» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10968 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701139 នាក់

ចក្រភព​ង់​គ្លេ​សមាន​មេដឹកនាំ​ក្រសួង​សំខាន់ៗ​៤​ដែល​មិនមែន​ជនជាតិ​បុរស​ស្បែ​កស

​ប្រទេស​អង់គ្លេស​៖​គណៈរដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​បាន​ធើ្វ​ការកោះប្រជុំ ជា​លើកដំបូង​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ក្រោយពី​លោកស្រី Liz Truss បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេសមួយ​នេះ​។
​នាយករដ្ឋមន្ត្រី​លោកស្រី Liz Truss ក៏បាន​បន្ដ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​សភាជាតិ​របស់​ប្រទេស​អង់គ្លេស​ក្នុងនាម​ជា​មេដឹកនាំ​របស់​គណបក្ស​អភិរក្សនិយម ដើម្បី​ឆ្លើយតប​ទៅនឹង​សំនួរ​របស់​ក្រុម​សមាជិកសភា​មកពី​គណបក្សប្រឆាំង​របស់លោក Keir Starmer​។ ​លោកស្រី Liz Truss បាន​សន្យា​ប្តេជ្ញាចិត្ត​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុងប្រទេស​ដែល​រួមមាន ការកើនឡើង​តម្លៃ​ថាមពល​ប្រើប្រាស់ បញ្ហា​សេដ្ឋកិច្ច និង​ការតវ៉ា​របស់​ក្រុមកម្មករ​ឧស្សាហកម្ម​ជាដើម​.​។​a boris truz5 

​សូមបញ្ជាក់ថា​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​លោកស្រី​លី​សត្រា​ស​(LizTruss)​ជា​លើកដំបូង​មិនមាន​បុរស​ស្បែក​ស​នៅក្នុង​មុខតំណែង​សំខាន់ៗ​ទាំង​៤​នោះទេ​។​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​នៅ​ថ្ងៃទី​០៦ ខែកញ្ញា​លោកស្រី​លី​សត្រា​ស់​( Liz Truss បានតែងតាំង​មុខតំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីការបរទេស​។ ក្រុមមន្ត្រី​សំខាន់ៗ​ចំនួន​៤​នៅក្នុង​រដ្ឋាភិបាល​អង់​គ្លេ​ស​រួមមាន​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ទាំង​៣​នេះ​។​លោកស្រី​ត្រាស​( Truss) បានតែងតាំង​លោក Kwasi Kwarteng ដែលមាន​ដើមកំណើត​អាហ្វ្រិក ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ចក្រភព​អង់គ្លេស​ដែលជា​តួនាទី​១​ដែល​ត្រូវបាន​ចាត់ទុកថា​មាន​សារសំខាន់​នៅក្នុង​បរិបទ​របស់​ប្រទេស​នេះ​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​តម្លៃ​នៃ​ការរស់នៅ​។​លោក Kwarteng តាមរយៈ Twitter បាន​ហៅ​ការ​តែ​តតាំង​ថា​ជា “​កិត្តិយស​ពេញ​មួយជីវិត​” ហើយ​បាន​សន្យាថា​នឹង​ផ្តល់ “​កញ្ចប់​សង្គ្រោះបន្ទាន់ ដើម្បី​ជួយ​ដល់​ថ្លៃ​ចំណាយ​លើ​ច្បាប់​ថាមពល​រស់នៅ​”​។​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​ក៏បាន​តែងតាំង​រដ្ឋមន្ត្រី​ការបរទេស​ស្បែក​ខ្មៅ​ដំបូង​គេ​របស់​ប្រទេស​គឺ​លោក James Cleverly​។

លោក Cleverly បាន​ចែករំលែក​រឿង​របស់លោក​ម្តង​ហើយ​ម្តងទៀត​ពី​ការ​ត្រូវគេ​ធ្វើបាប​កាលពី​ក្មេង​ដោយសារតែ​ពណ៌​ស្បែក​របស់លោក​ហើយ​បាន​លើក​បញ្ហា​នេះ​ឡើង​នៅក្នុង​សន្និសីទ​គណបក្ស​អភិរក្ស​។​លោក Cleverly នឹង​ដើរតួ​ជា​អ្នកការទូត​កំពូល​របស់​ចក្រភព​អង់គ្លេស​ចំពេល​មានការ​បែកបាក់​ទំនាក់ទំនង​ជាមួយ​ប្រទេស​សមាជិក​ទាំង​២៧​នៃ​សហភាព​អឺរ៉ុប​។​SuellaBraverman​ដែល​ឪពុកម្តាយ​របស់លោក​ជា​ជនអន្តោប្រវេសន៍​មកពី​ប្រទេស Kenya និង Mauritius កាលពី​៦​ទសវត្សរ៍​មុន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលជា​មុខតំណែង​ដែល​ទទួលខុសត្រូវ​ចំពោះ​កម្លាំង​ប៉ូលីស​និង​អន្តោប្រវេសន៍​។​ភាព​ចម្រុះ​នៅក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​នាយករដ្ឋមន្ត្រី Truss បង្ហាញថា អ្នក​អភិរក្ស​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​ណែនាំ​បេក្ខជន​នៃ​ជាតិ​សាសន៍ និង​ពណ៌​ស្បែក​ផ្សេងៗ​គ្នា​ចូលទៅក្នុង​សភា​។​

Truss អាយុ​៤៧​ឆ្នាំ​ត្រូវ​បានប្រកាស​នៅ​ថ្ងៃទី​០៥​ខែកញ្ញា​ជា​អ្នក​ស្នង​តំណែង​របស់លោក Boris Johnson ជា​មេដឹកនាំ​គណបក្ស​អភិរក្ស​និង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ក្លាយជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​៣​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។​នៅក្នុង​សុន្ទរកថា​ដំបូង​របស់​លោកស្រី​បន្ទាប់ពី​ឡើងកាន់តំណែង លោកស្រី Truss បាន​និយាយថា វា​ដល់​ពេលដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​កាន់កាប់​ចក្រភព​អង់គ្លេស​មកវិញ ហើយ​ប្រែក្លាយ​វា​ទៅជា “​ប្រជាជាតិ​នៃ​សេចក្តីប្រាថ្នា​” ៕(Reuters/Washington Post)a boris truz3 a boris truz4 

​