» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1316 នាក់

ម្សិលមិញ 6712 នាក់

សរុប 20268707 នាក់

កម្ពុជាតវ៉ាករណីយ៍ថៃ វាស់វែងដីធ្លី និងបោះបង្គោលព្រំដីឯកតោភាគី នៅតំបន់ភូមិជោគជ័យ

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយ ប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងយានយន្តចំនួន៩គ្រឿងអមដំណើរ បានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដី នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលលេខ៤៦ និង៤៧។a aot prey1 

នៅថ្ងៃទី២៤មិថុនាក្រសួងការបរទេសបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមតវ៉ាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខាងលើ ដែលរំលោភបំពាន យ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែន គោក និងបែបបទបច្ចេកទេសឆ្នាំ២០០៣ (TOR 2003) ក៏ដូចជាកំណត់ហេតុ នៃកិច្ចប្រជុំពិសេសរបស់គណៈ-កម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។

សកម្មភាពទាំងនេះក៏ជាការបំពានលើចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែល ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារៈកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្ត ការងារវាស់វែង និងបោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាង ប្រទេសទាំងពីរ។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ និងសូមបញ្ជាក់ថា សកម្មភាពថ្មីៗនេះ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហរ ខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ការចេញសេចក្តីតវ៉ានេះបានកើតឡើងបន្ទាប់ពីក្រសួងការពារជាតិកាលពីថ្ងៃទៅ២៣មិថុនាបានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ានAOTចុះទៅមើលស្ថានភាពជាក់ស្តែងនៅភូមិព្រៃចាន់និងបន្ទាប់ពីគណកម្មាថិការចំរុះព្រុំដែនចេញលិខិតហៅថៃឲ្យចូលរួមប្រជុំJBCនិងបញ្ជូនក្រុមវាស់វែងមកបន្តធ្វើការបន្តទៀត។តែថៃមិនបានឆ្លើយតមហើយបែជាបញ្ចេញយន្តហោះF16ហើយបង្អួតតាមបណ្តោយព្រុំដែនកម្ពុជាថៃថែមទៀត។

 

សូមបញ្ជាក់ថាកម្ពុជាបានដាក់កំណត់ទូតតវ៉ាផ្លូវការចំនួន ៤២លើក ទៅភាគីថៃប្រឆាំងការរំលោភបំពានព្រំដែន និងការពារបូរណភាពទឹកដីកម្ពុជាចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ។មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាបាននិយាយថា កំណត់ទូតតវ៉ាទាំងនេះមានសារៈសំខាន់ ព្រោះវារក្សាទុកជំហរផ្លូវច្បាប់របស់កម្ពុជាក្រោមច្បាប់អន្តរជាតិ ខណៈកម្ពុជាក៏បានផ្ញើកំណត់ទូតចំនួន ៩លើក ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។

នេះបើតាមការប្រកាសឲ្យដឹងថាដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

គណៈកម្មការ JBC របស់កម្ពុជាបានស្នើជាច្រើនដងរួចមកហើយដល់ភាគីថៃតែងតាំងប្រធានគណៈកម្មការ JBC របស់ខ្លួន ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ដែលត្រូវបានផ្អាកក្រោយជម្លោះព្រំដែន។

ទន្ទឹមនេះ កម្ពុជាក៏បានធ្វើកំណត់តវ៉ាចំនួន ៣២លើក ចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ បើគិតចាប់ពីបទឈប់បាញ់លើកទីមួយដែលចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន កំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាប្រឆាំងការរំលោភបំពានរបស់ភាគីថៃមានរហូតដល់ ៤២លើក។លោក ប៉ែន បូណា បាននិយាយថា កំណត់ទូតតវ៉ាទាំងនេះមានសារៈសំខាន់ផ្នែកច្បាប់ ព្រោះវាបង្ហាញជាផ្លូវការនូវការបដិសេធរាល់ការរំលោភបូរណភាពដែនដី និងរក្សាជំហរផ្លូវច្បាប់របស់ប្រទេសក្រោមច្បាប់អន្តរជាតិ។

លោកថា “កំណត់ទូតតវ៉ាទាំងនេះ គឺជាឯកសារផ្លូវច្បាប់ដែលចាំបាច់សម្រាប់ដោះស្រាយជម្លោះព្រំដែនតាមច្បាប់អន្តរជាតិ និងសម្រាប់រក្សាភាពមានស្រាប់ផ្លូវច្បាប់នៃជម្លោះ”។លោកបន្ថែមថា ការស្នើសុំជាបន្តបន្ទាប់ឱ្យបន្តសកម្មភាពរបស់គណៈកម្មការ JBC គឺស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JBC ពិសេសកាលពីថ្ងៃទី២២ ខែតុលា និងចំណុចទី៣ នៃសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទីបី នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូឆ្នាំ២០២៥។ថៃមិនបានបកស្រាយអ្វីឡើយពីសំណើកម្ពុជាក្រៅពីការគម្រាមនិងនិយាយបន្លប់។ a k complain a k complain1