» មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព រៀបចំ​ទីកន្លែង ដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ​កូ​វីដ​-១៩​ទៀតហើយ​! » ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​សម្រាប់​ប្រកួត​ស៊ី​ហ្កេ​ម​លើក​ទី​៣៣​ជម្រុះ​កីឡា​ឈ្នះ​មេ​ដា​មាស​១០​នាក់​ចោល​ » ប្រទេស​ដា​ណឺ​ម៉ាក ប្រកាស​ផ្តល់ជំនួយ​យោធា​ជិត ៦០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន » នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​ » អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស » មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ » រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ » សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​! » តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? » បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1638 នាក់

ម្សិលមិញ 14970 នាក់

សរុប 16695573 នាក់

សំណង់​អគារ​ធនាគារ​វី​ង​ថៅ​វើ ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់ នៃ​កត្តា​សុខសន្តិភាព​របស់​កម្ពុ​ជា​!?

 

​ភ្នំពេញ​៖​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍​ចាត់ទុក ការសម្រេច​សាងសង់​អគារ​ធនាគារ​វី​ង​ថៅ​វើ​នេះ ក៏បាន​បង្ហាញ​អំពី​ទំនុកចិត្ត និង​ការជឿជាក់ របស់​វិស័យ​ឯកជន និង​ក្រុមប្រឹក្សា​ធនាគារ មកលើ​បរិយាកាស​ធុរកិច្ច​របស់​កម្ពុជា​ផងដែរ​។​a bank wing2 

​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ជាមួយនឹង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ធនាគារ វី​ង​ថៅ​វើ មាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​ព្រះមុនីវង្ស ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣​នេះ​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ បាន​គូសបញ្ជាក់ថា ការសម្រេច​សាងសង់ អគារ​ធនាគារ​វី​ង​ថៅ​វើ នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់ នៃ​កត្តា​សុខសន្តិភាព ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​។​សម្ដេច បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ធ្វើយ៉ាងណា​សហការ​ជាមួយគ្នា ក្នុង​ការជំរុញឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន នៅក្នុង​វិស័យ​ធនាគារ​។

​សម្រាប់​ប្រតិបត្តិការ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឲ្យ​ដឹងថា​ថ្មីៗ​នេះ​ធនាគារ​វី​ង​បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ដោយបាន​ព្រមព្រៀង​ផ្តល់​កម្ចី​ឥណទាន​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក ដល់​ប្រជាកសិករ​ក្នុង​អត្រា​ការប្រាក់​ទាប ដើម្បី​ជួយ​ដល់​អ្នក​ប្រកប​របរ​កសិកម្ម ក៏ដូចជា​អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម សំដៅ​លើកកម្ពស់​ការជួយ​ជំរុញ​ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​កសិកម្ម​អោយ​លឿន​ទៅមុខ​មួយកម្រិត​ទៀត​។ ធនាគារ​វី​ង​ក៏បាន​បង្កើត​ភាពជា​ដៃគូ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ជួយ​សម្រួល​ទៅដល់​យុវជន​អោយ​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ចាំបាច់​នានា ក្នុងការ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​តាមរយៈ​ការទទួលបាន​បទពិសោធ​ន៍​ហិរញ្ញវត្ថុ​នៃ​ធនាគារ​ឌីជីថល​ដ៏​ទំនើប ដូចជា​ការចូលរួម​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ជាច្រើន​។​

​ធនាគារ​វី​ង​បាន​ចូលរួម​ការគាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fin Tech) នៅ​កម្ពុជា​ដែល​បាន​ពង្រីក​វិសាលភាព​នៅក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​កាន់តែ​សម្បូរបែប​។​​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ផ្តល់​អនុ​ស​សាសន៍​ថា ៖ ដើម្បី​លើកស្ទួយ​វិស័យ ទេសចរណ៍ នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ខ្លាំងក្លា បន្ថែមទៀត​នោះ មិន​ថា ធនាគារ​វី​ង ឬ​ធនាគារ​ណា​នោះទេ គប្បី ធ្វើការ ពិនិត្យ និង​រៀបចំ​ឡើងវិញ ក្នុងការ​ផ្តល់​ឥណទាន​ដល់​វិស័យនេះ​។​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​បណ្តា​ធនាគារ​ទាំង អស់​ពិនិត្យ លទ្ធភាព ក្នុងការ​ផ្តល់ ឥណទាន ទៅ សហគ្រាស ធុន​តូច និង ធ​ម្យ​ម​ផងដែរ ដើម្បី ធ្វើ យ៉ាង ណា​ជួយ សម្រាល ស្ថាន ភាព របស់ សហគ្រាស​ទាំងនោះ ឲ្យ​កាន់តែ​ប្រសើរ និង ដើម្បី​ជួយ​ជំរុញ​ដល់ ចរន្ត​សេដ្ឋកិច្ច នៅ​កម្ពុជា កាន់តែ​ល្អ​ជាង​មុន​ជាដើម​។​

