាច​នឹង​បញ្ចូល​សមាជិក​គណៈ​អចិ​ន្ត្រៃ​គណបក្ស​ថែម​៣​នាក់​ទៀត​ដែលជា​ជឿថា​អាចជា​បុត្រា​របស់​សម្តេច​អនុប្រធាន​គណបក្ស​សម្រាប់​ជា​កម្លាំង​បន្តវេន​នៅ​អាណ​ត្ត​ក្រោយៗ​។​

​សូម​បញ្ជាក់ដែរថា​បើតាម​លទ្ធផល​បឋម​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បាន​ស្រង់​មក​ផ្សាយ​បង្ហាញថា​៖​គណបក្ស​ធំៗ​ចំនួន​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើងទៀន បាន​ស្រូបយក​សម្លេងឆ្នោត​ជាង ៩០%​ទៅហើយ ក្នុងចំណោម​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ចំនួន​ជាង ៧,៣​លាន​នាក់​។ ពោលគឺ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៥,៣​លាន​សម្លេង និង​គណបក្ស​ភ្លើងទៀន ដែលជា​បក្សប្រឆាំង​ធំជាងគេ​ទទួលបាន​ជាង ១,៦​លាន​សម្លេង​។ ក្រៅពីនេះ គណបក្ស​ចំនួន ១៥​ផ្សេងទៀត​បូក​បញ្ចូល​គ្នា គឺមាន​សម្លេង​ត្រឹមតែ ៣,៤២%​ប៉ុណ្ណោះ​។

ក្នុងចំណោម​គណបក្ស​ដែលមាន​សម្លេងគាំទ្រ​តិចតួច​ទាំងនោះ​រួមមាន គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច ដែល​បានដាក់​បេក្ខភាព​តែ​ពាក់កណ្តាល​ក្នុងចំណោម​ឃុំ​សង្កាត់​សរុប​ទាំង​១៦៥២​នោះ​ទទួលបាន​សម្លេងគាំទ្រ​លេខ​៣ គឺ ជាង​៩​ម៉ឺន​សម្លេង ស្មើនឹង ១,២៧%​។ គណបក្ស​បន្ទាប់​គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក ញឹក ប៊ុនឆៃ អតីត​មេទ័ព​ហ្វុ​ន​ស៊ីន​ប៉ិច​ទទួលបាន​ជាង ៦៣ ០០០​សម្លេង ស្មើនឹង​០,៨៨%​។​ដោយឡែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បានដាក់​បេក្ខភាព​ចំនួន ៣២​ឃុំ សង្កាត់​នោះ​ទទួលបាន​សម្លេងគាំទ្រ​តែ​ជាង ៦៨០០​សម្លេង​ប៉ុណ្ណោះ ខណៈដែល​គណបក្ស​ដែល​ទទួលបាន​សម្លេងគាំទ្រ​ទាប​ជាងគេ​បំផុត​សម្រាប់​ការបោះឆ្នោត​នេះ គឺ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែលមាន​មនុស្ស​តែ​២៩៤​នាក់​ប៉ុណ្ណោះ​បោះឆ្នោត​ឲ្យ ឬ​ស្មើនឹង ០,០៤%​។​a cpp meeta 
​