» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12157 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702328 នាក់

ឆ្នាំ​២០២៤ សុរិយោដី​រាជធានី​ភ្នំពេញ បាន​ជំរុញ​ការចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​ជាង ១​ម៉ឺន​ក្បាលដី ចែក​ប័ណ្ណកម្មសិទ្ធិ​បាន​ជាង ១៦ ម៉ឺន​ប័ណ្ណ​

​ភ្នំពេញ​៖ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​របស់លោក សារិន វណ្ណា នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២៤ បានរៀបចំ​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៥ ក្រោម​អធិបតីភាព លោក ឃ្លាំង ហួត អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។a pp manager

​លោក ឃ្លាំង ហួត បាន​មានប្រសាសន៍ថា ការផ្តល់សេវា​សារ​ធា​រណៈ​បានល្អ មាន​ប្រសិទ្ធិភាព និង​គុណភាព គឺជា​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​ការលើក ស្ទួយ​កម្រិតជីវភាពរ​បស់​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរឡើង ដែលជា​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​កាត់ បន្ថយ​ភាពក្រីក្រ​។ លោក​បាន​លើកឡើងថា លទ្ធផល​ដែល​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ សម្រេចបាន គឺ​ពិតជា​សមិទ្ធិផល​ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការអនុវត្ត និង​អភិវឌ្ឍ​គោលនយោបាយ​ដីធ្លី របស់​រាជរដ្ឋាភិបាល​ឲ្យ​បានសម្រេច​បាន​ជោគជ័យ​។


​លោក​អភិបាលរង រាជធានី​ភ្នំពេញ​បាន​បន្តទៀតថា ក្នុង​ឆ្នាំ​២០២៤​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ បាន​ជំរុញ​ការចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន ១២ ៦២៤​ក្បាលដី ចែក​ប័ណ្ណកម្មសិទ្ធិ បាន ១៦០ ៥២២ ប័ណ្ណ ចែក​ប័ណ្ណ​ក្នុង​តំបន់​ប្រទាន​កម្មបាន ១២ ២៣៦​ប័ណ្ណ បំបែក​ក្បាលដី​ក្នុង​បុរី​កកស្ទះ ២ ១៨៧​ប័ណ្ណ គឺជា​ការរួមចំណែក​ដ​ល់​ការ ពង្រឹង​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី ធ្វើ​ឲ្យ​ទំនាស់​ដីធ្លី​មានការ​ថយចុះ​។ លទ្ធផល​នៃ​ការចុះបញ្ជី​ដី​បាន ពង្រឹង​ទីផ្សារ​ដី ពិសេស​កា​ររ​ចូលរួមចំណែក​បង្កើន​ចំណូល​ថវិការដ្ឋ តាមរយៈ​ពន្ធ​ប្រថាប់ត្រា និង​ប្រមូល​ពន្ធ​ប្រចាំ ឆ្នាំ​លើ​អចលនទ្រព្យ​។

​លោក ឃ្លាំង ហួត បាន​ក៏​ផ្តល់នូវ​អនុសាសន៍​របស់​អង្គសន្និបាត​ចំនួន​១២​ចំនុច ដូច​ជាការ​ជម្រុញ​ការផ្តល់សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ឌីជីថល​ឲ្យ​បានល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិភាព តម្លាភាព និង​ទាន់ពេលវេលា​។ ព​ន្លឿ​ន​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​នៅ​សេសសល់ តាម​គ្រប់​យន្តការ រួមមាន​អាជ្ញាធរ​ជាតិដោះស្រាយ ទំនាស់​ដីធ្លី គណៈកម្មការ​សុរិយោដី ក្រុម​ដោះស្រាយ​វិវាទ​ចល័ត និង​ជំរុញ​ការសាងសង់​លំនៅឋាន​សម្រាប់​ជួល និង​លក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប មធ្យម និង ជន​ងាយ​រងគ្រោះ ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន និង​គោលនយោបាយ​ស្តីពី​ការលើកទឹកចិត្ត​និង​ការបង្កើត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​លំនៅឋាន​មានតម្លៃ​សមរម្យ​ជាដើម​៕a pp manager2 
​