» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7568 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697739 នាក់

ផ្ទះ និង​ដី ជា​អំណោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ជូន​អតីតយុទ្ធជន​៤០​គ្រួសារ​


​អតីតយុទ្ធជន​ចំនួន​៤០​គ្រួសារ នឹង​ទទួលបាន​ផ្ទះ និង​ដី​សម្បទាន​សង្គមកិច្ច​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។​ដែលជា​អនុប្រធាន​ទី​១ សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៥​ខាងមុខ​។ អំណោយ​ផ្ទះ​នេះ​កសាង​តាមរយៈ​អ្នកឧកញ៉ា វិញ ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន កំពត​ផត ស្ថិតនៅក្នុង​ឃុំ​ដូន​បារ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​a manet aid army1 

​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ថ្លែងថា គិត​មកដល់​ថ្ងៃនេះ​មាន​រយៈពេល​២​ឆ្នាំ​ហើយ​នៃ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​, ដែល​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​បន្ត​គោលការណ៍ និង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​សុខទុក្ខ​របស់​អតីតយុទ្ធជន ព្រមទាំង​ពិនិត្យ និង​វាយតម្លៃ​ដល់​អតីតយុទ្ធជន​ដែល​ជួប​ការលំបាក​ឱ្យ​ទទួលបាន​អាទិភាព​មុនគេ ក្នុង​ការទទួល​អំណោយ​ផ្ទះ និង​ដី​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ការចុះ​ជួប​សួរសុខទុក្ខ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន​អតីតយុទ្ធជន​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​។​

, ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ គោលនយោបាយ​ជាច្រើន ក្នុងការ​គាំទ្រ​ដល់​សុខុមាលភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ជា​អតីតយុទ្ធជន ដូចជា​ការផ្តល់​បណ្ណ ប​.​ស​.​ស​. ដែល​ពួកគាត់​អាច ទទួលបាន​ការថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​នៅតាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​មួយចំនួន ពិសេស​ផ្តល់ឱកាស​ឱ្យ​បងប្អូន​អតីតយុទ្ធជន​អាច​ចូលរួម​ក្នុងសង្គម តាមរយៈ​ទទួលបាន​តួនាទី​មួយចំនួន​ក្នុង​មូលដ្ឋាន ហើយ​លើសពីនេះ​ក៏បានផ្តល់​ជា​អាហារូបករណ៍ និង​ផ្តល់ឱកាស​ជា​អាទិភាព​ដល់​កូនចៅ​អតីតយុទ្ធជន បាន​ចូល​បំរើ​ការងារ​កងទ័ព​បន្តវេន​ពី​ឪពុកម្តាយ​ផងដែរ​។​​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម តែងតែបាន​ផ្តាំផ្ញើ​ឲ្យ​លោក​មេឃុំ​ជា​ប្រធានកិត្តិយស និង​លោក​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ជា​ប្រធាន​សាខាសមាគម ឃុំ សង្កាត់ ត្រូវ​បន្ត​ធ្វើអំពើ​ល្អ ហើយ​ខិតខំ​សហការ និង​បង្ក​គ្រប់​លទ្ធភាព​ឲ្យ​បងប្អូន​អតីតយុទ្ធជន​គ្រប់រូប​បានទទួល​នូវ​សេវាសាធារណៈ​ផ្សេងៗ​ឱ្យមាន​ប្រសិទ្ធភាព​ដូច​ប្រជាពលរដ្ឋ​ទូទៅ​៕a manet aid army2 a manet aid army3 

​