» ក្រោយពី​ទទួលបាន​ការ​បន្ធូ​សិទ្ធ​ពី​តុលាការ​ទូត​ធំៗ​ពីរ​ចូល​សួរសុខទុក្ខ​លោក​កឹម​សុខា​សហគមន៍​អឺរ៉ុប​ថា​មិនទាន់​គ្រប់គ្រាន់​ទេ​! » ខែ​ទី​៦​ប៉ូលិស​ហុងកុង​ឈានដល់​ការបាញ់​គ្រាប់​ពិត​លើ​បាតុករ » ខ្លឹម ស្រី​គា Miss Grand Cambodia 2017​បែក​សាច់​ទ្រលុកទ្រលន់​ដូច​ត្រូវ​ថ្នាំ​!? » សមរង្ស៊ី​មកដល់​ប្រទេស​ម៉ាឡេស៊ី​ហើយ សម្តេច​ក្រឡា​ថា​គ្មាន​ប្រកា​សណា​ហាម​មិន​ឲ្យ​ចូល​ស្រុក​ទេ​តែ​រឿង​ដាក់​កម្លាំង​អាវុធ​គឺ​ធ្វើតាម​តុលាកា​តើ​! » ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​មាន​តាំងពី​ជំនាន់​ណា​មក​? » ឃាត់ខ្លួន​បាន ៦​នាក់ អ្នកពាក់ព័ន្ធ ព្រួត​កាប់​អ្នកភ្លេង នៅ​សៀមរាប​ » ក្រពើ​កាន់​សី​ល ដែល​លោកជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុនគេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់បាន​វិញ​ហើយ​… » រឿង​កញ្ញា ចរិយា​ចោទ​ផែសុវណ្ណរីទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់​អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​! » សម្តេច​តេ​ជោ​មាន​កង្វល់​អំពី​ការខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋមន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​! » អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​! » សម រ​ង្ស៉ី មិនអាច​ឡើង​ជិះ​យន្តហោះ​ចេញពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោកស្រី​មូ​សុខ​ហួ​នៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​! » ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​​ដោយនិយាយ​ថា​រឿង​ស្មុគស្មាញ​!? » ស្ដ្រី​អ៊ូ​ហ្គ​ង់​ដា​ម្នាក់​រៀបការ​ជាមួយនឹង​ប្ដី​បីនាក់​ក្នុងពេល​តែមួយ » ព​ទ្ធ័​កាប់​តន្ត្រីករ​ភ្លេងសម័យ​ម្នាក់​ស្លាប់​ទាំងយប់​ » អវត្តមានកញ្ញា​ចរិយាម្ចាស់បញ្ហាក្នុងសន្និសីទ្ធកាសែតលោក​ហេង​ឡុង​សុំទោស​ធី​សុវណ្ណ​ថាបើរកឃើញឲ្យ១ម៉ឺនដុល្លារ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3222 នាក់

ម្សិលមិញ 6396 នាក់

សរុប 3279677 នាក់

ចិន​ស៊ី​ញ៉េ​ទិញ​អង្ករ​៤០​ម៉ឺន​តោន​ពី​ស្រុក​ខ្មែរ​ក្រៅពី​អះអាង​ធានាជួយ​ខ្មែរ​សព្វគ្រប់​!

 


​ចិន​៖ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន បាន អញ្ជើញ​ធ្វើជា​សាក្សី នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៦ ក្នុងនោះ​រួមមាន​៖a hun chinaa 

១)​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​បញ្ជី​គម្រោង​គន្លឹះ​វង់​ទី​២​សម្រាប់​កិច្ចសហប្រតិបត្តិការ​ស​ម​ត្ថ​ភាព​ផលិត និង​ការវិនិយោគ​ចុះហត្ថលេខា​រវាង​លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ លោក ចាង យុង អនុប្រធាន​គណៈកម្មកា​រ​កំណែ​ទំរង់ និង​អភិវឌ្ឍន៍​ជាតិ​។

