
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10174 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700345 នាក់
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា៖ បច្ចុប្បន្ន កម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១.៦៥២។
កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ បំពេញការងារជាប្រវត្តិសាស្ត្រ ចាប់ពីឆ្នាំ២០០២ ពោលគឺបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១។ ស្មៀនឃុំ សង្កាត់ ត្រូវបានតែងតាំងដោយក្រសួងមហាផ្ទៃឱ្យទៅបំពេញការងារមុនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិដំបូង ចូលបំពេញការងារមកម្ល៉េះ។ក្រសួងមហាផ្ទៃ បានលម្អិតអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់ ក្នុងប្រកាស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១។ ស្មៀនឃុំ-សង្កាត់ តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានតួនាទីធានាជួយកិច្ចការមេឃុំ ចៅសង្កាត់ឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពោលគឺមិនមែនឱ្យមេឃុំ ចៅសង្កាត់ រ៉ាប់រងការងារតែឯកឯងនោះឡើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ការតែងតាំងស្មៀនក្ដី ការប្រគល់សិទ្ធិទាំងស្រុងឱ្យប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំដោយខ្លួនឯងក្ដី សុទ្ធតែជាមរតកលទ្ធផលនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលមានសម្ដេចក្រឡាហោម ស ខេង ជាសេនាធិការលើវិស័យមហាផ្ទៃ។
លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់បន្ថែមថា៖ដោយសារស្មៀនជាតួអង្គសំខាន់មួយនៅគ្រប់ឃុំ សង្កាត់ នេះហើយ ទើបបានជានៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តបង្កើនការយកចិត្តទុកដាក់លើការបំពេញការងាររបស់ស្មៀន តួយ៉ាងមានសន្និបាតខាងមុខជាទឡ្ហីករណ៍។
បើតាមលោក ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ក្នុងវគ្គបណ្តុះបណ្តាលស្មៀនក្នុងខេត្តថា វគ្គបណ្ដុះបណ្ដាលគឺ រំលឹកឡើងវិញដល់ សិក្ខាកាមអំពី មូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងតួនាទីជាស្មៀនឃុំ សង្កាត់ ការតាក់តែងលិខិត ទម្រង់លិខិត ខ្លឹម សាលិខិត ការទុកដាក់ឯកសារ ការចរាចរលិខិត ព្រមទាំងរបៀបរបធ្វើការងារ សម្រាប់រដ្ឋបាលឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីបំពេញការងាររបស់ខ្លួនអោយ បានត្រូវគោលដៅដែលត្រូវការ ស្របតាមច្បាប់ស្តីពី “ការគ្រប់គ្រងរដ្ឋបាលរដ្ឋបាលឃុំ សង្កាត់” “គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា” និង“ប្រកាសលេខ១៣២៩. ប្រ.ក ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់"។
កាលនោះសិក្ខាមទាំងអស់នឹងសិក្សាលំអិតទៅលើ 1/អត្ថន័យនៃវិមជ្ឃការ 2/ និងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ 3/ មុខងារ និងអំណាចនៃរដ្ខបាលឃុំ សង្កាត់ 4/រចនាសម្ព័ន្ឋនៃរដ្ឋបាលឃុំ សង្កាត់ 5/ ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា និងបុគ្គលិក 6/ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ 7/ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និង 8/ឧបករណ៍សម្រាប់វិភាគ។តែមិនដឹងថាតើក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នៅពេលដែលរាជរដ្ឋាភិបាលផ្អាកការអនុវត្តន៍គោលនយោបាយនៃកសាងប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិចឹងតើស្មៀនឃុំនឹងដើរតួនាទីបែបណានោះទេ?៕