» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11539 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701710 នាក់

អាមេរិក​ចោទ រុ​ស្ស៉ី​និង​ចិន​បោះបង់ ការទទួលខុសត្រូវរ​បស់​ខ្លួន​នៅ UN ជុំវិញ​បញ្ហា​កូរ៉េខាងជើង


​អង្គការសហប្រជាជាតិ​៖​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់ថា រុ​ស្ស៉ី​និង​ចិន​ថា​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​គ្រប់បែបយ៉ាង ដើម្បី​ការពារ​កូរ៉េខាងជើង​ពី​ចំណាត់ការ របស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ (UN)​ចំពោះ​សកម្មភាព​រំលោភបំពាន​នានា​។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង អាល់​បា​នី អៀរ​ឡង់ និង​ន័​រ​វែ​ស បានស្នើ​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ UN កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង បាន​បាញ់​តេស្ត​មី​ស៉ី​ល​ជាច្រើន​គ្រាប់ នៅក្នុង​សប្តាហ៍​នេះ ក្នុងនោះ​រួមមាន​ទាំង​មី​ស៉ី​ល​បា​លិ​ស្ទីគ​ឆ្លង​ទ្វីប ICBM ដែល​ត្រូវ​យោធា​កូរ៉េខាងត្បូង អះអាងថា​ទទួល​បរាជ័យ​ផងដែរ​។​a americ un 

​កំលុង​កិច្ចប្រជុំ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN លោកស្រី លីន​ដា ថូ​ម៉ាស់​-​គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield) បាន​និយាយ​ដោយ​សំដៅលើ​រុ​ស្ស៉ី​និង​ចិន​យ៉ាង​ដូច្នេះ​ថា «​អ្នក​គ្មាន​សិទ្ធិ​នោះឡើយ ក្នុងការ​បោះបង់​ចោលកា​រ​ទទួលខុសត្រូវ​រប​ស់​ខ្លួន នៅ​ក្រុមប្រឹក្សាសន្តិសុខ UN ដោយសារតែ ទីក្រុង​ព្យុងយ៉ាង​អាច​នឹង​លក់​អាវុធ ដើម្បី​ជួយ​ទ្រទ្រង់​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន ឬក៏​ដោយសារតែ​អ្នក​យល់ថា កូរ៉េខាងជើង​បម្រើ​ជា​ប្រទេស​ទ្រនាប់​ដ៏​ល្អ​មួយ​នៅក្នុង​តំបន់ ប្រឆាំងនឹង​សហរដ្ឋអាមេរិក​»​។​

​ក្រុម​អ្នកការទូត​នៅ UN បាន​លើកឡើងថា រុ​ស្ស៉ី​និង​ចិន​ទំនងជា​នឹងមិន​យល់ព្រម លើ​សកម្មភាព​ណាមួយ​ដ៏​ដោយ របស់​ក្រុមប្រឹក្សាសន្តិសុខ ជុំវិញ​ការបាញ់​សាកល្បង​មី​ស៉ី​ល មួយរយៈ​ចុងក្រោយ​នេះ​ដោយ​កូរ៉េខាងជើង​។ តួយ៉ាង​កាលពី​ខែឧសភា ចិន​និង​រុ​ស្ស៉ី​បាន​វេតូ​ការជំរុញ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម​របស់ UN ទៅលើ​កូរ៉េខាងជើង ជុំវិញ​ការធ្វើ​តេស្ត​មី​ស៉ី​ល​បា​លិ​ស្ទីគ​ក្នុងឆ្នាំនេះ​។ ចំណាត់ការ​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ UN ឱ្យ​មានតែ​ការ​វេតូ​ពី​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ គឺ​មិនអាច​អនុម័ត​ចេញ​បានទេ​។​

​គួរ​បញ្ជាក់ថា ជំនួស​មកវិញ ទីក្រុង​ប៉េកាំង​និង​ទីក្រុង​មូ​ស្គូ បាន​ព្យាយាម​ជំរុញឱ្យមាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម លើ​ទីក្រុង​ព្យុងយ៉ាង​ក្រោម​ហេតុផល​មនុស្សធម៌ និង​ក្រោម​ក្តី​សង្ឃឹមថា កូរ៉េខាងជើង​អាច​ត្រូវ​បញ្ចុះបញ្ចូល ឱ្យ​វិលត្រឡប់​មករក​ការចរចា​ដោយ​សន្តិវិធី​បាន​.។

​