» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 228 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750759 នាក់

សម្តេច​តេ​ជោ​ពន្យល់​ពី​ការកែប្រែ​ថវិការ​ឧបត្ថម្ភប្រជាពលរដ្ឋកូវីត​ទៅជា​គ្រឿង​ឧបភោគបរិភោគ​និង​សុំ​យោគយល់​

 


​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ពី​ការកែប្រែ​គោលនយោបាយ​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​កូ​វីត​ថា «​កន្លងទៅ ខ្ញុំ​បានប្រកាស​អំពី​គោលនយោបាយ​សម្រាប់​ជួយឧបត្ថម្ភ​បងប្អូន​ដែល​មរណភាព​ដោយសារ covid-19 អ្នក​កើត​កូ​វីដ ១៩ អ្នក​ច​ត្តា​ឡី​ស័ក​ដោយសារ covid-19 ប៉ុន្តែ​បន្ទាប់ពី​បិទ​កន្លែង​តូចៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ តែ​យើង​បែរជា​បិទ​រាជធានី​ភ្នំពេញ​ទាំងមូល និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​»​។​a co aid 

​សម្ដេច​តេ​ជោ ហ៊ុន សែន​តាមរយៈ​សារ​ជា​សម្លេង បាន​បន្តថា «​ដូច្នេះ​ការអាក់ខាន​ផ្ដល់​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល​ដែល​មិនអាច​ធ្វើទៅកើត​ទេ​»​។​
សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា «​បើទោះបីជា​មិនបាន​ផ្ដល់ជូន​នូវ​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល ក៏ប៉ុន្តែ​ខ្ញុំ​បាន​ប្ដូរ​ទៅជា​ការផ្ដល់​ត្រឡប់​ទៅវិញ​តាមរយៈ​ការផ្គត់ផ្គង់​ជា អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​អ្វីៗ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​»។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា « ថ្ងៃនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ បាន​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម ក៏ដូចជា​តវ៉ា​ជាមួយនឹង​អ្នក​ចែក​ជំនួយ ដូច្នេះ​ខ្ញុំ​សូមឱ្យ​បងប្អូន​មេត្តា​អធ្យាស្រ័យ​ចំពោះ​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​មិនអាច​ផ្ដល់ប្រាក់ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ឬមួយ​នាក់ ជូន​បងប្អូន​បាន​ទៅទៀត​ទេ​។ ប៉ុន្តែ​យើង​ជំនួស​វិញ មិនឱ្យ​បងប្អូន​ដាច់បាយ​តាមរយៈ​ការផ្ដល់​ជំនួយ​អង្ករ និង​សម្ភារ​ផ្សេងៗ​»​។​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ ៣០​ម៉ឺន​រៀល មិនធំ​ទេ​សម្រាប់​បងប្អូន ក៏ប៉ុន្តែ​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​ដែល​ផ្គត់ផ្គង់​ទូទាំង​រាជធានី​ភ្នំពេញ ព្រោះ​ត្រូវ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ជាប់​នូវ​បម្រាម​ដូចគ្នា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា «​ខ្ញុំ​បានទទួល​ព័ត៌មាន ដោយមាន​បងប្អូន​មួយចំនួន​មិន​ទទួលយក​នូវ​ជំនួយ ប្រសិនបើ​មាន​បងប្អូន​បដិសេធ​មិន​ទទួលយក​ជំនួយ សូមអ្នក​ដែល​ផ្ដល់ជំនួយ​ដកថយ​ពី​តំបន់​នោះ ទៅ​ចែកជូន​បងប្អូន​នៅ​តំបន់​ផ្សេង​ដែល​គេ​ត្រូវការ​។ ដោយ​យើង​មិនអាច​ប្រកែក និង​ពន្យល់​បងប្អូន​យើង​បានទេ​ចំពោះ​បងប្អូន​ដែល​បដិសេធ​មិន​ទទួលយក​ជំនួយ ខណៈដែល​បងប្អូន​មិន​ទទួលយក​ការពន្យល់​»​។​​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាបថា ប្រសិនបើ​ត្រឹម​មួយ​ម៉ឺន​ឬ​ពីរម៉ឺន មិនមែនជា​ការលំបាក​ទេ​។ ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ មាន​រាប់សិប​ម៉ឺន​គ្រួសារ ហើយ​ប្រសិនបើ​បងប្អូន​ទាមទារ​ម្នាក់​ឲ្យ​ខាន​តែ​បាន រដ្ឋ​ជួប​ការលំបាក​ក្នុងការ​ដោះស្រាយ ។​

