» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6854 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671494 នាក់

បាក់​ស្ពាន់​អាកាស​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​សម្លាប់​មនុស្ស​២​នាក់​របួស​ជាច្រើន​

 

​ប្រទេស​ថៃ​៖​ស្ពាន​អាកាស​លើ​គម្រោង​តម្លៃ ១,៦ ពាន់​លាន​បាត ដែល​កំពុងស្ថិត​ក្នុងកា​រ​សាងសង់​ជិត​រួចរាល់​ទៅហើយ​ត្រូវបាន​បាក់ស្រុត កាលពី​វេលា​ម៉ោងជាង ៦ ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៣ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួស​ជាច្រើន​នាក់​។​a bridge thai2 

​ស្ពាន​អាកាស​នេះ សង់​ឆ្លងផ្លូវ​ប្រសព្វ​រវាង Lat Krabang និង​ផ្លូវ Luang Phaeng ស្ថិតក្នុង​សង្កាត់ Tub Yao ខណ្ឌ Lat Krabang ទីក្រុង​បាងកក បានចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៣ ដែល​នៅសល់​ពេល ៣០ ថ្ងៃ ប៉ុណ្ណោះ​។​ជាដំបូង​ធ្នឹម​ដែក​ធំៗ​ជាច្រើន​បាន​ដួលរលំ​នៅលើ​ផ្លូវ​ខាងក្រោម​។ តាមរយៈ​វីដេអូ​ដែល​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ (DPM) របស់​ប្រទេស​ថៃ បានបង្ហាញ​ឲ្យ​ឃើញ​សសរ​ដែក​ដ៏​ធំៗ​ញ័រ មុនពេល​ដួលរលំ​។​ការដ្ឋាន​សំណង់​ស្ពាន​អាកាស​ដែល​បាក់​រលំ​នេះ គឺមាន​ប្រវែង​ប្រហែល ៥០០ ម៉ែត្រ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ប្រវែង ២.២ គីឡូម៉ែត្រ ក្នុង​គោលបំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​ថៃ​។​

​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ថា​ន្ត្រី​ប៉ូលិស​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង ១០ នាក់​បាន​រងរបួស ក្នុងនោះ ៤ នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ភ្លាមៗ​នោះ គេ​មិនទាន់​ដឹង​ច្បាស់​ថា តើ​មាន​នរណាម្នាក់​ជាប់​នៅក្រោម​ធ្នឹម​ដែក​នោះទេ ប៉ុន្តែ​សាក្សី​បាន​និយាយថា មាន​រថយន្ត​ជាច្រើន​ត្រូវបាន​កប់​នៅក្រោម​គំនរ​បាក់បែក​។​​អភិបាលក្រុង​បាងកក លោក Chadchart Sittipunt បាន​និយាយថា «​យើង​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ឧបទ្ទវហេតុ ឬ​ព័ត៌មាន​អំពី​អ្នក​បាត់​ខ្លួន​នៅឡើយ​” ។ លោក​ក៏បាន​ឲ្យ​ដឹងថា «​ក្រុម​អ្នក​ជួយសង្គ្រោះ​ត្រូវ​រង់ចាំ​វិស្វករ​វិភាគ​កន្លែងកើតហេតុ មុននឹង​បន្ត​ប្រតិបត្តិ​ការស្វែងរក​ជន​រងគ្រោះ​។ យើង​ដាក់​សុវត្ថិភាព​ជាមុន ហើយ​ការស្វែងរក​នឹងត្រូវ​ធ្វើ​យ៉ាង​យកចិត្តទុកដាក់​»​។​

​​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​១១ ខែកក្កដានេ សារព័ត៌មាន​ថៃ​ន​បាន​ចុះផ្សាយ​ថា ជនរងគ្រោះ​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែង ចំណែក​អ្នករបួស​១៣​នាក់​ផ្សេងទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ក្នុងចំណោម​ជនរងគ្រោះ​ទាំង​១៣​នាក់ ដែល​រងរបួស​នោះ ភាគច្រើន​ជា​កម្មករសំណង់ ដែល​កំពុងធ្វើការ​លើ​ស្ពាន​គ្រោះថ្នាក់​នេះ ដែល​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ពេញ​តំបន់ ខណៈ​ផ្លូវ​ខាងក្រោម​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​។​a bridge thai a bridge thai1 


​