២)​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ នៃ​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ ចុះហត្ថលេខា​រវាង លោក​អគ្គបណ្ឌិត​សុភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​វិសាមញ និង​ពេញ សមត្ថភាព​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

៣)​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ស្តីពី​ការនាំ​អង្ករ​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន ចូល​ទីផ្សារ​ចិន ចុះហត្ថលេខា​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ លោក លូ ជុន ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម COFCO ។

៤) អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​សហប្រតិបត្តិការ​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ ចុះហត្ថលេខា​រវាង លោក​អគ្គបណ្ឌិត​សុភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក លីវ លាន​កី ប្រធាន​ធនាគារ​ចិន ។
៥)​ផែនការ​សកម្មភាព ស្តីពី​ការបង្កើត​សហគមន៍​វាសនា​រួម កម្ពុជា​ចិន ចុះហត្ថលេខា​រវាង លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយ​លោក​វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី ក្រសួងការបរទេស​ចិន ។

៦)​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេក ទេស ជា​ហិរញ្ញប្បទាន​ឥត​សំណង ចុះហត្ថលេខា​រវាង លោក​អគ្គបណ្ឌិត​សុភា​ចា​រ្យ អូន ព័ន្ធ​មុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​តំណាង​ទីភ្នាក់ងារ សហប្រតិបត្តិការ​អភិ​ឌ្ឍ​អន្តរជាតិ របស់​ប្រទេស​ចិន​។​

​ក្រៅពី​រឿង​រកស៊ី​ជាក់ស្តែង​លោក វ៉ាន់ ហូ​នី​ង សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ​និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​ក៏បាន​អះអាង​ចំពោះមុខ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថា​៖​រដ្ឋាភិបាល​ចិន​ក្នុង​ការជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា​ដែល​នឹង​ជួបប្រទះ ។ នេះ​បើតាម​តាម​ការចេញផ្សាយ​របស់​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន ។

​លោក វ៉ាន់ ហូ​នី​ង សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន បានបង្ហាញ​ជំហរ​យ៉ាង​មុតមាំ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា​ដែល​ជួបប្រទះ​ដែល​ក្នុងនោះ​រួមមាន​ទាំង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ដោយ​​សារ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា មាន​រោងចក្រ​ជាង​៧០០ ក្នុងចំណោម​ជាង ១​ពាន់​រោងចក្រ ដែលជា​ក្រុមហ៊ុន​របស់​ចិន ហើយ​ការដែល​ក្រុមហ៊ុន​ចិន​បន្តធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំងពីរ ហើយ​ការដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ថ្មី​ទៅរក​ស៊ី​នៅ​កម្ពុជា គឺ​ស្របទៅតាម​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ចិន​។

លោក វ៉ាន់ ហូ​នី​ង បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​ចិន​ចាត់ទុក សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រទេស​កម្ពុជា គឺជា​មិត្ត​ពិត ជា​មិត្ត​ដែកថែប​របស់​ប្រទេស និង​ប្រជាជន​ចិន ដូច្នេះ​បើ​កម្ពុជា​ជួប​បញ្ហា​អ្វី​ចិន​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​កោតសរសើរ​ផងដែរ​ពី​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​។

សម្តេច​បាន​គូសបញ្ជាក់ថា វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២​នេះ ទទួលបាន​ជោគជ័យ ហើយ​តាម​ការសង្កេត​របស់​ស​ម្តេច​ការផ្តួចផ្តើម​នេះ បានក្លាយ​ទៅជា​គោលដៅ​រួម​របស់​ប្រទេស​ទាំងឡាយ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» នេះ​។ សម្តេច​បន្តថា ប្រទេស​កម្ពុជា​ចាប់តាំងពី​ដើមទី​មក​បានផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា និង​ពេញទំហឹង ចំពោះ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​»​នេះ ហើយ​កម្ពុជា​បានទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​ពី​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​»​នេះ​៕a hun chinaa1