» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 80 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139262 នាក់

ទីក្រុង​ជាច្រើន​របស់​ប្រទេស​អ៊ុ​ក្រែ​ន​រង​ការបាញ់​ដោយ​កាំជ្រួច​បន្ទាប់ពី​ការផ្ទុះ​ផ្តាច់​ស្ពាន​មួយ​ចំហៀង​ភ្ជាប់​ឧបទ្វីប​គ្រី​មៀ​បង្កភាពអាម៉ាសរុស្ស៊ី

​អ៊ុយ​ក្រែ​ន​៖ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់ Zaporizhzhia ភាគ​ខាងកើត​ប្រទេស​បាន​អះអាង​ឱ្យដឹងថា យ៉ាង​យោចណា​ស់មាន​មនុស្ស​ចំនួន ១២​នាក់​បាន​ស្លាប់ រួម​និង ៤៩​នាក់​ផ្សេងទៀត​រងរបួស​ដោយ​រួមមាន​ទាំង​កុមារ​ចំនួន ៦​នាក់​ផងដែរ​បន្ទាប់ពី​មានការ​វាយប្រហារ​មួយ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​យោធា​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​a bridge uy1 

​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ខាងលើនេះ បាន​បន្ដ​ឱ្យដឹងទៀតថា ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ដែល​បាន​កើតឡើង​សឹងតែ​ពេញ​មួយ​យប់ បាន​ធើ្វ​ឱ្យ​អគារ​ស្នាក់​នៅមាន​កម្ពស់ ៩ ជាន់​មួយកន្លែង​បាន​រង​ការ​ខូច​ខូ​ត​យ៉ាងធ្ងន់ធ្ងរ រួម​និង​ផ្ទះសម្បែង​ពលរដ្ឋ​ជាច្រើន​ខ្នង​ផ្សេងទៀត​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ ដោយ​ក្នុងនោះ​គឺមាន​ចំនួន ៥​ខ្នង ត្រូវ​រង​ការខូចខាត​ទាំងស្រុង​។​​ទាក់ទង​បញ្ហា​នេះដែរ​អគ្គមេបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រុ​ស្ស៉ី​បាន​បាញ់​មី​ស៉ី​ល​សរុប​យ៉ាងហោច​៧៥​គ្រាប់ មកលើ​អ៊ុយ​ក្រែ​ន ដោយ​ការវាយប្រហារ​ធ្ងន់ៗ​ជាងគេ​។ ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែតុលា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ា​ឡឺ​រី ហ្សា​លូ​ស​នី (Valeriy Zaluzhny) បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ដូច្នេះ​ថា «​ប្រទេស​ភេរ​វករ នោះ​គឺ​រុ​ស្ស៉ី បាន​បើក​ការវាយប្រហារ​មី​ស៉ី​ល​យ៉ាង​សម្បើម មកលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ក្នុងនោះ​រួមមាន​ទាំង​ការប្រើប្រាស់​យន្តហោះ​ដ្រូ​ន​។ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពួក​ឈ្លានពាន​បាន​បាញ់​មី​ស៉ី​ល​សរុប​យ៉ាងតិច ៧៥​គ្រាប់ ដោយ​ក្នុងនោះ​៤១​គ្រាប់ ត្រូវបាន​ប្រព័ន្ធ​ការពារ​អាកាស​យើង បាញ់​ស្ទា​ក់បាន​»​។​

