» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10665 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700836 នាក់

ឃាត់ខ្លួន​ភ្នាក់ងារ​ទារប្រាក់​កម្ចី​អន​ឡាញ​ខុសច្បាប់​ចំនួន​៣​រូប បញ្ជូនទៅ​តុលាការ​រក​មេ​មិនឃើញ​?

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៣ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ឯកភាព​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ឃា​..​ត់​.​ខ្លួន​ជនសង្ស័យ ៣​រូប ដែល​កំពុង​ធ្វើ​សកម្មភាព​គំរាមកំហែង​ជនរងគ្រោះ នៅ​ចំណុច​បុរី​ប៉េង​ហួត បឹង​ស្នោ សង្កាត់​ច្បារអំពៅ រាជធាន​ភ្នំពេញ និង​បាន​នាំមក​នាយកដ្ឋាន​ដើម្បី​សាកសួរ​បន្ត ។​a loan onligne 

​ជនសង្ស័យ​ទាំង ៣ បាន​សារភាពថា ខ្លួន​បាន​បម្រើការ ជា​ភ្នាក់ងារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​កម្ចី​អន​ឡាញ​មួយ ហើយ​ខ្លួន​បាន​ដើរតួនាទី​ជា​អ្នក​បញ្ចុះបញ្ចូល​រក​អ្នកត្រូវការ​សេវា​ខ្ចីប្រាក់ និង​ជា​អ្នក​ចុះទៅ​ទារប្រាក់​ពី​អ្នក​ខ្ចីប្រាក់​ទាំងនោះ ដែលជា​រឿយៗ​តែងតែ​គំរាមកំហែង​ដល់​អ្នក​ដែល​មិនបាន​សង​ប្រាក់​ទាន់ពេលវេលា ។ នាយកដ្ឋាន​បាន​រកឃើញ​ផងដែរ​ថា​ក្រុមហ៊ុន​សេវាកម្ម​កម្ចី​ប្រាក់​ទាំងនេះ គឺ​ពុំមាន​អាជ្ញាប័ណ្ណ និង​សុំច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិ​កម្ពុជា​ឡើយ ។

​នៅ​ព្រឹក​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៣ នាយកដ្ឋាន​បាន​បញ្ជូន​ជនសង្ស័យ​ទាំង ៣ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ និង​បន្ត​ស្វែងរក​មេខ្លោង និង​បក្សពួក​បន្តទៀត ។​
​យោងតាម​ប្រកាស​រវាង​អគ្គស្នងការ​នគរបាល​ជាតិ និង​ធនាគារជាតិ​កម្ពុជា ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣ បានបញ្ជាក់​ថា​នឹង​ចាត់វិធានការ​តឹងរឹង​តាមផ្លូវ​ច្បាប់​ចំពោះ​ការផ្ដល់​ឥណទាន​ខុសច្បាប់ និង​ផ្សព្វផ្សាយ​នានា​តាម​គ្រប់​រូបភាព​ពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​ហិរញ្ញវត្ថុ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ។

​សេចក្តីប្រកាស​រួម​ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ជៀសវាង​ដាច់ខាត​ចំពោះ​ការខ្ចីប្រាក់​ពី​អ្នកផ្ដល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ដែល​ពុំមាន​ការអនុញ្ញាត​ពី​ធនាគារជាតិ និង​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ចាត់វិធានការ​ផ្លូវច្បាប់​ទាន់ពេលវេលា​សូម​ប្រជាពលរដ្ឋ​ដែលមាន​ព័ត៌មាន​ពាក់ព័ន្ធ និង​សកម្មភាព​ផ្ដល់​ឥណទាន​ខុសច្បាប់ រាយការណ៍​មក​ធនាគារជាតិ​កម្ពុជា តាមរយៈ​លេខ​ទូរ​សព្ទ​ចំនួន ប្រាំ​ខ្សែរ ៖ 0៨៨ ៦០០ ០០២, 0៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០ ៕
​