» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 194 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750725 នាក់

កម្ពុជា​មី​យ៉ាន់​ម៉ាដែលប្រឈមការរិះគន់ពីលោកខាងលិច​ប្រកាស​ពង្រឹងពង្រីក​កិច្ចសហការ​ជាមួយគ្នា​

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ បានបង្ហាញ​ជំហរ​រួមគ្នា ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​។​នេះ​បើតាម​​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន​លោក អ៊ាង សុផល្លែត​។ a hun su 

​លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​លើកឡើងថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​លោកស្រី បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ជួប​ជាមួយ សម្ដេច​តេ​ជោ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រីកចម្រើន ហើយ​កាន់តែ​សកម្ម​ឡើង​ថែមទៀត​។ ក្នុងន័យនេះ លោកស្រី​បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វប្បធម៌ វិស័យ​សាសនា វិស័យ​អប់រំ ដូចជា​វិស័យសេដ្ឋកិច្ច​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការលើក​អំពី​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​របស់ លោកស្រី អោ​ង សាន​ស៊ូ​ជី​។ សម្តេច​បាន​លើកឡើងថា ទាក់ទង​នឹង​វប្បធម៌ នៅ​ឆ្នាំ​២០២០ គឺជា​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ ដូច្នេះ​យើង​គួរ​រួមគ្នា​រៀបចំ​ពិធី​ឱ្យបាន​អ​ធឹ​ក​អធម​ផង និង​ជំរុញ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំងពីរ​ផង ជាពិសេស​នៅ​ខេត្តសៀមរាប និង​ខេត្ត​បាកាន ដែលជា​ខេត្ត​ពោរពេញ​ទៅដោយ ប្រាសាទ​បេតិកភណ្ឌ​។​

​សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ ដល់​សហភាព​មី​យ៉ាន់​ម៉ា ដែល​អនុញ្ញាត​ឲ្យ កម្ពុជា​សាងសង់​ព្រះវិហារ នៅ​ខេត្ត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា អរគុណ​ផងដែរ ដល់​មី​យ៉ាន់​ម៉ា ដែល​បាន​បណ្តុះបណ្តាល សាម​ណ​សង្ឃ ឲ្យ​ទទួលបាន​ការអប់រំ​នៅ​ទីនោះ ដោយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ គឺមាន​សាម​ណ​សង្ឃ​ចំនួន​៩៤​អង្គ​ហើយ ដែល​បានបញ្ចប់​ការសិក្សា​ពី​មី​យ៉ាន់​ម៉ា ហើយ​នៅមាន​ចំនួន​៤​អង្គ​ទៀត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ទីនោះ​។​

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ​, សម្ដេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​ធ្វើយ៉ាងណា មានការ​ជំរុញ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​រួចហើយ​។ ពី​នោះ​ទៅទៀត ក៏​សូម​ឲ្យ​មានការ​ផ្លាស់ប្ដូរ ទំនាក់ទំនង​រវាង​និស្សិត​កម្ពុជា និង​និស្សិត​មី​យ៉ាន់​ម៉ា​ទៅវិញទៅមក ដែលមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។

ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ក៏បានផ្តល់​អាហារូបករណ៍​ចំនួន​១០ ទៅដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដើម្បី​មាន​និស្សិត​មី​យ៉ាន់​ម៉ា មក​សិក្សា​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩-២០២០​។ ពាក់ព័ន្ធ​ទៅនឹង​វិស័យសេដ្ឋកិច្ច​, សម្ដេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​មាន ការត្រួតពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួតគ្នា និង​វិស័យ​ដទៃទៀត ដែល​ប្រទេស​យើង​ទាំងពីរ មាន​សក្តានុពល ជំរុញ​ឲ្យ​មានការ​រីកចម្រើន​កាន់តែ​ធំធាត់​ឡើង​។ ជាពិសេស បង្កើន​ទំហំ​ពាណិជ្ជកម្ម ពី​១០​លាន​ដុល្លារ ឲ្យ​បាន​កាន់តែ​ធំ​ឡើង ច្រើនជាង​មុន​បន្ថែមទៀត​។​

​រាល់​កិច្ចការ ដែល​បានលើកឡើង​ខាងលើនេះ លោកស្រី និង​សម្ដេច​តេ​ជោ បាន​ឯកភាពគ្នា ជំរុញ​វិស័យ​សំខាន់ៗ​ទាំងនេះ ហើយក៏​បានផ្ដល់​ការទុកចិត្ត ឲ្យ​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើ​ការងារ​ជា​បន្តទៀត​។​

​សូម​គូសបញ្ជាក់​ផងដែរ​ថា​៖ កម្ពុជា​-​មី​យ៉ាន់​ម៉ា បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៥៥​។ នៅ​ឆ្នាំ​១៩៧៤ មី​យ៉ាន់​ម៉ា​បាន​បិទ​ស្ថានទូត​នៅ​ភ្នំពេញ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៤ មី​យ៉ាន់​ម៉ា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាថ្មី​ជាមួយ​កម្ពុជា​ឡើងវិញ​។ រហូតដល់​ឆ្នាំ​១៩៩៩ មី​យ៉ាន់​ម៉ា​បាន​បើក​ស្ថានទូត នៅ​ភ្នំពេញ​ឡើងវិញ​។

​រម្លឹកថា​៖ កម្ពុជា​ជា​ប្រទេស​ដែល​គាំទ្រ​បេក្ខភាព​ចូល​អាស៊ាន​របស់​មី​យ៉ាន​ម៉ា​។ បច្ចុប្បន្ន​កម្ពុជា​និង​មី​យ៉ាន​ម៉ា​កំពុង​ប្រឈម​កា​រិះគន់​ពី​លោកខាងលិច​លើ​បញ្ហា​សិទ្ធមនុស្ស​និង​ប្រឈម​ការដក​EBA និង​ការយកពន្ធ​លើ​ការនាំ​ស្រូវ​អង្ករ​ចេញទៅ​សហគមន៍​អឺរ៉ុប​ដូចគ្នា​៕a hun su1 a hun su3