» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7232 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697403 នាក់

គ្រោងលែង​ឆ្មា​ដាវ​ញី​មួយ​ក្បាល​ចូល​ព្រៃ​ឧទ្យាន​អង្គរ​


​សៀមរាប​៖ សត្វ​ឆ្មា​ដាវ​ញី មួយ​ក្បាល​បន្ថែមទៀត​គ្រោង​នឹងធ្វើ​ការដោះលែង ចូល​ក្នុងព្រៃ​ធម្មជាតិ នៃ​ឧទ្យាន​អង្គរ​។​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ​នេះ​បាន​ធ្វើឡើង ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) កាល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​បាន​ដឹកជញ្ជូន​សត្វ​ឆ្មា​ដាវ​(Leopard Cat) ញី​មួយ​ក្បាល ពី​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ យកមក​ផ្សាំង​ក្នុង​ទ្រុង មុនពេល​ដោះលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គ​នៅពេល​ខាងមុខ​។a cat angkor1

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា​​កន្លងមក​គម្រោង​ទទួលបាន​ជោគជ័យ​ក្នុងការ​ដោះលែង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ចូល​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ មានដូចជា សត្វ​ទោច​មកុដ​(Pileated gibbon) ចំនួន​១៥​ក្បាល​(​កើតកូន​បាន​ចំនួន​៧​ក្បាល​) សត្វ​ឈ្លូស​(Red muntjac) ចំនួន​៦​ក្បាល សត្វ​ស្វា​ព្រាម​(Silvered langurs) ចំនួន​១២​ក្បាល សត្វ​សំពោចក្រអូប​(Common palm civets) ចំនួន​៧​ក្បាល សត្វ​ភេ​ខ្លួន​រលោង​(Smooth-coated otter) ចំនួន​៨​ក្បាល​(​កើតកូន​បាន​ចំនួន​៥​ក្បាល​) សត្វ​ឆ្មា​ដាវ​(Leopard Cat) ចំនួន​២​ក្បាល កេងកង​តូច​(Oriental Pied Hornbill) ចំនួន​៧​ក្បាល កេងកង​ធំ​(Great Hornbill) ចំនួន​៦​ក្បាល ព្វាំ​ង​(Wreathed Hornbill) ចំនួន​៧​ក្បាល សត្វ​ក្ងោក​(Peafowl) ចំនួន​៩​ក្បាល សត្វ​អ​ន្ស​ង​(Common Water Monitor) ចំនួន​១​ក្បាល និង​សត្វ​ផ្សេងៗ​មួយចំនួនទៀត ដែល​មកដល់​ឥឡូវ​សត្វ​ទាំងអស់នេះ​នៅតែមាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការយកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជាប្រចាំ​ពី​ក្រុមការងារ​។

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បានផ្តល​មតិ​ថា ដើម្បី​ឲ្យ​សត្វព្រៃ​ទាំងអស់​បន្ត​វត្តមាន​នៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែមទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ សូម​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ទាំងអស់គ្នា ជៀសវាង​ពេល​ប្រទះឃើញ​មានបំណង​មិនល្អ បញ្ឈប់​ការដាក់​អន្ទាក់​សត្វ​គ្រប់​ប្រភេទ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឲ្យ​សត្វ​ទាំងនោះ​៕សហការីa cat angkor a cat angkor2 

​