» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5624 នាក់

ម្សិលមិញ 5404 នាក់

សរុប 19790989 នាក់

សម្តេច​តេ​ជោ​ប្រកាស​ចាកចេញ​ពី​តំណែង​នៅ​ថ្ងៃទី​២២ សីហា ឆ្នាំ​២០២៣ ដើម្បី​ប្រគល់ជូន​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​!

​ភ្នំពេញ​៖ បន្ទាប់ពី​បាន​ចូលគាល់​រាយការណ៍​ថ្វាយ​ព្រះមហាក្សត្រ​នាពេល​ព្រឹក​នៅពេល​រសៀល​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាសថា នឹងមិន​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​នោះទេ ហើយ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣​ខាងមុខ​។a hun decla3

​តាមរយៈ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​នា​រសៀល​ថ្ងៃទី​២៦​កក្កដា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ពី​មូល​ហេតុថា​៖ ប្រសិនបើ​ខ្ញុំ​បន្ត​រយៈពេល​មួយឆ្នាំ ឬ ពីរ​ឆ្នាំ ទើប​ចេញពី​តំណែង សភាពការណ៍ នឹង​មានការ​អស្ថិរភាព​ក្នុង​មួយរយៈ​កាល ដូច្នេះ មានការ​ចាំបាច់​ណាស់ ដើម្បី​ឲ្យ​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ដែល​សុទ្ធតែ​ភាគច្រើន​ជា​មនុស្ស​វ័យក្មេង​ទទួលបាន នូវ​កិច្ច​ការដែល​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​។​”
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការលាឈប់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី គឺជា​ការលះបង់​ដ៏​ធំ ដើម្បី​ធានា​សេចក្តីសុខសាន្ត​របស់​ជាតិ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការលាឈប់​នេះ គឺជា​ការអនុវត្តន៍​តា​ម​ព្រះរាជ​គំរូ​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុងការ​ផ្ទេរ​ព្រះរាជ​បល្ល័ង្ក​។​

​សម្រាប់​នីតិវិធី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ហ៊ុន ម៉ា​ណែ​ត ទីមួយ គឺ​គណបក្ស​បានតែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​រួចហើយ នឹងត្រូវ​ក្លាយជា​នាយករដ្ឋមន្ត្រី នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ ទី​ពីរ ហ៊ុន ម៉ា​ណែ​ត ជា​អ្នកតំណាងរាស្ត្រ​រួចស្រេច​ទៅហើយ​។ ពិតមែនតែ​ពេលនេះ​គេ​មិនទាន់មាន​សុពល​ភាពជា​តំណាងរាស្ត្រ ដោយសារតែ​អ្នក​ជាប់ឆ្នោត​ទាំងអស់ មិនទាន់បាន​កោះប្រជុំ​ដោយ​ព្រះមហាក្សត្រ​។ ទី​បី ព្រះមហាក្សត្រ​កាលពី​ព្រឹក​មិញ​នេះ ក៏​ទទួលយក នូវ​សំណើរ​ពី​ប្រធាន​គណបក្ស​ដែលមាន​អាសនៈ​ច្រើនជាងគេ​នៅក្នុង​រដ្ឋសភា ដើម្បី នឹង​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​នាយករដ្ឋមន្ត្រី​គឺ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។​”

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ព្រឹក​មិញ​នេះ ក្នុងពេល​ចូលគាល់ ព្រះមហាក្សត្រ​ទ្រង់​ទទួល​យល់ព្រម​តាម​ការស្នើសុំ​របស់​គណ​បក្ស​ដែល​ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ ក្នុង​ការចេញ​ព្រះរាជក្រឹត្យ​តែងតាំង​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ដ្រី​។​”​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា “​តាម​គម្រោង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​៥ ខែសីហា ដូច្នេះ​ប្រសិនបើ​ការប្រកាស​លទ្ធផល​នៅ​ថ្ងៃ​៥ ខែសីហា​នៅ ថ្ងៃ​ចន្ទ ទី​៧ ខែសីហា នឹងត្រូវ​តែងតាំង​នាយករដ្ឋមន្ត្រី​តែម្ដង ហើយ​តាម​គម្រោង ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣ នឹង​កោះ​ប្រ​ជ៉ំ​សភា​លើកដំបូង​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ​។​”

​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ដឹងថា រដ្ឋសភា​នីតិកាល​ទី​៧ នឹង​កោះប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣​។​​នៅ​ល្ងាច​ថ្ងៃទី​២១ ខែសីហា សមាជិកសភា​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង​។​នៅ​ថ្ងៃទី​២២ ខែសីហា សភា​នឹង​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​របស់​ព្រឹទ្ធបុរស ហើយ​ពេល​ល្ងាច​គណៈរដ្ឋមន្ត្រី​ស្បថ​ចូលកាន់​តំណែង​។​​ជាមួយនិង​ការប្រកាស​ចាកចេញ​ពី​តួនាទី​នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា “​ខ្ញុំ​នឹង​ទៅ​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា ហើយ​តាម​ការគ្រោងទុក​របស់​គណបក្ស គឺ​ខ្ញុំ​នឹង​ក្លាយទៅជា​ប្រធានព្រឹទ្ធសភា​ជំនួស​សម្ដេច សាយ ឈុំ ដែល​គាត់​មាន​អាយុ​ច្រើន​ហើយ​ចង់​ឈប់សម្រាក​។​”