​សម្ដេច​បាន​មានប្រសាសន៍​បន្តថា កន្លងទៅ​យើង​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ១ ម៉ឺន​គ្រួសារ ហើយ​សម្រាប់​នៅ​ថ្ងៃស្អែក​ទី​២១​មេសា​នេះ នឹងមាន​ចំនួន​ជិត​មួយ​ម៉ឺន​គ្រួសារ​ទៀត ខានស្អែក​ប្រមាណ​ជិត ២​ម៉ឺន​គ្រួសារ​ទៀត ដែល​រដ្ឋ​ផ្តល់ជូន​ជំនួយ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការ​អង្វរករ​សម្រាប់​បងប្អូន​ដែល​បាត់បង់​ប្រាក់កាស​ចំនួន ៣០​ម៉ឺន​រៀល សូម​បងប្អូន​យោគយល់​ចំពោះ​ការលំបាក​រួម​របស់​យើង​.​។​

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​សាលា​រាជ​ធា​នីបាន​កំណត់​តំបន់​មួយចំនួន​ជា​តំបន់​ក្រហម​ដែលមាន​ហានិភ័យ​ពី​ការចម្លង​ជម្ងឺ​កូ​វីត​ខ្ពស់​។ តំបន់​ក្រហម​នេះ​អ្នក​ដែល​មិន​គោរព​តាម​បម្រាម​វិញ អាជ្ញាធរ​រា​ធានី​ភ្នំពេញ​នឹង​ឃាត់ទុក​មធ្យោបាយ​ធ្វើដំណើរ​បណ្តោះអាសន្ន និង​រង​ទណ្ឌកម្ម​រដ្ឋបាល​ដទៃទៀត​។ ចំពោះ​អ្នក​ល្មើស គឺអាច​ប្រឈម​នឹង​ផាកពិន័យ​ជា​ទឹកប្រាក់​ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល ហើយ​ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់ពន្ធនាគារ​ពី​ចន្លោះ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​បន្ថែមទៀត​ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល បើ​សកម្មភាព​បំពាន​នាំឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​១៩​ទៅ​អ្នកដទៃ​។ លើសពីនេះទៅទៀត គឺ​នឹងត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល បើ​សកម្មភាព​បំពាន​បណ្តាលឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​។​

​សូមបញ្ជាក់​ជូន​ថា នៅក្នុង​«​តំបន់​ក្រហម​» ផ្សារ និង​ទីកន្លែង​លក់​អាហារ និង​គ្រឿងឧបភោគ បរិភោគ​ត្រូវបាន​បិទ​ក៏ដោយ ក៏ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​ក្រសួងពាណិជ្ជកម្ម​រៀបចំ​សម្របសម្រួល​ឱ្យមាន​ការផ្គត់ផ្គង់ ដឹកជញ្ជូន និង​ចែកចាយ​ស្បៀង ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ ដើម្បី​លក់​ឱ្យ​ប្រជាពលរដ្ឋ​ដោយ​អនុវត្ត​សេវា​លក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​អន​ឡាញ និង​ការដឹកជញ្ជូន​ដល់​មុខផ្ទះ​។ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​ក្នុង​«​តំបន់​ក្រហម​»​ចាត់ចែង​ជាបន្ទាន់​នូវ​ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ក្រីក្រ និង​ជួប​ការលំបាក​ក្នុង​ជីវភាព​៕a co aid1 a co aid2