
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5745 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695916 នាក់
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា.។
យោងតាមសេចក្តីប្រកាសពត៍មានរបស់ព្រឹទ្ធសភាអ្នកអមដំណើរសម្តេចតេជោគឹមានតែសម្តេចពិជ័យសេនាទៀបាញ់ដែលជាអនុប្រធានគណបក្សប្រជាជន។តាមគម្រោងសម្តេចតេជោនឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំចិនបីរូបគឺលោកស៊ីជិងពីងអគ្គលេខាបក្សកុំមុយនិស្តនិងជាប្រធានាធិបតីចិន។ជួបលោកលីឈាងនាយករដ្ឋមន្ត្រីនិងជួបលោកចាវឡីជីប្រធានសភាចិន។បើតាមសេចក្តីប្រកាសពត៍មានរបស់ព្រឹទ្ធសភាដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ប្រធានព្រឹទ្ធសភាកម្ពុជានាពេលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំង២ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប និងជម្រុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្រៅពីនេះក្នុងឱកាសស្នាក់នៅប៉េកាំងសម្តេចតេជោនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនិងសម្តេចម៉ែដែលព្រះអង្គគង់ប្រថាប់ថែរក្សានិងព្យាបាលព្រះរាជសុខភាពនៅស្រុកចិនផងដែរ។បន្ទាប់ពីការចូលគាល់របស់សម្តេចតេជោហ៊ុនសែនគេសង្ឃឹមថាព្រះមហាក្សត្រនិងសម្តេចព្រះរាជមាតាជាតិអាចព្រះនឹងយាងធ្វើមាតុភូមិនិវ្តន៍មកគង់ប្រថាប់នៅមាតុប្រទេសវិញដើម្បីទទួលសាតាំងពីឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក។