» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10357 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700528 នាក់

ទេសរដ្ឋមន្ត្រី​ឱម​យិនទៀង​កៀងគរ​កម្លាំង​ចូលរួម​ប្រឆាំង​អំពើរ​ពុករលួយ​

 

​ភ្នំពេញ ៖ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ បាន​ជំរុញ​ឲ្យ​ស្ថាប័ន​សាធារណៈ និង​វិស័យ​ធុរកិច្ច​ការចូលរួម ក្នុងការ​ប្រយុទ្ធប្រឆាំង អំពើពុករលួយ​នៅ​កម្ពុជា ដើម្បី​លុបបំបាត់​អំពើពុករលួយ ឲ្យ​កាន់​តែមាន​ប្រ​សិ​ទ្ឋ​ភាព ។​a acu1 

​ការ​អំពាវ​ធ្វើឡើង​ក្នុង​សិក្ខាសាលា ស្តីពី​ការកៀងគរ​ចូលរួម ពី​វិស័យ​ធុរកិច្ច ក្នុងការ​ប្រយុទ្ធប្រឆាំង អំពើពុករលួយ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​លោក Luke Arnold អនុប្រធាន​បេសកកម្ម​ការទូត នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក FranceBoo Checel ទីប្រឹក្សា​ការប្រឆាំង​អំពើពុករលួយ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​បទឧក្រិដ្ឋ (UNODC) ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​។​

​លោក​ទេសរដ្ឋមន្ត្រី​បន្តថា ការបង្កើន​សកម្មភាព និង​ផ្សព្វផ្សាយ​អប់រំ ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី​បន្ដ​ពង្រឹង​ចូលរួម របស់​វិស័យ​ឯកជន ដែល​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​បរិយាកាស​ធុរកិច្ច អំណោយផល​ប្រ​ដោយ​ចីរភាព ក្នុងការ​ជំរុញ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ក៏ដូចជា​ការឆ្លើយតប​ទៅនឹង​កាតព្វកិច្ច​របស់​កម្ពុជា ក្នុងឋានៈ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ (UNCAC)​ពាក់ព័ន្ធ​ការបង្ការ​ទប់ស្កាត់​អំពើពុករលួយ ក្នុង​វិស័យ​ឯកជន និង​ក្នុង​កិច្ចលទ្ធកម្ម​សាធារណៈ ដែលជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​ការអនុវត្ត​សម្រាប់​ជុំ​ទី​២​នេះ ។​

​លោ​កប​ណ្ឌឹ​ត​ឱ​យិនទៀង បាន​ថ្លែង​ឲ្យ​ដឹងថា សិក្ខាសាលា​ស្តីពី​ការចូលរួម​របស់​វិស័យ​ធុរកិច្ច ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅ​កម្ពុជា សហការ​រៀបចំ​ដោយ​ស្ថាប័ន​ចំនួន​៥​រួមមាន ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​បទឧក្រិដ្ឋ​(UNODC), អង្គភាព​ប្រឆាំង​អំពើពុករលួយ​, សភាពាណិជ្ជកម្ម​អឺរ៉ុប (EuroCham), តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​(PPSEZ), សហព័ន្ធ​និយោជក​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) និង​គាំទ្រ​ដោយ​រដ្ឋាភិបាល​​អូស្ត្រាលី​។​

​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង កៀរគរ​ការចូលរួម​របស់​សហគមន៍​ធុរកិច្ច​នៅ​កម្ពុជា រួម​​ជាមួយ​តំណាង​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល ពិភាក្សា​លើ​ការ​រួមគ្នា​ដោះស្រាយ​បញ្ហា​អំពើពុករលួយ ក្នុង​វិស័យ​ឯកជន​​ដោយ​កំណត់​នូវ ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​ការពង្រឹង​ការបង្ការ​ទប់ស្កាត់​អំពើពុករលួយ ក្នុង​កិច្ចលទ្ធកម្ម​សាធារណៈ និង​បញ្ហា​អំពើ​ពុក​​រលួយ​នៃ​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​សាធារណៈ​។

ដំណោះស្រាយ​និង​ការពង្រឹង​សុចរិត​ភាព​ធុរកិច្ច​ក្នុង​វិស័យ​ឯកជន​​តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍ ពី​ភាគី​ពាក់ព័ន្ធ​ជា​អ្នកជំនាញ អ្នក​អនុវត្តន៍​ផ្ទាល់​លើ​ការងារ មកពី​អង្គការ​អន្តរជាតិ​​ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​ផងដែរ លើ​ប្រធានបទ​ប្រទាក់ក្រឡា​គ្នា​ចំនួន​4​រួមមាន 1. ក្របខ័ណ្ឌ​បទដ្ឋាន​អន្តរជាតិ​នៃ​ការប្រឆាំង​អំពើពុករលួយ​ក្នុង​វិស័យ​ឯកជន 2. ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ការដោះស្រាយ អំពើពុករលួយ​ប្រឈម​ដោយ​ធុរកិច្ច​នៅ​កម្ពុជា 3. អភិក្រម​ក្រុមហ៊ុន​ធានា​នូវ​សុ​ថត​ភាព​ធុរកិច្ច និង​បទពិសោធន៍ នៃ​ការអនុវត្ត​ការបង្ការ​ទប់ស្កាត់​អំពើពុករលួយ 4. លើកកម្ពស់​សកម្មភាព​រួម​សម្រាប់​សុចរិត​ភាព​ធុរកិច្ច ។​a acu 


​