​សូមជម្រាបថា អគារ​ធនាគារ វី​ង​ថៅ​វើ មាន​កម្ពស់ ២៥​ជាន់ ជាទី​ស្នាក់ការ​កណ្ដាលរ​បស់​ធនាគារ​វី​ង ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​និង​ជោគជ័យ​មួយ​ដែល បាន​វិ​វត្ត​ខ្លួន ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរប្រាក់ ទៅជា​ធនាគារពាណិជ្ជ​ពេញលេញ​។ ធនាគា​វិ​ង​ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនា​ការ​និ​ស្ថាប​ន័​មិន​ក្រូ​ហិរញ្ញវត្ថុ​ច្រើ​ជាង​៥០០​ទូទាំងប្រទេស​ដែល​ទទួលបាន​សិទ្ធ​ពី​ក្រសួង​ការងារ​ក្នុង​ការទទួល​បើកប្រាក់​បៀវត្ស​ឲ្យ​កម្មករ​បុគ្គ​លឹក​ក្រុមហ៊ុន​ឯកជន​ផងដែរ​ដែល​ធ្វើ​ឲ្យ​ធនាគារ​នេះ​អាច​រក​ចំនូល​ពី​ការផ្ទេរ​ប្រាក់​យ៉ាង​ស្រួល​។​

​ការពិត​មាន​ធនាគារ​ច្រើន​មិន​ប្រាកដថា​បាន​ជួយ​ស្រុក​បាន​ជោគជ័យ​ទាំងស្រុង​នោះទេ​។​ព្រោះ​របាយការណ៍​ថ្មី​មួយ​ដែល​សិក្សា​ដោយ​អង្គការ​លីកាដូ និង​អង្គការ​សមធម៌​កម្ពុជា​បាន​រកឃើញថា អ្នក​ខ្ចីប្រាក់​ភាគច្រើន​គឺ​«​ជាប់ជំពាក់​បំណុល​ច្រើន​លើសលប់​» ហើយក៏​មាន​ករណី​លក់​ដី​ដើម្បី​សងបំណុល​ផងដែរ​។​​របាយការណ៍​នេះ​បាន​ប៉ាន់ប្រមាណ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៦៧.០០០​នាក់​នៅ​ទូទាំងប្រទេស​បាន​លក់​ដី ដោយ​សារភាព​ជាប់ជំពាក់​បំណុល​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ទាំងពីរ​ចេញផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ ការសិក្សា​ស្រាវជ្រាវ​នេះ​បង្ហាញថា ការរីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើន​លើសលប់​បាន​នាំឱ្យមាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន រួមមាន​ភាពអត់ឃ្លាន ពលកម្ម​កុមារ និង​ការលក់​ដី​ដោយ​បង្ខំ​ជាដើម​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​។​សម្រាប់​ឆ្នាំ​២០២៣​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​កន្និដ្ឋា​សូ​(Kanitha Show)​បាន​និយាយថា​ប្រជាពលរដ្ឋ​ខ្មែរ​ជ​ម្ពា​ក់បំ​ណុល​ធនាគារ​រហូត​ដល់​១៦​ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​ច្រើន​ជា​ផលទុន​សរុប​របស់រ​ដ្ឋ​ទៅទៀត​ដែលជា​ហានិភ័យ​ខ្ពស់​ប្រសិនបើ​មិនមាន​វិធានការ​ដោះស្រាយ​ឬ​ទប់​ស្គា​ត់​ការផ្តល់​កម្ចី​មិន​ត្រឹមត្រូវ​។​ម្យ៉ាងបំណុលនេះប្រសិនបើស្រុកខ្មែរជួបវិបត្តិសេដ្ឋកិច្ចប្រជាពលរដ្ឋមានចំណូលតិចវានឹងធ្វើឲ្យកើតឡើតឡើដូចការវាយតម្លៃរបស់អង្គការលីកាដូមិនខាន៕a bank wing a bank wing3