» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6967 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671607 នាក់

ក្រសួង​វប្បធម៌បង្កើន​ការតវ៉ា​កាន់តែខ្លាំង​ចំពោះ​​ថៃដែល​បន្ដរៀបចំសកម្មភាព​បំពានច្បាប់​នៅប្រាសាទ​តាក្របី​របស់​កម្ពុជា​

 

​ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជានៅ​ថ្ងៃទី​២២ ខែមេសា បាន​ចេញមុខ​ជាថ្មីទៀតតវ៉ា​ ចំពោះ​អ្វីដែល​ក្រសួង​ហៅថា ជាការ​បង្កើន​ភាព​តានតឹង​តាម​ព្រំដែន​ដោយ​ភាគី​ថៃ តាមរយៈ​ការបង្កើត «បង្កើតស្ថានភាពជាក់ស្តែងនៅលើដី​» (fait accompli) នៅប្រាសាទ​តាក្របី​ និង​តំបន់​ជុំវិញ​ ខណៈ​មាន​ការតវ៉ា​ទូត​ជាថ្មី​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​គ្មាន​ការអនុញ្ញាត​នៅ​តំបន់​នោះ​។​a krobey thai 

​ក្នុង​សេចក្តីថ្លែងការណ៍​ ក្រសួង​វប្បធម៍បាន​បញ្ជាក់ថា ខ្លួន «​បន្តធ្វើ​ការតវ៉ា​យ៉ាងខ្លាំង​ក្លា​បំផុត​» ចំពោះ​វត្តមាន និង​សកម្មភាព​បន្ត​របស់​អាជ្ញាធរ​ថៃ និង​បុគ្គល​ពាក់ព័ន្ធ​នៅ​តំបន់​នេះ ដែល​កម្ពុជា​អះអាងថា​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យភាព​របស់ខ្លួន​។​

​សេចក្តីថ្លែងការណ៍​បាន​ទទួលស្គាល់ថា ទោះបី​មាន​លិខិតផ្លូវការ​ចុះ​ថ្ងៃទី​៣០ ខែមករា ថ្ងៃទី​១៣ ខែមេសា និង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦ ក៏ដោយ ក៏​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​រៀបចំ​ការជួបជុំ​សាធារណៈ សម្របសម្រួល​ការ​ទស្ស​នា និង​អនុវត្ត​សកម្មភាព​ផ្សេងៗ​នៅ​ទីតាំង​ប្រាសាទ​។​ក្រសួងវប្បធម៍ចាត់ទុកថា​៖ «​សកម្មភាព​ទាំងនេះ​គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​ជា​សកម្មភាព​ខុសច្បាប់»​។​

​ក្រសួង​វប្បធម៌ ​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អភិវឌ្ឍន៍​ថ្មីៗ រួមមាន​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​វត្តមាន​បន្ត​របស់​អាជ្ញា​ធរ​ថៃ ដោយ​ព្រមាន​ថា សកម្មភាព​ទាំងនេះ​កំពុង​​បង្កើតស្ថានភាពជាក់ស្តែងនៅលើដី​។​

​តាម​ក្រសួង សកម្មភាព​ទាំងនេះ​រំលោភ​លើ​ក្របខណ្ឌ​ច្បាប់​ជាច្រើន ដែល​គ្រប់គ្រង​ព្រំដែន​កម្ពុជា​–​ថៃ រួមមាន សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកំណត់ និង​ខណ្ឌសីមា​ព្រំដែន ដូចជា ផែនទី​មាត្រដ្ឋាន 1:200,000 និង​កំណត់ហេតុ​នៃ​គណៈកម្មការ​ពាក់ព័ន្ធ​។​

​កម្ពុជា​ក៏បាន​លើកឡើង​ពី​ការរំលោភ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ បែបបទ​បច្ចេកទេស និង​ផែនការមេ​ឆ្នាំ​២០០៣ សម្រាប់​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) ព្រមទាំង​គោលការណ៍​នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិក្នុងពេលរដ្ឋាភិបាលថៃបច្ចុប្ប​ន្នបាននិងកំពុងសិក្សាពីលទ្ធភាពលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០និង២០០១ដែលជាមូលដ្ឋានដោះស្រាយបញ្ហាព្រុំដែនគោកនិងទឹករវាងប្រទេសទាំងពីរកម្ពុជាថៃ។

​សេចក្តីថ្លែងការណ៍​បាន​បន្ត​រិះគន់​វត្តមាន​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ថៃ រួមមាន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ប្រាសាទ​តា​ក្របី ក៏ដូចជា​សកម្មភាព​ដែល​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​២២ ខែមេសា។

ក្រសួងបាន​បញ្ជាក់​ថា​៖ «វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្ម​ភាព​​ខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការចរចា»។

​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ភ្លាមៗ​នូវ​សកម្មភាព​ទាំងអស់​នៅ​ទីតាំង​នេះ ដកចេញ​នូវ​បុគ្គល​ទាំងអស់ និង​ជៀសវាង​សកម្មភាព​ណាមួយ​ដែល​អាចធ្វើឱ្យ​ស្ថានការណ៍​តានតឹង​កាន់តែខ្លាំង​ឡើង​។​រាជ​រដ្ឋាភិបាល​កម្ពុជា​​បានបញ្ជាក់​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត ក្នុងការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី តាមរយៈ​យន្តការ​ទ្វេភាគី​ដែលមាន​ស្រាប់ ជាពិសេស​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC)​។​a krobey thai1 

​