» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 67 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796543 នាក់

ក្រុមហ៊ុន​បូម​ប្រេង​ប្លុក​អា​ធើ​ការ​ការងារ​ក្រ​ឡេះ​ខេះ​ក្រសួង​ឋា​ម​ពល​ឲ្យ​ពន្យល់​បើ​មិន​ចឹ​ង​ផាកពិន័យ​!

 


​ភ្នំពេញ​៖​ក្រុមហ៊ុន​ប្រេងកាត​ក្រី​ស​អែ​ណឺ​ជី​(KrisEnergy)​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ទាញយក​ធន​ធាន​ប្រេង​ឥន្ទ​នៈ នៅក្នុង​ដែនសមុទ្រ​កម្ពុជា នៃ​តំបន់​អប្សរា ក្នុង​ប្លុក A បាន​និយាយថា​ការងារ​រកស៊ី​គេ​ជួប​ហានិភ័យ​ដែល​បញ្ហា​នេះ​ក្រសួង​រ៉ែ​និង​ឋា​ម​ពល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​ពី​របាយការណ៍ និង​ហេតុផល​ច្បាស់លាស់​អំពី​ផលិតកម្ម​របស់ខ្លួន បើ​មិន​ដូច្នេះ​ទេ​ក្រុមហ៊ុន​នេះ​អាច​នឹងរង​ការផាកពិន័យ ឬ​លុប​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​។​a oil khmer 

​លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ប្រាប់​កាសែត​ថា ប្រសិនបើ​ក្រុមហ៊ុន KrisEnergy មិនអាច​ដោះស្រាយ​ស្ថានការណ៍​បានទេ នោះ​រដ្ឋាភិបាល​អាច​នឹង​ផាកពិន័យ ឬក៏​លុបចោល​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​។ ដូច្នេះ​រដ្ឋាភិបាល​រំពឹងថា នឹងមាន​ការពន្យល់​ពី​ក្រុមហ៊ុន​ជា​លាយ​លក្ខ​អក្សរ​ដើម្បី​ឯកភាពគ្នា នៅ​ចុងខែ​ឧសភា​នេះ បើ​ពុំ​ដូច្នោះ​ទេ គឺអាច​ឈានទៅដល់​ការ​ប្តឹងផ្តល់​គ្នា​នៅ​តុលាការ​។​

​សូមបញ្ជាក់ថា​៖​ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើម​ធ្វើ​ប្រតិបត្តិ​ការទាញយក​ប្រេង​ពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ​ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា កាលពី​ថ្ងៃទី ២៩​ខែធ្នូ ឆ្នាំ ២០២០​។​​សារព័ត៌មាន​ជប៉ុន Nikkei នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា រយៈពេល ០៤​ខែ បន្ទាប់ពី​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ ក្នុងការ​ទាញយក​ប្រេង ក្នុង​ដែនសមុទ្រ​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន KrisEnergy ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​លើកឡើងថា ការទាញយក​ប្រេង​របស់ខ្លួន​កំពុង​ប្រឈម​នឹង​ហានិភ័យ​។​

​ក្រុមហ៊ុន​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ ក្នុង​គោលបំណង​កាត់បន្ថយ​បន្ទុក​បំណុល​របស់ខ្លួន ហើយ​បាន​វិនិយោគ​សាច់ប្រាក់ លើ​គម្រោង​នេះ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​មូលនិធិ​ដល់​ប្រតិបត្តិការ​របស់ខ្លួន​។ ក្រុមហ៊ុន​នេះ​ឱ្យដឹងថា ផ្លេ​ត​ហ្វ​ម​អណ្តូង​ចំនួន​០៥ ដែល​ត្រូវបាន​ដំឡើង​ចន្លោះ​ខែធ្នូ និង​កុម្ភៈ គឺ​មិនសូវមាន​ផលិតភាព ដូច​ការរំពឹងទុក​នោះទេ​។ ក្រុមហ៊ុន​មួយ​នេះ បានឱ្យដឹងថា ខ្លួន​បានធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ ដើម្បី​វាយតម្លៃ​ឡើងវិញ​នូវ​ការស្តារ​ឡើងវិញ​របស់​តំបន់​ប្រេង​នេះ ប៉ុន្តែ​បាន​ទទួលស្គាល់ថា វា​នឹងមាន​កម្រិត​ទាប​ជាង​ការព្យាករណ៍​។​​ក្រុមហ៊ុន​បានបង្ហាញ​របាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ផលិតកម្ម​ប្រេង​នៅ​តំបន់​សម្បទាន​ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អណ្តូងប្រេង​អប្សរា គឺ​ទាប​ជាង​ការព្យាករណ៍ ដែល​ធ្វើឱ្យមាន​ភាពមិនប្រាកដ​ប្រជា នឹង​ថា​តើ​ក្រុមហ៊ុន​អាច​បញ្ចប់​ការរៀបចំ​រចនាសម្ព័ន្ធ​ទាញយក​ប្រេង តាម​ការគ្រោងទុក​ឬ​យ៉ាងណា​។​

​សូមបញ្ជាក់ថា ផលិតកម្ម​ប្រេង​ជា​មធ្យម ចន្លោះ​ពីថ្ងៃ​ទី​២៣ ខែកុម្ភៈ ដល់​ថ្ងៃទី​៣០ ខែមីនា ទទួលបាន​ប្រេង​ជា​មធ្យម​ចំនួន ២៨៨៣​បារ៉ែល ក្នុង​មួយថ្ងៃ ដែលជា​ចំនួន​ទាប​ជាង​ការព្យាករណ៍ ដែល​អាច​ផលិត​បាន​ខ្ពស់បំផុត​ចំនួន ៣៥៤៣​បារ៉ែល ដែលជា​ទិសដៅ​មួយ​មិនទាន់​អាច​សម្រេច​បានឡើយ​។​កាលពីដើម​ខែកុម្ភៈ​ប្រតិភូ​គណៈកម្មការ​ទី​៩ រដ្ឋសភាជាតិ​ដឹកនាំ​ដោយ​លោក​កែប​ជុតិមា​ជា​អនុប្រធាន​គណកម្មការ​បាន វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​បូម​ប្រេង​របស់​ក្រុមហ៊ុន Kris Energy នៅ ប្លុក​A ក្នុង​ដែន សមុទ្រ កម្ពុជា​។​បានសេចក្តីថា​ដំណើរ​ការល្អ​តើ​ម៉េច​បាន​ជាមាន​បញ្ហា​ទៅ​វី​ញ​?​។​

​តាម​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា បរិមាណ​សក្តានុពល​ធ​ន​ធាន​ប្រេងកាត​ដែល​ត្រូវបាន​សិក្សា​រកឃើញ និង​រំពឹងទុក​គម្រោង​ប្រេងកាត​ប្លុក A សម្រាប់​ដំណាក់កាល​ដំបូង 1A និង 1B ត្រូវបាន​ប៉ាន់​ស្មានថា អាចមាន​លើសពី ៣០​លាន​បារ៉ែល ដែលមាន​រយៈពេល​ផលិតកម្ម ៩​ឆ្នាំ ហើយ​អាចមាន​លទ្ធភាព​ពាណិជ្ជ​កម្ម​គ្រប់គ្រាន់ ដើម្បី​ជំរុញ​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ផងដែរ​នៅពេល​អនាគត​៕a oil khmer1 a oil khmera a oil khmera1 a oil poduct