» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5193 នាក់

ម្សិលមិញ 12070 នាក់

សរុប 18558832 នាក់

នាយករដ្ឋមន្ត្រី​ថ្មីជម្រុញ​រឿង​ប្រាក់​ឈ្នួល កម្មករ ឆ្នាំ​២០២៤ឲ្យបានមុនភ្ជុំ



​ភ្នំពេញ​៖​នាយករដ្ឋមន្ដ្រី​លោ​កព​ណ្ឌិ​ត ហ៊ុន ម៉ា​ណែ​ត​នៅ​ព្រឹក​ថ្ងៃទី​២៩​សីហា នាឱកាស​អញ្ជើញ​ចុះ​ជួប​កម្មករ​ជិត​២​ម៉ឺន​នាក់ នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វី​ជ្ជា​ជីវៈ​ត្រូវខិតខំ​សម្របសម្រួល​ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​របស់ កម្មករ​-​និយោជិត​សម្រាប់​ឆ្នាំ​២០២៤ តិច ឬ​ច្រើន គឺ​ត្រូវតែ​ឡើង និង​ដឹង​នៅមុន​ថ្ងៃ​ភ្ជុំបិណ្ឌ​។a manet money1 

«​ត្រូវធ្វើ​ឲ្យ​លឿន ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​បានដឹងថា ឆ្នាំ​២០២៤ បាន​ឡើង​ពេល​ភ្ជុំបិណ្ឌ​។ គាត់​អាច​ទៅប្រាប់​ឪពុកម្ដាយ​គាត់ ឆ្នាំក្រោយ​បាន​ឡើង​ប៉ុន​ណោះ ឲ្យ​បាន​តិច ឬ​ច្រើន ត្រូវតែ​ឡើង​ជូន​បងប្អូន​កម្មករ​-​កម្មការិនី ត្រូវធ្វើ​ឲ្យ​បាន​មុន​ភ្ជុំ​»​។ នេះ​ជា​ប្រសាសន៍​របស់​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត​។

​លោក​កិត្តិ​ទេសាភិបាល​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ដ្រី​ថ្មី​នៃ​កម្ពុជា បាន​លើកឡើងថា វិធានការ​ចំពោះមុខ​ក្រសួង​ការងារ ត្រូវខិតខំ​សម្របសម្រួល ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរ​ឲ្យ​បានល្អ ដោយ​ដោយ​ឈរលើ​លក្ខណៈ​វិទ្យាសាស្ដ្រ និង​លក្ខណៈវិនិច្ឆ័យ ដែល​ចែង​ក្នុង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​មុនពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​។

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​២៨​សីហា​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា មិនទាន់​កំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករនិយោជិត សម្រាប់​ឆ្នាំ​២០២៤ នៅឡើយ​ទេ ដោយ​រង់ចាំ​ប្រជុំ​ផ្ទៃក្នុង និង​ពិភាក្សាគ្នា​បន្ថែមទៀត សិន​។​ក្រុម​ប្រឹក្សាជាតិ ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​៣ ដែលមាន​សមាសភាព​ស្មើៗ​គ្នា​ពី​តំណាង​ភាគី​រាជរដ្ឋាភិបាល ភាគី​សហជីព និង​ភាគី​និយោជក បាន​បើក​កិច្ច​ពិភាក្សាគ្នា​១​លើក​រួចមកហើយ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៣ ម្តង​ហើយ​នៅ​ថ្ងៃទី​២៨ ខែសីហា បាន​បក​កិច្ចពិភាក្សា​របស់ខ្លួន​ជា​លើក​ទី​២ ដោយ​កិច្ចប្រជុំ​នេះ ម្តងទៀត​អស់​រយៈពេល ៤​ម៉ោង គឺ​ចាប់ពី​ម៉ោង ៩:០០​ព្រឹក ដល់​ម៉ោង ១៣:០០​នាទី​រសៀល តែ​មិនទាន់មាន​លទ្ធផល ។​

​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ភាគី​ទាំង​៣​ដែលមាន​ភាគី​រាជរដ្ឋាភិបាល ភាគី​សហជីព និង​ភាគី​និយោជក នោះ​មិនទាន់​បញ្ចេញ​តួលេខ​ណាមួយ​នៅឡើយ​ទេ​។ លោក​បញ្ជាក់ថា ការមិនទាន់កំណត់​តួ​លេខ​នេះ ដោយ​ភាគី​ទាំងអស់​រង់ចាំ​ការវិភាគ​ស្ថានភាព​នៃ​វិស័យ​កាត់ដេរ និង​តម្រូវការ​នៃ​ការបញ្ជាទិញ​នៅតាម​បណ្ដា​ប្រទេស​នីមួយៗ ដែល​ស្ថិតក្នុង​ដំណាក់កាល​ចរន្ដ​សកល​នៃ​ការថយចុះ​តម្រូវការ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ផងដែរ​។​

​លោក អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានឱ្យដឹងថា​ភាគី​សហជីព​បានកំណត់​តួលេខ​របស់ខ្លួន​រួចហើយ លើ​តួលេខ​ចំនួន​២ គឺមាន​ជាង​១២​ដុល្លារ​អាមេរិក និង​តួលេខ​ជាង​២០​ដុល្លារ​អាមេរិក​។ លោក​បាន​បន្ថែមថា នេះ​គ្រាន់តែ​ជា​តួលេខ​ស្នើសុំ​ក្នុងការ​ពិភាក្សា​នោះទេ ដោយ​មិនដឹងថា ខាង​និយោជក​ឯកភាព​ប៉ុន្មាន​នោះដែរ គឺ​រង់ចាំ​ពិភាក្សាគ្នា​បន្ដទៀត​។​​ក្រោយពី​ការពិភាក្សា និង​ការសម្របសម្រួល​នេះហើយ អង្គ​ប្រជុំបាន​ឯកភាពគ្នា​កំណត់​កិច្ចពិភាក្សា​បន្តទៀត នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ ខាងមុខ​។​

​សូមជម្រាបថា នៅក្នុង​២០២៣​នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប គឺមាន​ចំនួន​២០០​ដុល្លារ​ក្នុង​មួយខែ ប្រសិនបើ​បូក នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែម កម្មករនិយោជិត​ម្នាក់ អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​២១៧​ទៅ​២២៨​ដុល្លារ​ក្នុង​មួយខែ ៕a heng  sour a manet money