​គួរ​បញ្ជាក់ថា ករណី​ផ្ទុះ​បន្តបន្ទាប់​ត្រូវបាន​រាយការណ៍ នៅ​រដ្ឋធានី​កៀវ ក៏ដូចជា​នៅ​ទីក្រុង​មួយចំនួនទៀត រួមមាន​ទីក្រុង​លីវ (Lviv), ឌី​នី​ប្រូ (Dnipro), ហ្សា​ប៉ូ​រិច​ហ្សៀ (Zaporizhzhia), ខា​កៀវ (Kharkiv), ធើ​ណី​ពី​ល (Ternopil), ស៊ូ​មី (Sumy), ហ្ស៉ី​តូ​មៀ (Zhytomyr), ខ្មេ​ល​នី​ត​ស្គី (Khmelnytskyi) និង គី​វ៉ូ​រ៉ូ​វ៉ាដ (Kirovohrad) ជាដើម​។​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្ស​ឡិន​ស្គី​បាន​ថ្កោលទោស ការវាយប្រហារ​របស់​កងទ័ព​រុស្ស៊ី​ថា គ្មាន​ន័យ ធ្វើឡើង​បែប​ព្រៃ ភេរវ​និយម និង​អាក្រក់​ក្រែ​លែង ព្រោះ​វា​បានសម្លាប់​ប្រជាជន​ស្លូតត្រង់ គ្មាន​អាវុធ ហើយ​ដែល​កំពុងតែ​លង់លក់​ក្នុង​ដំណេក​។ សូមបញ្ជាក់ថា​ការវាយប្រហា​ដោយ​ប្រទេស​រុស្ស៊ី​បាន​ធ្វើឡើង​ក្រោយពី​ស្ពានស​ដែលមាន​ចម្ងាយ ១៩​គីឡូម៉ែត្រ ក្នុង​ឧបទ្វីប Crimea កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៨​តុលា កន្លងទៅ​ត្រូវបាន​ផ្ទុះ​ដាច់​មួយ​ចំហៀង​និង​បណ្តាល​ឲ្យ​មាន​មនុស្ស​៣​នាក់​ស្លាប់​។​

​លោក Sergei Aksyonov ប្រមុខ​គ្រប់គ្រង​ឧបទ្វីប Crimea កាលពី​ថ្ងៃអាទិត្យ បាន​លើកឡើងថា ស្ពាន Crimean ឆ្លង​សមុទ្រ បាន​ដំណើរការ​ឡើងវិញ​ហើយ សម្រាប់​ការដឹកជញ្ជូន​ធម្មតា ប៉ុន្តែ​សម្រាប់តែ​រថយន្ត​ធុន​ស្រាល​ឆ្លងកាត់​តែប៉ុណ្ណោះ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​មួយ បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ ។ គេ​កំណត់ឱ្យ​រថយន្តក្រុង រថយន្ត​ដឹកទំនិញ ឬ​រថយន្ត​ធុន​តូច​ទាំងអស់ ដែល​ផ្ទុក​ទម្ងន់​លើសពី ៣.៥ តោន តម្រូវឱ្យ​ឆ្លងកាត់​ច្រក​សមុទ្រ Kerch តាម​សាឡាង​ចម្លង ។ ខណៈ​បច្ចុប្បន្ន មាន​សាឡាង​ត្រឹមតែ​មួយគ្រឿង​ប៉ុណ្ណោះ ដែល​រត់​ឆ្លងកាត់​រវាង​ឧបទ្វីប Crimea និង​ឧបទ្វីប RusTaman ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​រុស្ស៊ី ស្របពេល​រដ្ឋាភិបាល បានធ្វើការ​សន្យាថា​នឹងដាក់​បន្ថែមចំនួន​សាឡាង សរុប​ឱ្យបាន​៣​គ្រឿង ។

​អាជ្ញាធរ​នៅ​តំបន់ Crimea បាន​អះអាងថា ឧបទ្វីប​នេះ​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ហើយ សម្រាប់​ការប្រើប្រាស់​យ៉ាងហោចណាស់ ៤០ ថ្ងៃ​ទៅមុខ ក្នុងនោះ រួមមាន​ប្រេងឥន្ធនៈ អាហារ និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ។ ចំណែកឯ​ស្ពាន​ដែល​រង​ការខូចខាត​ពី​ការ​បំផ្ទុះ​ខាងលើនេះ នឹងមាន​ការរៀបចំ​ជួសជុល​ឡើងវិញ ក្នុងពេល​ឆាប់ៗ ។​ប្រធានាធិបតី​រុស្ស៊ី​Putin​បាន​និយាយថា​ការផ្ទុះ​ស្ពាន​គ្រី​មៀ​គឺជា​”​អំពើ​ភេរវកម្ម​”​ដែល​គ្រោង​ដោយ​កងកម្លាំង​ពិសេស​អ៊ុយ​ក្រែ​ន​។​លោក​ប្រធានាធិបតី​បាន​និយាយថា​”​គ្មាន​ការងឿងឆ្ងល់​ទេ​។ នេះ​គឺជា​សកម្មភាព​នៃ​អំពើ​ភេរវកម្ម​ដែលមាន​គោលបំណង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ដ៏​សំខាន់បំផុត​។​ការវាយប្រហារ​ត្រូវបាន​រៀបចំឡើង​ដោយ​កងកម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែ​ន​”​។ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​ថ្ងៃទី​០៩​ខែតុលា​។​បាន​ជួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​ជាតិ Alexander Bastrykin ហើយ​ត្រូវ​បានបង្ហាញ​ជាមួយនឹង​លទ្ធផល​នៃ​ការស៊ើបអង្កេត​លើ​ការផ្ទុះ​នៅលើ​ស្ពាន​គ្រី​មៀ​ដោយ​លោក Bastrykin ។

