» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9429 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699600 នាក់

ថ្ងៃទី​១៩​កក្កដា​បើ​លោក​ភិ​ថា​មិន​ជាប់ឆ្នោត​បេក្ខជន​មកពី​គណបក្ស​ភឿ​ថៃ​នឹង​ចូល​បន្ត​!

ប្រទេសថៃ៖ ក្រោយពេល​សមាជិកសភា​ទាំង​២​របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ភាគច្រើន មិនបាន​បោះឆ្នោត​ផ្តល់​ការ គាំទ្រ​ដល់​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ ឲ្យ​ក្លាយជា​នាយករដ្ឋមន្ដ្រី​ថ្មី នោះមក​វា​មាន​លេច​នៅ​កលល្បិច​នយោបាយ​ថ្មីៗ​ជាច្រើន​ដែល​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) បានដាក់​ចេញ​។​a pita pheu thai 

ទីមួយ​គឺ​លោក​ប្រកាស​បន្ត​ឈរឈ្មោះ​ឲ្យ​សភា​ទាំងពីរ​របស់​ថៃ​បោះឆ្នោត​សម្តែង​ការទុកចិត្ត​បន្តទៀត​នៅ​ថ្ងៃទី​១៩​កក្កដា​។​ប៉ុន្តែ​ទន្ទឹមគ្នា​នោះ​លោក​ភី​ថា​ក៏បាន​បោះពាក្យ​សម្តី​ថា​លោក​នឹង​ដើរចេញ​ដោយ​បើកផ្លូវ​ឲ្យ​គណបក្ស​សម្ព​ន្ធ័​ភាព​គឺ​គណបក្ស​ភឿ​ថៃ​មកឈរ​ឈ្មោះ​ម្តង​។​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP បានបញ្ជាក់ ថា គណបក្ស​របស់ខ្លួន នឹងមាន​សុច្ឆន្ទៈ អនុញ្ញាតឱ្យ​ដៃគូ​ចម្រុះ​របស់ខ្លួន គឺ​គណបក្ស​ភឿ​ថៃ មានលទ្ធភាព​បង្កើត​រដ្ឋាភិបាល ប្រសិនបើ​ការ​ឈរឈ្មោះ​របស់​មេដឹកនាំ​គណបក្ស MFP គឺ​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) នៅតែ​ទទួល​បរាជ័យ នៅក្នុង​ការ​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​។​ជា​មួ​គ្នា​នោះដែរ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party)​និង​គណបក្ស​ដៃគូ​ក៏បាន​ដាក់ចេញ​នូវ​សេចក្តីព្រាងច្បាប់​លុបចោល​មិន​ឲ្យ​សមាជិក​ព្រិ​ទ្ធ​សភា​ដែល​តែងតាំង​ដោយ​ពួកយោធា​មាន​សិទ្ធ​បោះឆ្នោត​បង្កើត​រដ្ឋា​ភី​បាល​ថ្មី​ហើយ​បាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​កាលពី​ថ្ងៃទី​១៧​កក្កដា​ផងដែរ​។​នៅក្រៅ​សភា​ឯនោះ​វិញ​យុវ​ជែ​ល​ជាន​ដ​សកម្មជន​គាំទ្រ​គណបក្ស​កាវ​ក្លៃ​(​ឈាន​ទៅមុខ​ក៏បាន​ចុះ​តាម​ថ្នល់​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​សមាជិក​ព្រិ​ទ្ធ​សភា​បោះឆ្នោត​គាំទ្រ​លោក​ភិ​ថា​បាន​ថ្វើ​នាយករដ្ឋមន្ត្រី​ផងដែរ​។​

