» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10105 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700276 នាក់

បេសកជន​អាស៊ាន​អំពាវនាវ​បទ​ឈប់​បាញ់​រដ្ឋ​ភិ​បាល​ភូមា​និរទេស​អំពាវនាវ​ធ្វើសង្គ្រាម​

​ប្រទេស​ភូមា​៖​រដ្ឋាភិបាល​ស្រមោល​ដែល​បង្កើតឡើង​ដោយ ក្រុម​អ្នកប្រឆាំង​រប​ផ្តាច់ការ​យោធា​ភូមា​បាន​អំពាវនាវ​ឱ្យមាន​ចលនា​បះបោរ​មួយ​រួមមាន​ទាំង​ការ​កៀរគរ​កងកម្លាំងប្រដាប់អាវុធ​, កងទ័ព​ជនជាតិដើម​ភាគតិច និង​ជំរុញ​ឱ្យ​មន្ត្រី​មី​យ៉ាន់​ម៉ា​ឈប់​ទៅធ្វើ​ការ ដើម្បី​ប្រឆាំងនឹង​របប​យោធា​បន្តទៀត ។a burmar invoy

ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០៧ ខែសីហា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​លោក ឌូ​វ៉ា ឡា​ស៊ី ឡា (Duwa Lashi La) ដែលជា​ប្រធានាធិបតី​ស្ដីទី​នៃ​រដ្ឋាភិបាល​ស្រមោល ដែល​ហៅ​កាត់​ថា NUG បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​ស្រមោល​របស់លោក បានប្រកាស​ដាក់​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​ភាពអាសន្ន ហើយ​អំពាវនាវ​ឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា មកពី​គ្រប់ទិសទី​ទាំងអស់​ចូលរួម​ក្នុង​ចលនា​បះបោរ ប្រឆាំងនឹង​របប​យោធា ដឹកនាំ​ដោយ​លោក មីង អោ​ង ហ្លេ​ង ដែល Duwa ផ្ទាល់​ហៅ​ជា «​ក្រុម​ភេរ​វករ​»​។

បន្ថែម​ពីលើ​នេះ ក៏បាន​ជំរុញ​ឱ្យ​កងកម្លាំង​ជនជាតិដើម​ភាគតិច​នៅតាម​តំបន់​​ព្រំដែន​បើក​ការវាយប្រហារ​លើ​យោធា​មី​យ៉ាន់​ម៉ា​ផងដែរ​។​ការប្រយុទ្ធ​គ្នា រវាង​កងទ័ព​ភូមា និង​កងជីវពល ឬ​ក្រុម​ប្រដាប់អាវុធ ជនជាតិភាគតិច បានកើត​មាន​ជា​ហូរហែ ដោយ​ភាគី​ម្ខាងៗ​បាន​អះអាង​សម្លាប់​ទាហាន​របស់​គូសត្រូវៗ​រៀងៗ​ខ្លួន​។ ផ្ទុយ​ទៅ​វី​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ប្រេសិត​អាស៊ាន​សម្រាប់​បញ្ហា​ភូមា បាន​និយាយថា របប​សឹក​ភូមា បាន​និយាយ​សន្យាថា នឹង​អនុ​វត្តបទ​ឈប់​បាញ់ រហូតដល់​ចុងឆ្នាំ​។ ប៉ុន្តែ ប្រធានាធិបតី​ស្តីទី​របស់​រដ្ឋាភិបាល​ស្រមោល​ភូមា បាន​ព្រមាន​ប្រាប់​កុំ​ឲ្យ​គេ​ជឿទុកចិត្ត​សំដី របស់​មេដឹកនាំ​របប​សឹក​។​

យោធា​មី​យ៉ាន់​ម៉ា​ដែល​ប្រកាស​ចាត់ទុក​រដ្ឋាភិបាល​ស្រមោល​ជា «​ក្រុម​ភេរ​វករ​» ដូចគ្នា​ដែរនោះ មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ​ទេ​។ លោក មីន អោ​ង ហ្លេ​ង ដែល​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​រដ្ឋាភិបាលបណ្ដោះអាសន្ន​មី​យ៉ាន់​ម៉ា​បាន​សន្យាថា នឹង​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ​នៅ​ឆ្នាំ​២០២៣​។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ (UN) និង​សហរដ្ឋអាមេរិក រួមទាំង​ប្រទេស​ធំៗ​ជាច្រើន​ទៀត ជាពិសេស​នៅ​អឺរ៉ុប បានប្រកាស​មិន​ទទួលស្គាល់​ការដឹកនាំ​របស់លោក មីន អោ​ង ហ្លេ​ង នោះឡើយ ខណៈ​ទណ្ឌកម្ម​ជាច្រើន​ត្រូវបាន​ដាក់​ជា​បន្តបន្ទាប់​។​

​បេសកជន​ពិសេស​តំណាង​អាស៊ាន ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ថា រូបលោក​បានស្នើ​សុំឱ្យ​មាន​បទ​ឈប់​បាញ់ ពី​សំណាក់​គ្រប់ភាគី​ទាំងអស់​នៅក្នុ្ង​ង​ប្រទេស​។ ការស្នើសុំ​ឱ្យមាន​បទ​ឈប់​បាញ់​នេះ បេសកជន​ពិសេស​តំណាង​អាស៊ាន ប្រចាំ​មី​យ៉ាន់​ម៉ា បាន​លើកឡើងថា ដើម្បី​ធានា​សុវត្ថិភាព និង​បង្ក​ភាពងាយស្រួល​ដល់​ការដឹកជញ្ជូន​ជំនួយ​មកកាន់​ប្រទេស​នេះ និង​ពុំមាន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​ទេ​។​
​ការស្នើសុំ​ឱ្យមាន​បទ​ឈប់​បាញ់ ពី​សំណាក់​បេសកជន​ពិសេស​តំណាង​អាស៊ាន ត្រូវបាន​យល់ព្រម​ដោយ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា រួចរាល់​ហើយ​។ ចំណែក​ជំនួយ​មនុស្សធម៌​ផ្តល់​ដោយ​ប្រទេស​ទាំង​១០ នៅក្នុង​តំបន់​អាស៊ាន ក៏​កំពុង​រៀបចំ​ជា​បណ្តើរៗ​និង​ត្រៀម​ដឹក​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​

​ជំនួយ​ដំបូង​ដែល​ត្រូវ​ដឹក​បន្ទាន់​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា រួមមាន​ដូចជា​ម៉ាស៊ីន​អុកស៊ីហ្សែន និង​ឧបករណ៍​ការពារ​មួយចំនួនទៀត ដែល​ត្រូវ​ប្រើប្រាស់​សំខាន់​នៅក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ ជំហាន​បន្ទាប់ ជំនួយ​មនុស្សធម៌​ដែល​ត្រូវ​ដឹក​ទៅ​មិ​យ៉ាន់​ម៉ា អាចជា​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​១៩៕
​មេដឹកនាំ​របប​សឹក​ភូមា លោក​មីន អ៊ុង​ឡាំង​កាលពី​ខែ​មុន​បានប្រកាស​តាំងខ្លួន ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាលយោធា​រហូតដល់​មានការ​រៀបចំ​បោះឆ្នោត សាជាថ្មី នៅ​ភូមា ដែល​របប​សឹក​បាន​សន្យា​នឹង​រៀបចំ នៅ​ឆ្នាំ ២០២៣។a burmar invoy1 


​