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា “​សម្ដេច នឹង​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ហើយនឹង​ជួយ​ដល់​ព្រះមហាក្សត្រ ក្នុងពេលដែល​ព្រះអង្គ​អវត្តមាន​ក្នុងឱកាស​ណាមួយ ដែល​ចំណុច​នេះ គឺជា​ការរៀបចំ​ឱ្យ​ការ​ដំណើរការ​ទៅ​របស់​ប្រទេស​កម្ពុជា​ជា​ប្រក្រតីភាព​។​”​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បើ​រាប់​ចាប់ពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ រហូតដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ ធ្វើជា​នាយករដ្ឋមន្ត្រី ២០១៤​សប្តាហ៍ ស្មើនឹង ២៦៣​ខែ ៣៨​ឆ្នាំ ៧​ខែ ៨​ថ្ងៃ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បើ​រាប់​ចាប់ពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ រហូតដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ ធ្វើជា​នាយករដ្ឋមន្ត្រី ២០១៤​សប្តាហ៍ ស្មើនឹង ២៦៣​ខែ ៣៨​ឆ្នាំ ៧​ខែ ៨​ថ្ងៃ ស្មើនឹង ១៤០៩៩​ថ្ងៃ​។​បើ​គិត​ចាប់ពី​ថ្ងៃទី​៨ ខែមករា ១៩៧៩ ដល់ ២២ ខែសីហា ឆ្នាំ​២០២៣ សម្តេច​បាន​បំពេញការងារ​ក្នុង​រដ្ឋាភិបាល​/​រាជរដ្ឋាភិបាល ២៣២៨​សប្តាហ៍ ស្មើនឹង ១៦២៩៧​ថ្ងៃ​, ៥៣៥​ខែ​, ៤៤​ឆ្នាំ ៧​ខែ និង​៤​ថ្ងៃ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា បើ​គិត​ចាប់ពី​ថ្ងៃ​ដែល​សម្តេច​យក​ជីវិត​ធ្វើ​ដើម​ទន់​ដើម្បី​រំដោះជាតិ ២០ មិថុនា ១៩៧៧ ដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​បំពេញការងារ​ដើម្បី​បុព្វហេតុ​ជាតិ ៤៦​ឆ្នាំ ២​ខែ ២​ថ្ងៃ ត្រូវជា ៥៥៤​ខែ ត្រូវជា ២៤០៩​សប្តាហ៍ ១៩៨៦៤​ថ្ងៃ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ក្រោយពេល​សម្តេច​លាឈប់​ពី​រាជរដ្ឋាភិបាល សម្តេច​នឹងត្រូវ​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​។ សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច ទៀ បាញ់​និង​សម្តេច​ម៉ែន​សំអន​ក៏​នឹងត្រូវ​ត្រាស់បង្គាប់​តែងតាំង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ផងដែរ​។​​ទាក់ទង​និង​ការបាត់បង​តួនាទី​រដ្ឋមន្ត្រីក្រសួង​ចាស់ៗ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​សូម​រដ្ឋមន្ត្រី​ទាំងឡាយ ត្រូវតែ​ហ៊ាន​លះបង់ ដោយ​សម្តេច​បញ្ជាក់ថា​៖​សម្តេច គឺជា​អ្នក​លះបង់​ធំធេង​ជាងគេ សូម​មានការ​យោគយល់ ហើយ​រដ្ឋមន្ត្រី​ដែល​មិន​បន្ត​ដំណែង​ត​ទៀត យើង​អង្គុយ​នៅក្នុង​សភា ជា​តំណាងរាស្ត្រ ព្រោះ​ពួកយើង​ចាស់ៗ​ហើយ​។​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​អរគុណ​ដល់​ពលរដ្ឋ​ដែល​គាំទ្រ ដែល​សន្លឹកឆ្នោត​ប្រជាជន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​នេះ គឺជា​ជំនឿ​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជំនឿ​ទុកចិត្ត​លើ ហ៊ុន សែន និង​ជំនឿ​ទុកចិត្ត​លើ​អ្នក​បន្តវេន គឺ ហ៊ុន ម៉ា​ណេ​ត​។


សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​ក្រុមប្រឆាំង ដែល​ប្រឹង​ជេរ​សម្តេច និង​លោក ហ៊ុន ម៉ា​ណែ​ត រហូត​ធ្វើឱ្យ​បក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​រហូតដល់​ទៅ​ជាង ៨២​ភាគរយ​។​
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មិត្ត​បរទេស​តែងតែ​បន្ទោស​បង្អាប់​រាជរដ្ឋាភិបាល​តាំងពី​ឆ្នាំ​២០១៨ តែ​ពួកគេ​នៅតែ​ធ្វើការ​ជាមួយ​សម្តេច រាប់ទាំង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ផងដែរ​៕a hun decla1 a hun decla2 a hun declare