» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6649 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032546 នាក់

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ទឹក​លុយ​សម្រាប់​យុទ្ធនាការ​ព​ង្រឺ​ង​ផ្នែក​បច្ចេកវិទ្យា​ប្រឆាំង​ចិន​


​អាមេរិក​៖​ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​សហរដ្ឋអាមេរិក​ចំណាយ​ប្រា​ក់ជាង​២៤០​ពាន់​លាន​ដុល្លារ​ដើម្បី​ជំរុញ​ការប្រកួតប្រជែង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​a china usa1 

សារ​ពត៍​មាន​Reuters​ឲ្យ​ដឹងថា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​៦៨-៣២​ប្រឆាំងនឹង​ការអនុម័ត​ច្បាប់​មួយ​ដែលមាន​គោលបំណង​ពង្រឹងសមត្ថភាព​ទីក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ដោះស្រាយ​ជាមួយ​បច្ចេកវិទ្យា​ចិន​។​ជំហរ​តឹងរ៉ឹង​កាន់តែខ្លាំង​ឡើងលើ​ប្រទេស​ចិន​គឺជា​ប្រធានបទ​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ទ្វេរ​ភាគី​នៅក្នុង​សភា​អាមេរិក​ដែល​កំពុង​មើលឃើញ​ពី​ការបែកបាក់​គ្នា​យ៉ាង​ជ្រាលជ្រៅ​រវាង​ក្រុម​អ្នកប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​នាពេល​ថ្មីៗ​នេះ​។​ច្បាប់​នេះ​មាន​បទ​ប្បញ្ញត្តិ​ដែល​បានអនុម័ត​លើ​ការចំណាយ​ចំនួន​១៩០​ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើន​សមត្ថភាព​ស្រាវជ្រាវ​និង​បច្ចេកវិទ្យា​របស់​អាមេរិក​។

លើសពីនេះ​ទៀត​វា​នឹងមាន​ជំនួយឥតសំណង​ចំនួន​៥៤​ពាន់​លាន​ដុល្លារ​ដែល​ផ្តោត​ជាពិសេស​ទៅលើ​ការលើកកម្ពស់​វិស័យ​ផលិត​និង​ស្រាវជ្រាវ​ឧបករណ៍​អេឡិចត្រូនិក​និង​ទូរគមនាគមន៍​។​បទ​ប​ញ្ញ​តិ​នេះ​នឹង​ចាំបាច់​ត្រូវ​ឆ្លងកាត់​សភាតំណាងរាស្ត្រ​មុនពេល​វា​ត្រូវបាន​ប្រគល់ជូន​លោក​ប្រធានាធិបតី​JoeBiden​ដើម្បី​សុំ​ចុះហត្ថលេខា​ជា​ច្បាប់​។​

សូមបញ្ជាក់ថា នៅក្នុង​របាយការណ៍រ​បស់​សភា​អាមេរិក បក្សកុម្មុយនិស្ត​ចិន ចំណាយ​ប្រាក់​សម្បើម​ណាស់​សម្រាប់​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា គឺ​ប្រមាណ​ជាង​១៥០​ពាន់​លាន​ដុល្លារ​។​​ចំណែក​ផែនការ​អាមេរិក ដែល​ទើប​អនុម័ត​នេះ​វិញ ក៏​នឹង​គ្រោង​ជួយ​សម្រួល​ក្រុមហ៊ុន​អាមេរិក​ក្នុងស្រុក ផលិតកម្ម​ក្នុងស្រុក និង​ទីផ្សារការងារ​ក្នុងស្រុក​។ ដោយ​ជាក់ស្តែង អាមេរិក​បំរុង​កញ្ចប់​ថវិកា វិនិយោគ​រយៈពេល​៥​ឆ្នាំ ចំនួន ៥២​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ជ្រោមជ្រែង​និង​លើកទឹកចិត្ត​ក្រុមហ៊ុន​អាមេរិក ឱ្យ​ផលិត​គ្រឿង​បំលាស់ សឺ​មី​កុង​ឌុ​ច​ទ័​រ នៅលើ​ទឹកដី​អាមេរិក​។ ១២០​ពាន់​លាន​ដុល្លារ សម្រាប់​ឱ្យ​ភ្នាក់ងារ National Science Foundation ដើម្បី​ជំរុញ​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនើបៗ និង​គន្លឹះៗ ដូចជា​បច្ចេកវិទ្យា​បញ្ញា​សប្ប​និមិត្ត និង​បំរុង​កញ្ចប់​ថវិកា​ចំនួន​១,៥​ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទូរគមនាគមន៍ 5G ដែល​សំណុំរឿង​កុងកាច​គ្នា​ខ្លាំង​មួយ រវាង​អាមេរិក​និង​ចិន​។​

