» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7174 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697345 នាក់

រឿង​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​មិន​ប្រក្រតី​ក្រសួងឆ្លើយ​ដាក់​ថាមកពី​អាកំ​ព្យូ​ទ​រ័​!

 

​ភ្នំពេញ​៖​ក្រសួង​អប់រំ​បានចេញ​ប្រកាស​មួយ​ចុះ​ថ្ងៃទី​១៣​កញ្ញា​ឲ្យ​ដឹងថា​មូលហេតុ​ដែល​កើតរឿង​គឺ​ដោយសា​បច្ចេកទេស​កំ​ព្យូ​ទ​រ័​!​។​ការ​សេចក្តីប្រកាស​នេះ​គឺ​ក្រោយពី​កើតមាន​ការតវ៉ា​ពី​បេក្ខជន​ដែល​ប្រឡង​ដែលមាន​និទ្ទេស​មិនល្អ​ក្នង​ពេលដែល​សាមីខ្លួន​ថា​គេ​ធ្វើ​បានល្អ​។​a bak computer1 

​ឆ្លើយតប​បញ្ហា​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​គណៈកម្មកា​រ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការមិន​ពេញចិត្ត​នឹង​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នាពេល​កន្លងទៅ​ថ្មីៗ​នេះ​រួចហើយ ។​

គណៈកម្មការ​នោះបាន​រកឃើញថា​៖ ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​មាន​បញ្ហា​បច្ចេកទេស ដែល​បាន​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយចំនួន ដោយសារ​កុំព្យូទ័រ​មិនបាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន ៧៤០ បន្ទប់ ។ បន្ទាប់ពី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​រួច លទ្ធផល​នៃ​ការប្រឡង​មាន​ដូចតទៅ​៖ បេក្ខជន​ជាប់ ៧៦០៣៤ នាក់ ត្រូវជា ៦៧.០៧ ភាគរយ ។ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨​នាក់​(​មិនមែន​២៩០​នាក់​ទេ​) និទ្ទេស B ចំនួន ២២២២​នាក់ និទ្ទេស C ចំនួន ៦០៤១​នាក់ និទ្ទេស D ចំនួន ១៥១៨០​នាក់ និង និទ្ទេស E ចំនួន ៥២១៨៣​នាក់ ។ ចំពោះ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មិនមាន​ការប៉ះពាល់​ទេ ។


​ការប្រកាស​លទ្ធផល​ថ្មី សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ នៅ​ថ្ងៃស្អែក ទី​១៤ ខែកញ្ញា ឆ្នាំ ២០១៨ តាមរយៈ​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅតាម​មន្ទីរអប់រំ យុវជន និង​កីឡា​។​ទោះជា​យ៉ាងណា​ក្រសួង​មិនបាន​ឲ្យ​ដឹងថា​តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​សាង​កំហុស​ដ៏​ធំ​មួយ​នេះ​ទេ​?៕a bak computer a bak computer3 a bak out2 a baka om2 

​