» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 315 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796791 នាក់

បន្ទាប់ពី​ប៉ះគ្នា​រឿង​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​អាមេរិក​ប្រកាស​ផ្តល់ជំនួយ​ជួយ​កម្ពុជា​ប្រឆាំង​ជម្ងឺ​កូ​វីត​!

 

​ភ្នំពេញ​៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង ឬ​កម្មវិធី​នានា ដែល​ជួយ​កែលម្អ​គុណភាព​នៃ​សេវា​សុខាភិបាល​, លើកកម្ពស់​សន្តិសុខ​ស្បៀង​, និង​កែលម្អ​ជីវភាព​របស់​ប្រជាជន ជាពិសេស ប្រជាជន​នៅ​ជនបទ អ្នក​បាត់បង់​ការងារ​នៅ​ទីក្រុង ស្ត្រី​រងគ្រោះ​ដោយសារ​អំពើ​ហឹ​ង្សា និង​ជនពិការ​។a usa aun1 

​នេះ​បើតាម​ការប្រកាស​របស់​លោកប៉ា​ទ្រិ​ក​មឺ​ហ្វី​( Patrick Murphy) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក Patrick Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​រ​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ តាមរយៈ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​លើ​គ្រប់​វិស័យ ជាពិសេស ការបើកទទួល​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ ក្នុងចំណោម​យុទ្ធសាស្ត្រ​សំខាន់​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ផលប៉ះពាល់​នៃ​ការ​រី​កា​រាល់ដាល​នៃ ជំងឺ​កូ​វីដ​-១៩ ផងដែរ​។

​លោក​អគ្គបណ្ឌិត​-​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បានផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ជាពិសេស លើ​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និង​វិស័យ​អភិបាលកិច្ច និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​។ លោក​ឧ​បក​នាយករដ្ឋមន្ត្រី​អះអាងថា​ភាគី​ទាំងពីរ​នឹង​បន្ត​ពូន​ជ្រុំ​មូលដ្ឋានគ្រឹះ​នៃ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល​អាមេរិក ក្នុង​ការជួយ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន ឥត​សំណង​សរុប​ប្រមាណ​ជា ១៥​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ ថវិកា​ទាំង​នះ ត្រូវបាន​ផ្តល់ជូន​ឱ្យប្រើ​ប្រាស់​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក (USAID) សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ប្រើប្រាស់​ផងដែរ​សម្រាប់​ការស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។

​លោក​អគ្គបណ្ឌិត​-​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន លើក​បាន​ឡើង​ទៀតថា នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏បានផ្តល់​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ Johnson & Johnson ចំនួន​ជាង ១​លាន​ដូ​ស ដែល​ត្រូវ​ផ្តល់​តាមរយៈ​យន្តការ COVAX ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់ ប្រជាជន​កម្ពុជា​។

ភាគី​ទាំងពីរ ក៏បាន​កត់សម្គាល់​លើ​ចំណុច​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យសេដ្ឋកិច្ច ទាំង​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ ដែលមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​នានា​ថ្មី​នេះ ផងដែរ​។​​សូមបញ្ជាក់ថា​ក្នុងពេលដែល​ទូត​អាមេរិក​ផ្តល់ជំនួយ​ឲ្យ​កម្ពុជា​នៅពេល​ល្ងាច​នាពេល​ព្រឹក​សម្តេច​តេ​ជោ​ហ៊ុនសែន​ទើប​ទទួល​វ៉ាកសាំង​ប្រឆាំង​កូ​វិត​ចិន​២​លាន​ដូ​ស​ថែមទៀត​។​

​ថ្មីៗ​នេះ​អាមេរិក​និង​កម្ពុជា​ទើប​និង​ប៉ះ​ទ​ង្គិះ​គ្នា​បន្ទាប់ពី​ក្រសួង​រតនាគា​អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា​ខ្មែរ​ពីររូប​គឺ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ​វិញ​មេ​ទ​ព័​ជើង​ទឹក​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ចៅ​ភិ​រុណ​អគ្គនាយក​បច្ចេកទេស​ក​ង​ទ​ព័​ពីបទ​ពុករលួយ​។​បញ្ហា​នេះ​ភាគី​កម្ពុជា​បាន​ចោទ​អាមេរិក​ថា​ធ្វើ​ដោយ​ឯកតោភាគី​និង​បំពាន​អធិបតេយ្យភាព​ប្រទេស​កម្ពុជា​!​។​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ជាច្រើនរូប​ជា​បន្តបន្ទាប់ ក្រៅពីនេះ​ក៏មាន​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​និង​ក្រុមហ៊ុន​ចិន​ដែល​រកស៊ី​នៅ​កម្ពុជា​ផងដែរ​។​

បន្ទាប់ពី​មានប្រតិកម្ម​របស់​កម្ពុ​ជា​អាមេរិក​ក៏បាន​ចេញ​ការអំពាវនាវ​ឲ្យ​អ្ន​កវិន​យោគ​អាមេរិក​ប្រុង​ប្រ​យ្ន​ត័​ក្នុងការ​ដាក់ទុន​មករក​ស៊ីក្នុង​ស្រុក​ខ្មែរ​ផងដែរ​ប្រ​យ​ត្ន័​ប៉ះ​ដៃគូ​មិនល្អ​។ ជាងនេះទៅទៀត សហរដ្ឋអាមេរិក​ក៏​មិនទាន់​បានផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់ខ្លួន​GSP​ឲ្យ​កម្ពុជា​វិញ​ដែរ ក្រោយពី​បាន​ផុត​សុពលភាព​កាលពី​ចុងឆ្នាំ​២០២០៕a usa aun