​ក្រៅពី​រឿង​លុយ​ចំណាយ​សម្រាប់​ផ្នែក​បច្ចេកវិទ្យា​នៅ​ចំពោះមុខ​អង្គសភា កាលពី​ថ្ងៃ​ចន្ទ​ទី​៧​មិថុនា លោក​អង់​តូ​នី ប្លី​ង​កិន ប្រមុខ​ការទូត​អាមេរិក បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក មាន​គម្រោង​បើក​ការចរចា​ជាមួយ​តៃវ៉ាន់ ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​។  ប្រសិនបើឋអាមេរិក ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​កោះ​តៃវ៉ាន់​មែន​នោះ នោះ​ចិន​ប្រាកដជា​មិន​សប្បាយចិត្ត​នោះទេ ព្រោះថា​សម្រាប់​ចិន តៃវ៉ាន់​គឺ​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន ដោយ​គ្មាន​នរណា​អាច​រំលង​ចិន ទៅ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​តៃវ៉ាន់ ដោយផ្ទាល់​បានឡើយ​។​

​សូម​រំលឹកថា សហរដ្ឋអាមេរិក បានសម្រេច​ទទួលស្គាល់ សាធារណរដ្ឋ​ចិនប្រជាមានិត នៅ​ឆ្នាំ​១៩៧៩ ហើយ​បាន​ផ្តាច់ចំណង​ការទូត​ជា​ផ្លូវការ ជាមួយ​តៃវ៉ាន់​។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក នៅតែ​រក្សា​ទំនាក់ទំនង​មិន​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ហើយ​អាមេរិក​គឺជា​អ្នកផ្គត់ផ្គង់ គ្រឿង​សព្វាវុធ​ច្រើនជាងគេបង្អស់ ទៅ​ឲ្យ​តៃវ៉ាន់​។ យ៉ាងណាមិញ កាលពី​ថ្ងៃ​ចន្ទ លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​បញ្ជាក់ថា តៃវ៉ាន់​មាន​សិទ្ធិ​ការពារ​ខ្លួន ហើយ​សហរដ្ឋអាមេរិក នឹង​នៅតែ​បន្ត ផ្គត់ផ្គង់​សម្ភារៈ​សព្វាវុធ ដើម្បី​ជួយ​តៃវ៉ាន់ ក្នុងការ​ការពារ​ខ្លួន​។​

​កាលពី​ថ្ងៃអាទិត្យ សប្តាហ៍​កន្លងទៅ គណប្រតិភូ​សមាជិក​ព្រឹទ្ធសភា​អាមេរិក មាន​គ្នា​៣​នាក់ បាន​ទៅដល់​ទីក្រុង​តៃប៉ិ ហើយ​បានប្រកាសថា អាមេរិក​នឹង​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង ចំនួន​៧៥​ម៉ឺន​ដូ​ស ដល់​កោះ​តៃវ៉ាន់​។ តៃវ៉ាន់​ដែលមាន​ប្រជាជន​ប្រមាណ​ជាង​២៣​លាន​នាក់ រហូតមកទល់​ពេលនេះ បានទទួល​វ៉ាក់សាំង AstraZeneca ចំនួន​ជាង​៧២​ម៉ឺន​ដូ​ស និង​វ៉ាក់សាំង Moderna ចំនួន ១៥​ម៉ឺន​ដូ​ស តែប៉ុណ្ណោះ​៕