» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5078 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695249 នាក់

ទឹកធ្លាក់​ចំបក់ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ ពី​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ​

 

​កំពង់ស្ពឺ​៖ ទឹកធ្លាក់​ចំបក់ ស្ថិតនៅ​ក្នុងភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅតែមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ទៅលេង​មិនចេះ​ដាច់ ពិសេស​អ្នក​និយម​បោះតង់​គេង​លំហែ​។ ទឹកធ្លាក់​ចំបក់ នៅ​ចំងាយ​ផ្លូវ​ប្រមាណ​ជា ១១០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង​ងាក​ចេញ​ត្រឹមតែ ១០​គីឡូម៉ែត្រ ពី​ផ្លូវ​ឡើងទៅ​ឧទ្យាន​ជាតិ​គីរីរម្យ​។a cham bok1 

​លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រមណីយដ្ឋាន​ទឹកធ្លាក់​ចំបក់ ជា​ទឹកជ្រោះ​ធម្មជាតិ កើតឡើង​យូរអង្វែង​មកហើយ ដោយ​នៅក្នុង​រដូវវស្សា ទឹកធ្លាក់​ចំបក់ ជា​កន្លែង​មួយ ដែលមាន​សម្រស់​ទេសភាព​ស្អាត​ប្លែក មាន​ទឹកធ្លាក់​ជាច្រើន​កន្លែង​។ ព្រៃ​ឫស្សី​ដ៏​ក្រាស់ឃ្មឹក បាន​ក្លាយជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ សម្រាប់​អ្នកធ្វើដំណើរ​ជ្រកកោន និង​ឈប់​ពិសារ​អាហារ​ជួបជុំ​ក្រុមគ្រួសារ និង​មាន​ខ្យល់​ត្រជាក់ សម្លេង​សត្វ​យំ ស្នូរ​ទឹកធ្លាក់​មកពី​លើ​កំពូលភ្នំ​មក​បោក​ផ្ទប់​នឹង​ថ្មដា ហាក់ដូចជា​សណ្តំ​វិញ្ញាណ និង​ជាត​ន្ត្រី កំដរ​ពេលដែល​អ្នកទេសចរ​ពិសា​អាហារ​ជួបជុំគ្នា​។ នៅ​ទីនោះ​ភ្ញៀវ​ក៏​អាច​ងួ​ត​ទឹកធ្លាក់​ដ៏​ត្រជាក់ បាន​រំសាយ​អស់​ទុក្ខ​កង្វល់​។ ជាង​នេះ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ អាច​ដើរ​ទស្សនា​ផ្ទាំង​ដី​បាក់ស្រុត និង​ហូរ​ច្រោះ មើលទៅ​ដូចជា​ប្រាសាទ​ដែល​និមិត្ត​ឡើង​នៅ​កណ្តាល​ព្រៃព្រឹក្សា​ដោយ​ព្រះអាទិទេព ផងដែរ​។

​លោក រស់ សុខ បាន​បញ្ជាក់ថា រមណីយដ្ឋាន​ទឹកធ្លាក់​ចំបក់ និង​ផ្ទាំង​ដី​ស្រុត​ហូរ​ច្រោះ ដែលជា​លក្ខណៈពិសេសរ​បស់​រមណីយដ្ឋាន​នេះ មិនមាន​ការកែច្នៃ​អ្វី​ទាំងអស់ គឺជា​ការរៀបចំ​ដោយ​ធម្មជាតិ​។ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​ចំបក់ ជា​សហគមន៍​មួយ​គំរូ សឹងតែ​ទូទាំងប្រទេស ពីមុន​កូ​វីដ​មក បាន​ទាក់ទាញ​ភ្ញៀវ​បាន​ច្រើន ជាពិសេស​ភ្ញៀវ​បរទេស ហើយ​កន្លែង​នេះ​ភ្ញៀវ​ចូលចិត្ត​មក​កម្សាន្ត​ដោយសារតែ​ភ្ញៀវ​ត្រូវ​ដើរកាត់​ភ្នំ មើល​ព្រៃព្រឹក្សា ស្តាប់​សត្វ​យំ ស្តាប់​សម្លេង​ទឹកធ្លាក់​ពី​ចម្ងាយ​លើ​ប្រវែង​ផ្លូវ​ជាង​មួយ​គីឡូ​ទើប​អាច​ទៅដល់​ទឹកធ្លាក់​ចំបក់​។ អ្នក​ដែល​ទៅដល់​ទឹកធ្លាក់​ចំបក់​ភាគច្រើន​បង្ហាញ​អារម្មណ៍​ស្រស់ស្រាយ មិន​ចង់​វិលត្រឡប់ ដោយ​ពួកគេ​ហាក់​កំពុង​ស្ថិតនៅ​ទី​ស្ថានសួគ៌​ក្រោម​មេឃ​។

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បានឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​មួយ​នេះ បាននិងកំពុង​ចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​អន្តរជាតិ ដែល​ភាគច្រើន​នាំគ្នា​ទៅ​ស្នាក់នៅ​ច្រើន​ថ្ងៃ​ដោយ​បោះតង់ តិចតួច​ណាស់​ដែល​ស្នាក់​នៅផ្ទះ​ស្នាក់​(Home stay)​។ ដោយសារ​ស្ថានភាព​ភ្ញៀវ​ចេញចូល និង​ស្នាក់នៅ​ច្រើន មន្ទីរ​ក៏បាន​ចុះ​អប់រំ​ដល់​អា​ជីករ និង​អ្នកលក់ដូរ​ឱ្យ​បង្កើន​អនាម័យ រក្សា​រសជាតិ និង​តម្លៃ មិនឱ្យ​មានការ​កោ​ភ្ញៀវ​នោះទេ ដែលជា​ប្រការ​ធ្វើឱ្យ​ភ្ញៀវ​អាក់អន់ចិត្ត និង​ខ្លាចរអា​មិន​ទៅលេង​ម្តងទៀត​។

​ជាងនេះទៀត​ក៏បាន​ណែនាំ​ដល់​ភ្ញៀវទេសចរ​ដែល​ទៅលេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នេះ​ឱ្យ​រក្សា​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ ត្រូវ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ឱ្យ​បានល្អ​ជៀសវាង​ការ​ចោល​រាយប៉ាយ​ទៅក្នុង​ទឹក​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ពិសេស ទឹក​សម្រាប់​ភ្ញៀវ​ងួ​ត​លេង​លម្ហែ​៕ អត្ថបទ​CNCa cham bok a cham bok2 a cham bok3 

​