លោក Bastrykin ថា​ជនជាតិ​រុស្សី និង​បរទេស​មួយចំនួន​បាន​ជួយ​កងកម្លាំង​ពិសេស​អ៊ុយ​ក្រែ​ន​ត្រៀម​សម្រាប់​ការវាយប្រហារ​លើ​ស្ពាន គ្រី​មៀ​។​យោងតាម​ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​ជាតិ​របស់​រុស្ស៊ី ក្រុម​ស៊ើបអង្កេត រួមទាំង​អ្នកវិទ្យាសាស្ត្រ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​និង​អ្នកជំនាញ​គ្រឿងផ្ទុះ​បាន​ទៅ​កន្លែងកើតហេតុ​នៃ​ការផ្ទុះ​នៃ​ស្ពាន​គ្រី​មៀ​ពិនិត្យ​វា​យ៉ាង​ជាក់លាក់​ដើម្បី​ធ្វើការ​សន្និដ្ឋាន​បឋម​នៃ​នាយកដ្ឋាន​មូលដ្ឋាន​។​

​ប្រធានាធិបតី​រុ​ស្ស៉ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ចាត់វិធានការ​ឆ្លើយតប​ធ្ងន់ៗ​ទៀត ប្រសិនបើ​ការវាយប្រហារ​លើ​រុ​ស្ស៉ី នៅតែ​បន្ត​។ អ៊ុយ​ក្រែ​ន​មិនទាន់​ឆ្លើយតប​នឹង​ការ​ថ្លែង​របស់លោក​Putin នៅឡើយ​ទេ​។ សម្រាប់​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយ​មុននេះ​ថា​”​រថយន្ត​ដែល​បាន​ផ្ទុះឡើង​បាន​ឡើង​ស្ពាន​ពី​ខាង​រុស្ស៊ី​ដូច្នេះ​ចម្លើយ​គួរតែ​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​រុស្ស៊ី​” ។

ស្ពាន​ឆ្លងកាត់​ច្រក​សមុទ្រ Kerch ត្រូវបាន​ចាប់ផ្តើម​សង់​នៅក្នុង​ឆ្នាំ​២០១៥​បន្ទាប់ពី​រុស្ស៊ី​បញ្ចូល​ឧបទ្វីប​គ្រី​មៀ ហើយ​បានបញ្ចប់​នៅ​ឆ្នាំ​២០១៨​។ ស្ពាន​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នេះ​ត​ភ្ជាប់​ឧបទ្វីប​គ្រី​មៀ​ជាមួយ​តំបន់ Krasnodar នៅ​ភាគ​និរតី​នៃ​ប្រទេស​រុស្ស៊ី​។ នេះ​គឺជា​ស្ពាន​ដែល​វែង​ជាងគេ​នៅ​អឺរ៉ុប​ដែល​អនុញ្ញាតឱ្យ​រថយន្ត និង​រថភ្លើង​ឆ្លងកាត់​។​បន្ទាប់ពី​បើក​ប្រតិបត្តិការ​យោធា​កាលពី​ចុងខែ​កុម្ភៈ​រុស្ស៊ី​បាន​ប្រើប្រាស់​ស្ពាន​នេះ​ដើម្បី​ដឹកជញ្ជូន​រថក្រោះ សព្វាវុធ​និង​គ្រាប់រំសេវ​ចូលទៅក្នុង​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

