» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5741 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695912 នាក់

សម្តេច​ក្រឡាហោម ណែនាំ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ទប់ស្កាត់​ការកាប់​រាន ទន្ទ្រាន​យក​ដី​


ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង​នៅ​ថ្ងៃទី​៨​កក្កដា​មាន​ចេញ​លិខិត​មួយ​ដាស់តឿន​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់​ឲ្យ​ខិត​ខិតខំ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​រក្សា​ការពារ បរិស្ថាន​ធនធានធម្មជាតិ ការពារ​ដីធ្លី​សាធារណៈ ដី​សហគមន៍ និង​ចូលរួម​អនុវត្ត​ច្បាប់ ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការកាប់​រាន ទន្ទ្រាន​យក​ដីព្រៃ​សាធារណៈ​របស់​រដ្ឋ ដី​សហគមន៍ និង​ដីឯកជន តាម​គ្រប់​រូបភាព ដោយ​ខុសច្បាប់​។​a sar kheng commune 

​សម្តេច​ក្រឡាហោម ស ខេង លើក ឡើង​ក្នុង​លិខិត​ថា ផ្អែក​តាម​លទ្ធផល នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​អនុសាសន៍​ណែនាំ ឲ្យ​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​កាត់​ឆ្វៀល​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​មកហើយ​នៅលើ​ទីតាំង​ដី​ដែល​ស្ថិតនៅក្នុង​ផែនទី​តំបន់​ការ ពារ​ធម្មជាតិ និង​គម្រប​ព្រៃឈើ​នៅតាម​ខេត្ត និង​ត្រូវ​បន្ថែម​ការត្រៀម​បម្រុង​ដី​១០​ភាគ រយ​សម្រាប់​ការប្រើប្រាស់​រួម​របស់​សហគមន៍​។​

​សម្តេច​ក្រឡាហោម​បាន​ណែនាំ​ថា ទី​១-​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​គ្រប់គ្រង​នូវ​ទិន្នន័យ ស្ថិតិ​ប្រជាពលរដ្ឋ និង​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់កា​ប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ​មកហើយ នៅលើ​ទីតាំង​ដី​ដែល​ស្ថិត នៅក្នុង​ផែនទី​តំបន់ ការពារ​ធម្មជាតិ និង​គម្រប​ព្រៃឈើ នៅតាម​ខេត្ត​នានា ដើម្បី​ចាត់ចែង​ធ្វើការ​កាត់​ឆ្វៀល​ដី និង​ផ្ដល់​កម្មសិទ្ធិ​ដី ជូន​ពួកគាត់ ព្រមទាំង​ត្រៀម​រៀបចំ​បម្រុង​ដី​១០% សម្រាប់​ការប្រើប្រាស់​រួម​របស់​សហគមន៍​។​

​ទី​២-​ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សភាព ការណ៍​វិវត្តន៍​ពាក់ព័ន្ធ​ការកាន់កាប់​ដីធ្លី របស់​ប្រជា ពលរដ្ឋ​នៅតាម​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃ ដើម្បី​បង្ការ ទប់ស្កាត់​កុំ​ឲ្យ​មាន​និន្នាការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ ឬ​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បន្ថែមទៀត​។​​ទី​៣-​ត្រូវខិតខំ​អប់រំ​ណែនាំ និង​បកស្រាយ​បំភ្លឺ​អំពី​ស្ថានភាព​នៃ​ការកាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រឹងប្រែង​ដោះស្រាយ​ដីធ្លី ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​មិនត្រូវ​ជឿ​តាម​ការ ញុះញង់ អូស ទាញ​របស់​មេខ្យល់ ឬ​ជនខិលខូច​មួយចំនួន ដែល​ឆ្លៀតឱកាស​កេង​យក​ផលប្រយោជន៍ ឬ​កេងចំណេញ​ពី​បញ្ហាដីធ្លី​នេះ​។ ករណីនេះ ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​មេខ្យល់ និង​ជនខិលខូច​ទាំងនោះ ស្របតាម​ច្បាប់​ជា​ធរមាន​។​

​ទី​៤-​ចំពោះ​ទីតាំង​ដីធ្លី​មានទំនាស់ ត្រូវខិតខំ សម្រុះសម្រួល​ដោះស្រាយ​ដោយ​សន្តិវិធី តម្លាភាព សុចរិត​ភាព និង​យុត្តិធម៌ ដោយ​ត្រូវ​ចុះ​ជួប​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្រាវជ្រាវ ស្វែងយល់​ឲ្យ​បានច្បាស់លាស់​អំពី​សាវតា​ដី​ទំនាស់ សាវតា​ប្រជាពលរដ្ឋ និង​ការទាមទារ តវ៉ា​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើជា​មូលដ្ឋាន​បង្អែក​សម្រាប់​ទាញហេតុផល​ក្នុងការ​សម្រុះសម្រួល និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។​​ទី​៥-​ត្រូវ​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យ​ធ្វើការ​បញ្ជាក់ ឬ​ចុះហត្ថលេខា​លើ​លិខិត ស្នាម ឬ ឯកសារ​នានា​ពាក់ព័ន្ធ​ដីធ្លី​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ បែបបទ នីតិវិធី និង​គោលការណ៍ ណែនាំ​ជា​ធរមាន​។​
​និង​ទី​៥-​ក្នុងការ​ចាត់ចែង​អនុវត្ត​ការងារ​ខាងលើនេះ រដ្ឋបាលខេត្ត​ត្រូវ​រាយការណ៍ និង​ស្នើសុំ​យោបល់ ពី​ក្រសួង​រៀបចំ​ដែនដី ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម ឲ្យ​ស្របតាម​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់​ក្រសួង​ពាក់ព័ន្ធ​នីមួយៗ​។​

 អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​រក្សា​ការពារ បរិស្ថាន​ធនធានធម្មជាតិ ការពារ​ដីធ្លី​សាធារណៈ ដី​សហ គម​ន៍ និង​ចូលរួម​អនុវត្ត​ច្បាប់ ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការចូល​ទន្ទ្រាន់​កាន់កាប់​ដីព្រៃ ការរាន​ព្រៃ​ដើម្បី​កាន់កាប់​ដី ការចូល​ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​សហគមន៍ និង​ដីឯកជន តាម​គ្រប់​រូបភាព​៕a sar kheng forre 

​