» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5467 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695638 នាក់

បុណ្យផ្កា​សង់​វត្ត​ទឹក​ជុំ​ជំទាវ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ទទួលបាន​បច្ច័យ​បាន​ជាង​២០០​រយ​លាន​និង​ជាង​៥​ម៉ឺន​ដុល្លារ​

​កំពង់ឆ្នាំង​:​បន្ទាប់ពី​រៀប​ពិធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា​កសាង​កុ​ដ្ឋិ​នៅក្នុង​វត្ត​វា​រី​ផា​សុខា​រាម​(​ហៅ​វត្ត​ទឹក​ជុំ​) ដែល​ប្រារព្ធ​ធ្វើឡើង​ដោយ​លោកជំទាវ​មាន សំអាន ប្រធាន​គណៈកម្មការ​ទី ៨ នៃ​ព្រឹទ្ធសភា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​គតិ​សង្គហ​:​បណ្ឌិត​មែន សំអន និង​ឯកឧត្តម​ស៊ិន​សុវណ្ណារិទ្ធ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​រួចមក​នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា​ឆ្នាំ ២០២៣​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ដែលជា​ប្រតិភូ​និង​ថ្នាក់ដឹកនាំ​មួយចំនួន​ដង្ហែ​បុណ្យផ្កា​ប្រាក់​មហា​សាម​ហា​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​កសាង​កុដិ ស្ថិតក្នុង​វត្ត​វា​រី​ផា​សុខា​រាម (​ហៅ​វត្ត​ទឹក​ជុំ​) ស្ថិតក្នុង​ភូមិ​ទឹក​ជុំ ឃុំ អភិ​វ​វឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​a men vat5 

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិក​អធម្ម​ក្រែង​លែង​ដោយមាន​ថ្នាក់ដឹកនាំ​សំខាន់ៗ​មកពី​ក្រសួង​នានា​និង​តាម​បណ្ដាល​ខេត្ត​នានា​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ចូលរួម​យ៉ាងច្រើន​កុះករ​ព្រមទាំង​ប្រមូល​បច្ច័យ​កសាង​សរុប​បាន​ចំនួន ជាង​២០០​លាន​និង​ប្រាក់​ដុល្លារ 5 ម៉ឺន 310 ដុល្លារ​បូករួម​និង​ប្រាក់ឧបត្ថម្ភ​ចូល​បុណ្យ​របស់​ឯកឧត្តម​ឧកញ៉ា​ទ្រី ភាព​ចំនួន 5 ពាន់​ដុល្លារ​ទៀត​នោះ​សរុប​ទាំងអស់​ស្មើ​ហ្នឹង​:​ទឹកប្រាក់​សរុប​គឺ​:ជាង២០០លានរៀល​និង​ប្រាក់​ដុល្លារ 5 ម៉ឺន 5,310 ដុល្លារ​ផងដែរ​។​.​

មានប្រសាសន៍​ក្នុង​ពិធី​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានលើកឡើង​ទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាពេល​កន្លងមកនេះ បាន​ដឹកនាំ​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ ក្រោម​ម្លប់​នៃ​សុខសន្ដិភាព ដែល​បាន​ផ្តល់ឱកាស​ឲ្យ​បងប្អូន​ទាំងអស់គ្នា អាច​ប្រារព្ធ​ពិធី​ព្រះពុទ្ធសាសនា តាម​ទំនៀមទម្លាប់​បែប​ប្រពៃណី​សាសនា​របស់​ជាតិ និង​ធ្វើ​ឲ្យ​មាន​សុ​ខុ​ដុម​នីយកម្ម​សាសនា បាន​ចូលរួមចំណែក​ដល់​កិច្ចអភិវឌ្ឍន៍​ជាតិ តាមរយៈ​ការផ្សារភ្ជាប់​រវាង​អាណ​ចក្រ និង​ពុទ្ធចក្រ​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នាពេល​បច្ចុប្បន្ននេះ ក្នុងការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ កម្ពុជា​នឹង​ទទួលបាន​នូវ​ស្ថិរភាព សន្ដិសុខ សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​ការលើក​កម្រិត​ក​ម្ព​ស់​ជីវភាព​កាន់តែ​ប្រសើរឡើង កាត់បន្ថយ​នូវ​ភាព​ក្រី​ក្រី​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១២០​អាសនៈ នៅក្នុង​រដ្ឋសភា តាមរយៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ដែល​ប្រព្រឹត្តទៅ​យ៉ាង​ទៀងទាត់ និង​ត្រឹមត្រូវ​តាម​ការកំណត់​របស់រ​ដ្ឋ​ធម្មនុញ្ញ​កម្ពុជា ក្នុង​បរិយាកាស សេរី មាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ល្អ និង​គ្មាន​អំពើហិង្សា ឬ​ការគំរាមកំហែង​ណាមួយ​ឡើយ ៕a men vat1 a men vat2 a men vat3 a men vat4 
​