សម្រាប់​បេក្ខជន​ជា​នាយករដ្ឋមន្ត្រី​មកពី​គណបក្ស​ភឿ​ថៃ​វិញ​បើតាម​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ថា វិស័យ​ឯកជន បានបង្ហាញ​នូវ​ការគាំទ្រ ដល់​គណបក្ស​ភឿ​ថៃ សម្រាប់​ការដឹកនាំ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​។ គោលនយោបាយ​សេដ្ឋកិច្ច​របស់​គណបក្ស ដែល​ទទួលបាន​អាសនៈ​ច្រើន​លំដាប់​លេខ​២​មួយ​នេះ នឹង​ជួយ​បង្វែរ​សេដ្ឋកិច្ច ឲ្យ​វិល​មករក​ភាពប្រក្រតី​ឡើងវិញ​។​​លោក សា​ណាន អាន​ហ្គូ​បូល​គុល (Sanan Angubolkul) ប្រធានសភា​ពាណិជ្ជកម្ម​ថៃ បាន​ប្រាប់​ដល់​សារព័ត៌មាន Bangkok Post ថា ទំនុកចិត្ត​សម្រាប់​វិស័យសេដ្ឋកិច្ច នឹង​រីក​ច្រើនយ៉ាង​ឆាប់រហ័ស ប្រសិនបើ​គណបក្ស​ភឿ​ថៃ អាចបង្កើត​រដ្ឋាភិបាល​ថ្មី​បាន ជាមួយនឹង​បេក្ខជន​មកពី​គណបក្ស​មួយ​នេះ ក្លាយជា​នាយករដ្ឋមន្ដ្រី និង គណបក្ស​ចំនួន​៧​ផ្សេងទៀត ជា​សម្ពន្ធភាព នៅក្នុង​កិច្ចព្រមព្រៀង​អនុស្សរណៈ​របស់​ពួកគេ ដែល​ត្រូវបាន​ចុះហត្ថលេខា​។​a pita pheu thai1 

លោក​ប្រធានសភា​ពាណិជ្ជកម្ម​ថៃ បានបញ្ជាក់ ថា «​គណបក្ស​ភឿ​ថៃ មានបទពិសោធន៍​យ៉ាងច្រើន សម្រាប់​ដឹកនាំ​ប្រទេស ហើយ​គោលនយោបាយ​ជាច្រើន​របស់​គណបក្ស​មួយ​នេះ ត្រូវបាន​យកទៅ​អនុវត្ដ ប្រកបដោយ​ជោគជ័យ​។ បន្ថែម​ពីលើ​នេះ គណបក្ស​ភឿ​ថៃ ក៏មាន​មន្ដ្រី​ជាច្រើន ពោរពេញ​ទៅដោយ​សមត្ថភាព និង បទពិសោធន៍ សម្រាប់​ការគ្រប់គ្រង​សេដ្ឋកិច្ច​»​។​​លោក សា​ណាន អាន​ហ្គូ​បូល​គុល បាន​សង្កត់ធ្ងន់ ថា «​សភាពាណិជ្ជកម្ម​ថៃ ជឿជាក់ ថា ប្រសិនបើ​គណបក្ស​ភឿ​ថៃ ដឹកនាំ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ គោលនយោបាយ​សេដ្ឋកិច្ច​របស់​គណបក្ស​មួយ​នេះ នឹង​ជំរុញ​ឲ្យ​ប្រទេសជាតិ ធ្វើ​ដើរ​ឆ្ពោះទៅមុខ ជាពិសេស ការជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង កាត់បន្ថយ​នូវ​វិសមភាព​»​។​

​ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ ចែងថា ការ​ក្លាយជា​នាយករដ្ឋមន្ដ្រី ត្រូវតែ​ទទួលបាន​សំឡេងគាំទ្រ យ៉ាងតិច ៣៧៦​នាក់ មកពី​ក្នុងចំណោម​សមាជិកសភា ៥០០​នាក់ និង សមាជិក​ព្រឹទ្ធសភា ចំនួន​២៥០​នាក់​។ បច្ចុប្បន្ន សម្ពន្ធមិត្ត​ចំនួន​៨​គណបក្ស ដឹកនាំ​ដោយ​គណបក្ស​ឆ្ពោះទៅមុខ មាន​សមាជិក​សរុប ចំនួន​៣១២​នាក់ នៅក្នុង​រដ្ឋសភា​។​​កាលពី​ថ្ងៃ​ព្រ​ស្ប​តិ៍ ទី​១៣ ខែកក្កដា លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ ទទួលបាន​សំឡេងគាំទ្រ​មិន​គ្រប់គ្រាន់ សម្រាប់​ការ​ក្លាយជា​នាយករដ្ឋមន្ដ្រី​ថៃ​។​លោក ភី​ថា ត្រូវការ​សំឡេងគាំទ្រ យ៉ាងតិច​បំផុត​ចំនួន​៣៧៥​សំឡេង មកពី​ក្នុងចំណោម​សមាជិកសភា ចំនួន​៥០០​នាក់ និង សមាជិក​ព្រឹទ្ធសភា ចំនួន​២៥០ ខណៈ​ឥឡូវ​សមាជិក​ព្រឹទ្ធសភា នៅសល់តែ ចំនួន​២៤៩​នាក់ ដោយសារ​សមាជិក​ព្រឹទ្ធសភា​ម្នាក់ បាន​លាលែង​ពី​តំណែង នៅមុន​ថ្ងៃ​បោះឆ្នោត​នាយករដ្ឋមន្ដ្រី ត្រឹមតែ​១​ថ្ងៃ​។ នៅក្នុង​ចំណោម​សមាជិកសភា​ទាំង​២​នោះ បាន​ចូលរួម​បោះឆ្នោត​គាំទ្រ​លោក ភី​ថា ឲ្យ​ធ្វើជា​នាយករដ្ឋមន្ដ្រី ត្រឹមតែ​ចំនួន​៣២៤​សំឡេង ដោយ​រួមបញ្ចូល​ទាំង​សមាជិក​ព្រឹទ្ធសភា ចំនួន​១៣​សំឡេង​ផងដែរ​។ ចំណែក​សំឡេង​ប្រឆាំង មាន​ចំនួន​១៨២​សំឡេង និង អនុបវាទ ចំនួន​១៩៩​សំឡេង​។​

​សភា​ទាំង​២​របស់​ប្រទេស​ថៃ នឹងត្រូវ​រៀបចំ​ការបោះឆ្នោត ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី​១៩​កក្កដា​។ ចំណែក​បេក្ខជន​ដដែល ក៏​នឹង​នៅតែ​អាច​ឈរឈ្មោះ​ជាថ្មី ឬ ក៏​បេក្ខជន​ផ្សេងទៀត ត្រូវបានតែងតាំង​ឱ្យចូល​រួម​ប្រកួតប្រជែង​។ នីតិវិធី​របស់​សភា​បែបនេះ នឹងត្រូវ​ធ្វើឡើង រហូត​ទាល់​តែមាន​បេក្ខជន​ណា​ម្នាក់ ត្រូវ​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ដោយ​មិនបាន​កំណត់​ពី​ចំនួន នៃ​ការបោះឆ្នោត ឬ កាលបរិច្ឆេទ​ផុតកំណត់​នោះឡើយ​។ ឭ​ថា​គណបក្ស​ផឿ​ថៃ​និង​គណបក្ស​កាវ​ក្លៃ​(​ឈានទៅ​មុខ​) ត្រៀម​ស្នើ​ឈ្មោះ​លោក​Settha ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ​ថ្មី ជំនួស​លោក​ផី​ថា លិំ​ចា​រើ​ន​រ៉ាត់ ប្រធាន​គណបក្ស​កាវ​ក្លៃ​(​ឈានទៅ​មុខ​) ដែល​បោះឆ្នោត​ធ្លា​ក់នៅ​សភា​ថៃ​កាលពី​ថ្ងៃទី​១៣​កក្កដា​កន្លងមកនេះ​។​​លោក​ផី​ថា លិំ​ចា​រើ​ន​រ៉ាត់ ប្រធាន​គណបក្ស​កាវ​ក្លៃ បាន​ថ្លែង​ថាបើ​ខ្លួន​បោះឆ្នោត​លើក​ទី​ពីរ​(​ថ្ងៃ​១៩​កក្កដា​(​ខាងមុខ​មិនជា​ប់​ម្តងទៀត គាត់​នឹង​ប្រគល់​សិទ្ធ​អោយ​គណបក្ស​ផឿ​ថៃ ជា​អ្នក​ចាត់​បង្កើត​រដ្ឋាភិបាល​តែម្តង​។​​លោក​សីថាថាវីស៊ីន(Settha Thavisin )អាយុ​៦០​ជា​សេដ្ឋី​អចលនទ្រព្យ​នៅ​ថៃ​បញ្ចប់​ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​Claremont Graduate School សហរដ្ឋ​អា​មេ​រិច​។a pita pheu thai2 a pita pheu thai4 a pita pheu thai5 ​