តបនិងការបរាជ័យជាបន្តបន្ទាប់ទល់និងកងទព័អ៊ុយក្រែន​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ក្រសួងការពារជាតិរ​បស់​រុស្ស៊ី បានប្រកាស​ចាត់តាំង​ឧ​ត្ត​ម​សេនីយ៍​កងទ័ពអាកាស លោក Sergei Surovikin ជា​មេបញ្ជាការ​គ្រប់គ្រង​ទូ​ទៅលើ​កងកម្លាំង​ទ័ពអាកាស​របស់​រុស្ស៊ី​ដែល​កំពុង​ប្រយុទ្ធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​គឺជា​ការចាត់តាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជា​លើក​ទី ៣ របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នៅក្នុង​រយៈពេល​តែមួយ​សប្តាហ៍​មកនេះ​។​មាន​របាយការណ៍​មួយ​បានឱ្យដឹងថា លោក​ប្រធានាធិបតី​ពុ​ទីន​ទើបនឹង​បាន​ដកតំណែង​មេបញ្ជាការ​យោធា​រុស្ស៊ី​ចំនួន ២​រូប ដោយសារតែ​ការបរាជ័យ​យ៉ាង​ជូរជត់​របស់ខ្លួន​នៅក្នុង​តំបន់​ភាគ​ឦសាន ហើយ​និង​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​កន្លងទៅ​។

​ក្រសួងការពារជាតិ​រុស្ស៊ី​មិនបាន​ធើ្វ​ការបញ្ជាក់​ច្បាស់ លាស់​ថា​តើ​លោក​ឧ​ត្ត​ម​សេនីយ៍​ខាង​កងទ័ពអាកាស Sergei Surovikin នឹងត្រូវ​មក​ជំនួស​មន្ត្រី​យោធា​រុស្ស៊ី​ណាមួយ​នោះទេ​។ បើតាម​ទីភ្នាក់ងារ​ចារកិច្ច​របស់​ប្រទេស​អង់គ្លេស​បាន​អះអាង​ឱ្យដឹងថា រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ព្យាយាម​ធើ្វ​វិសហមជ្ឈការ​អំណាច​នៃ​បញ្ជាការ​របស់ខ្លួន​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន តាមរយៈ​ការផ្លាស់ប្តូរ​មន្ត្រី​យោធា​សំខាន់ៗ​ដែលជា​មនុស្ស​ជំនិតៗ​របស់លោក​ពុ​ទីន សម្រាប់​ដឹកនាំ​ការឈ្លានពាន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍ Alexander Dvornikov ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​លោក​គឺជា​អតីត​មេបញ្ជាការ​កងទ័ព​រុស្ស៊ី​ដែល​បាន​ដឹកនាំ​អន្តរា​មន៍​យោធា​ក្នុងប្រទេស​ស៊ី​រី​កាលពី​ចុងឆ្នាំ ២០១៥ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​សាហាវឃោរឃៅ​ដើម្បី​វាយកំទេច​លើ​គូសត្រូវ​ដោយ​មិន​ខ្វាយខ្វល់​អំពី​ជន​ស៊ីវិល​នោះឡើយ​។

 ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែតុលា ឆ្នាំ​២០២២​បានឲ្យដឹងថា។លោក ពូ​ទីន បាន​លើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩តុលាថា រុ​ស្ស៉ី​បើក​ការវាយប្រហារ​ដោយ​មី​ស៉ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​, យោធា និង​ទំនាក់ទំនង​របស់​អ៊ុយ​ក្រែ​ន នា​ថ្ងៃនេះ ដើម្បី​ជាការ​សងសឹក​សម្រាប់​ការវាយប្រហារ លើ​ស្ពាន​យុទ្ធសាស្ត្រ​ដែល​ត​ភ្ជាប់​រវាង​ប្រទេស​រុ​ស្ស៉ី​និង​ឧបទ្វីប​គ្រី​មៀ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ «​ប្រសិនបើ​ការវាយប្រហារ​នៅតែ​បន្ត​ប្រឆាំង​លើ​រុ​ស្ស៉ី នោះ​ការឆ្លើយតប​ធ្ងន់ៗ​នឹង​នៅតែ​បន្ត​។ ទំហំ​នៃ​ការឆ្លើយតប​របស់​យើង នឹង​ដូចគ្នា​ជាមួយ​ទំហំ​នៃ​ការគំរាមកំហែង​ចំពោះ​រុ​ស្ស៉ី​យ៉ាង​ដូច្នោះ​។ ក្នុងករណី​មានការ​ព្យាយាម​ប្រព្រឹត្ត​អំពើ​ភេរវកម្ម នៅលើ​ទឹកដី​របស់​យើង​ទៀត​នោះ ការឆ្លើយតប​របស់​រុ​ស្ស៉ី​នឹង​កាន់តែ​ធ្ងន់​»​។​a bridge uy a bridge uy2 a bridge uy3 a bridge uy4 a bridge uya