» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10025 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720501 នាក់

បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​

​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្តកោះកុង បានប្រកាស​ពី​ការសម្រេច​បញ្ឈប់ គម្រោង​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។​ដោះស្រាយ​បញ្ហា​គឺ​ក្រសួង​រ៉ែ និង​ថាមពល ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ពិនិត្យ​លទ្ធភាព​ប្តូរ​គម្រោង​វិនិយោគ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​នេះ ទៅជា​គម្រោង​ផលិត​អគ្គិសនី​ដុត​ឧស្ម័ន LNG ដែល​បំ​ភាយ​ឧស្ម័ន​កាបូន​តិចតួច​វិញ​។​a manet tatay 

​សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សុំ​ប្រកាស​ឱ្យ​ហើយ បើសិនជា​នរណា​ចង់​ធ្វើការ​វិនិយោគ ធ្វើ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​កម្ពុជា កុំមក​នាំ​តែ​ខាត​លុយ​ជិះ​យន្តហោះ​មក​ទេ​។ យើង​បានប្រកាស​ហើយ នៅក្នុង​សន្និសីទ​របស់​អង្គការសហប្រជាជាតិ COP 26 នៅ​ចក្រភព​អង់គ្លេស កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​ថា កម្ពុជា​មិន​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​ទៀត​នោះទេ ហើយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ខ្ញុំ​បានសម្រេច​បញ្ឈប់​គម្រោង​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​យើង​នេះ ដែលមាន​ការសិក្សា​ច្រើន​ហើយ​ក្នុង​ការធ្វើ ប៉ុន្តែ​ឥឡូវ​ការប្តេជ្ញាចិត្ត​របស់​យើង​អត់​ចាំ​ពេលណា​ទេ ខ្ញុំ​បានសម្រេច​ឱ្យ​បញ្ឈប់ ហើយ​បានឱ្យ​ពិភាក្សា​ពិនិត្យ​ប្តូរ​លទ្ធភាព​គម្រោង​នេះ ពី​ការផលិត​អគ្គិសនី​ដោយ​ធ្យូងថ្ម ទៅជា​ជា​គម្រោង​ផលិត​អគ្គិសនី​ដុត​ឧស្ម័ន LNG វិញ​»​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​អនុញ្ញាត​ជាគោលការណ៍​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល ពិនិត្យ​លទ្ធភាព​អំពី​ការឈាន​មួយ​ជំហាន​ទៀត ឆ្ពោះទៅរក​ការសាកល្បង​ដាក់ឱ្យ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម ដែលមាន​ស្រាប់​បញ្ឈប់​ដំណើរការ​មុន​កាលកំណត់​ផងដែរ​។​ដើម្បី​បញ្ហា​បរិស្ថាន​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​សម្រេច​មិនឱ្យ​មានការ​ពង្រីក​អាជីវកម្ម​រ៉ែ និង​ការរុករក​រ៉ែ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ទៀត​ទេ ដោយ​ដាក់​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម និង​មិន​ឱ្យមាន​ការចេញ​អាជ្ញាប័ណ្ណ​ថ្មី​ក្នុងការ​រុករក​ធនធាន​រ៉ែ និង​ការពង្រីក​ផ្ទៃដី​បន្ថែម​ទៀតឡើយ​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​រឿងនេះ កាលពី​ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០២៣ នា​វេទិកា​ពិភាក្សា​ស្តីពី «​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​។ ។​លោក​កែវ​រតនៈ​ថ្លែងថា​៖ «​សម្តេច​ធិបតី​ផ្អែកទៅលើ​សំណើ​របស់​ក្រសួង​ចុះ​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក​បាន​ឯកភាព​នៅ​ថ្ងៃទី ២ ដដែល​នោះដែរ ដែល​នេះ​បញ្ជាក់​ពី​ឆន្ទៈ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដោយ​សម្តេច​សម្រេច​ចាត់ទុក​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម​»​។​

​លោក​បន្ថែមថា​៖ «​សម្តេច​បានសម្រេច​ដោយ​ទី​១ មិន​ចេញ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែមទៀត​ទេ លើកលែងតែ​ក្រុមហ៊ុន​ចំនួន ២ ដែលមាន​គោលការណ៍​ពី​អាណត្តិ​មុន​មក​រួចហើយ​។ ទី​២ ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​ផ្ទៃដី​ដែល​សិក្សា​រួច និង​មិនមាន​សក្តានុពល​សម្រាប់​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​។​ចំណែក​ទី​៣ មិន​អនុញ្ញាត​ឱ្យមាន​ការពង្រីក​ផ្ទៃដី​អាជ្ញាប័ណ្ណ​បន្ថែមទៀត​សម្រាប់​អាជ្ញាប័ណ្ណ​ដែលមាន​ស្រាប់​»​។ រដ្ឋមន្ត្រីក្រសួង​រ៉ែ ក៏បាន​លើកឡើង​ដែរ​ថា នៅក្នុង​តំបន់​ព្រៃ​ឡង់​មានការ​សិក្សា​ច្រើន​ពី​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ចំនួន ១៣ ដែលមាន​ទាំង​ក្រុមហ៊ុន​ខ្មែរ ចិន ជប៉ុន ជាដើម​ចាប់តាំងពី​ឆ្នាំ ២០០៨ រហូតមកដល់​បច្ចុប្បន្ន​នេះ​។

ក្នុងចំណោម​អាជ្ញាប័ណ្ណ​ចំនួន ១៣ នោះ មាន​ក្រុមហ៊ុន ៣ នៅ​ខេត្តកំពង់ធំ មាន​អាជ្ញាប័ណ្ណ​ស្វែង​រុករក ហើយ​និង​អាជ្ញាប័ណ្ណ​ស្វែង​រុករក​មាស​មួយ​ផងដែរ​។ ចំណែក​នៅ​ខេត្តក្រចេះ​មាន​អាជ្ញាប័ណ្ណ​ចំនួន ៧ ដែលជា​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​រុករក​នៅឡើយ​ទេ និង​នៅ​ខេត្តព្រះវិហារ​មាន​ក្រុមហ៊ុន ២ កំពុង​រុករក​ផងដែរ ហើយ​នៅ​ខេត្តស្ទឹងត្រែង​មាន​ក្រុមហ៊ុន ១ កំពុង​រុករក​។​a forre lance a manet tatay1