» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10939 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981975 នាក់

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ


​ខេត្ត​កំ​ព ង់​ស្ពឺ​៖​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៥ កន្លងទៅ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូលទៅ​កាន់ ភ្នំ​ខ្នង​ផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​គោលដៅ​លម្ហែ​បៃតង​តំបន់ភ្នំ​ខ្នង​ផ្សារ ស្ថិតនៅ​ក្នុងភូមិ​តាំង​បំពង់ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់ តាមរយៈ​គម្រោង​លម្ហែ​បៃតង ។​a sophalet hill1 

​បើតាម​លោក​រដ្ឋមន្ត្រី គម្រោង​លម្ហែ​បៃតង​ភ្នំ​ខ្នង​ផ្សារ នឹង​បង្កើត​អនាគត​ថ្មី​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន ដោយ​ពួកគាត់​អាច​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ហើយ​សហគមន៍​មូលដ្ឋាន​អាចធ្វើ​ការគ្រប់គ្រង ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ និង​ប្រែក្លាយ​សហគមន៍​ឱ្យទៅជា​សហគ្រិន ដែលជា​ការប្តូរ​ពី​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ខុសច្បាប់ មក​ចូលរួមចំណែក​កាន់តែ​ប្រសើរ ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ ដោយឡែក សម្រាប់​គម្រោង​លម្ហែ​បៃតង មាននូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​៖១. ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ក្រាល​ថ្ម​ម៉ិច ប្រវែង ៧,២ គីឡូម៉ែត្រ និង​ទទឹង​ប្រវែង ៨​ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​៤៨.៤ ដល់​ជើងភ្នំ​២. ផ្លូវ​ឡើង​ភ្នំ​ខ្នង​ផ្សារ​

៣. ផ្លូវ​ថ្មើរជើង​ឡើង​តំបន់​ខ្នង​ផ្សារ ចាប់ពី​ចំណុច​ជើងភ្នំ ដល់​ដំណាក់​ដាន​ព្រះ ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ និង​គ្រោង​រៀបចំ​កន្លែង​សម្រាក​ជា​ដំណាក់ៗ ដែលមាន​ដើមឈើ​ហូប​ផ្លែ និង​ឈើ​ព្រៃ​ផ្តល់​ម្លប់ ក៏ដូចជា​ប្រព័ន្ធ​ទឹកស្អាត​សម្រាប់​បរិភោគ រួមជាមួយ​នឹង​ស្លាក​សញ្ញា​ព័ត៌មាន​នៅតាម​កន្លែង​សម្រាក​នីមួយៗ​៤. ចំណត​យានយន្ត នៅ​កន្លែង​ដំណាក់​ដាន​ព្រះ​៥. ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ មានដូចជា ៖ ហាង​កាហ្វេ កន្លែង​ផ្តល់ព័ត៌មាន ប្រព័ន្ធ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ប្រព័ន្ធ​ទឹកស្អាត កន្លែង​បោះតង់ កន្លែង​សង្គ្រោះ​បឋម អាហា​រដ្ឋា​ន និង​កន្លែង​ទុកដាក់​សំរាម​ផងដែរ ។​

 

មានប្រសាសន៍ក្នុងកម្វិធីលោករដ្ឋមន្រ្តីបានណែនាំមន្រ្តីបរិស្ថាន ណែនាំ ឱ្យប្រើប្រាស់ឈើ ដែលត្រូវបានគេកាប់រំលំរួចហើយ ដើម្បី ធ្វើគន្លងផ្លូវអូសខ្សែអគ្គិសនីនាពេលកន្លងមកនោះ យកទៅប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលនានា និងផ្លូវឡើងទៅលើភ្នំ ដោយមិនឱ្យមានការដឹកឈើទាំងនោះចេញ និងកាប់ថ្មីនោះទេ។

លោករដ្ឋមន្រ្តី សុផល្លែតបានបញ្ជាក់ថា៖«ហាម ដាច់ខាតមិនឱ្យកាប់ឈើ យកមកប្រើប្រាស់សម្រាប់ ការសាងសង់អ្វីទាំងអស់នៅទីនេះ។ សម្តេចធិបតីឡើងភ្នំខ្នងផ្សារ ទៅដល់លើ គាត់សួររកចៅហ្វាយស្រុក គាត់សួររកប្រធានដែន[ជម្រកសត្វព្រៃ] ប្រធានការិយាល័យ។ គាត់ថាបើបាត់ដើមឈើមួយដើម បាត់ប្រធានការិយាល័យដែរ។ រាប់ដាក់ដ្រូនរាប់។ បើបាត់ដើម​ឈើ គឺបាត់ប្រធានការិយាល័យដែរ។ មន្ទីរបរិស្ថានស្តាប់ អត់និយាយលេងទេ។ ខ្ញុំចាត់ការ តាមអនុសាសន៍របស់សម្តេចធិបតី»។

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានដឹកនាំ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតំបន់ខ្នងផ្សារ និងភ្នំសំពៅកាលពីខែមីនាកន្លងមក។ ក្រោយមក ក៏មានការដកហូតដីពីក្រុមហ៊ុនចំនួន៤ផងដែរ ដើម្បីយកមកអភិវឌ្ឍ ឱ្យប្រជាសហគមន៍រលាក់កងជើងគ្រប់គ្រងវិញ។

​សូមបញ្ជាក់ថា​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​តំបន់ភ្នំ​ខ្នង​ផ្សារ​កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២៥ កន្លង​ទៅបាន​ដាក់ចេញ គោលដៅ​ថែរក្សា អភិរក្ស និង​អភិវឌ្ឍ​ដោយ​ចីរភាព​នូវ​តំបន់ភ្នំ​ខ្នង​ផ្សារ​ឱ្យបាន​កាន់តែ​ប្រសើរឡើង និង​ក្លាយជា​គោលដៅ​ទាក់ទាញ​ទេសចរ​បាន​កាន់តែច្រើនa sophalet hill a sophalet hill2